ភ្នំពេញ៖ព្រាប សុវត្ថិ ដែលត្រូវបានគេចាត់ទុកថាជា”សេដ្ឋី”ម្នាក់នៅក្នុងសិល្បៈនោះរហូតមកដល់ពេលនេះលោកមិនទាន់ឡើងជា”ឧកញ៉ា”ឡើយ ខណៈដែលមនុស្សជំនិតបំផុតរបស់លោកបានទម្លាយកាលពីខែកញ្ញាឆ្នាំ២០២០ ថាកំពូលតារាចម្រៀងរូបនេះមានទ្រព្យសរុបខ្ទង់៣០លានដុល្លារក្នុងការចាប់អាជីពចម្រៀងអស់រយៈពេលជាង២៥ឆ្នាំមកនេះ ដែលមានន័យថាយ៉ាងហោចណាស់ក្នុង១ឆ្នាំលោកសល់លុយជាង១លានដុល្លារដែលមានមកពីការច្រៀងសម្ដែងនិងស្ពតផ្សេងៗ។តាមរយៈការមានទ្រព្យស្ដុករបស់កំពូលតារាចម្រៀងរូបនេះគូរណាស់តែលោកឡើងជា”ឧកញ៉ា”យូហើយ តែបែជាចូលមកដល់ជិតពាក់កណ្ដាលឆ្នាំ២០២២ នេះលោកស្នាយ នៅតែមិនទាន់បានងារពិសេសនោះដដែល ខណៈដែលសិស្សប្អូនខែម ប៊ុនថៃ បានតំណែងមួយនេះតាំងពីដើមខែកុម្ភៈឆ្នាំ២០២២ ម្លេះ។
តើមានកត្តាអ្វីខ្លះបានជាលោកព្រាប សុវត្ថិ នៅតែមិនទាន់ត្រៀមខ្លួនហើយពន្យាពេលឡើងជាឧកញ៉ាបែបនេះ?
បើតាមមនុស្សជំនិតរបស់លោកព្រាប សុវត្ថិ ដែលបច្ចុប្បន្នកំពុងបម្រើរការជាបុគ្គលិកសំខាន់ម្នាក់របស់ហង្សមាសបានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២១ខែមេសា ដោយលោកសុំមិនឲ្យដាក់ឈ្មោះនោះថាលោកព្រាប សុវត្ថិ នឹងឡើងជាឧកញ៉ានៅពេលខាងមុខជាមិនខាន គ្រាន់តែពេលនេះមិនទាន់ដល់ពេលប៉ុណ្ណោះ។បុរសដែលជាអ្នកមានឥទ្ធិពលលើតារាហង្សមាសរូបនោះថាតាមទ្រព្យសម្បត្តិនិងមុខរបររកស៊ីរបស់ព្រាប សុវត្ថិ គូរណាស់តែលោកឡើងជាឧកញ៉ា មុនខេមរៈ សិរីមន្ដ តែពេលនេះលោកនៅតែមិនទាន់បានតំណែងនោះព្រោះតែកំពូលតារាចម្រៀងរូបនេះមានហេតុផល។លោកបានឲ្យដឹងដែរថាតាមលោកយល់មកពីពេលនេះខេមរៈ សិរីមន្ដ ទើបឡើងជាឧកញ៉ាថ្មីៗពេកអីចឹងបើឡើងតាមគ្នាភ្លាមអាហ្នឹងគេថាប្រកួតប្រជែងគ្នាទៀតហើយ ហេតុនេះលោកយល់ថាព្រាប សុវត្ថិ ដែលធ្លាប់ចូលរួមជួយសង្គមជាច្រើននោះគង់តែឡើងធ្វើជាឧកញ៉ានៅពេលណាមួយជាមិនខាន។បុរសរូបនោះបន្ថែមថាបើតាមលោកគិតពេលនេះព្រាប សុវត្ថិ មិនទាន់ចង់បន្ធូរដៃពីអាជីពចម្រៀងនោះទេ ហេតុនេះហើយបើសិនជាលោកឡើងធ្វើ ជាឧកញ៉ានៅឥឡូវពិបាកក្នុងការចេញច្រៀងសម្ដែងពេញទំហ៊ឹងនិងអាចមានគេលែងហ៊ានជួលច្រៀងទើបព្រាប សុវត្ថិ មិនប្រញ៉ាប់ឡើងធ្វើជាឧកញ៉ាបែបនេះ។
មិនមែនតែលោកព្រាប សុវត្ថិ ម្នាក់ទេដែលគ្រោងនឹងឡើងធ្វើជាឧកញ៉ានោះតែតាមព័តមានថាលោកចែម ចាន់ដារ៉ា ហៅនាយពែកម៉ី ក៍នឹងឡើងជាឧកញ៉ានៅពេលដ៍ខ្លីខាងមុខនេះដែរ។ប៉ុន្ដែនាយពាក់ម៉ី បានប្រាប់អ្នកយកព័តមានយើងថាលោកគ្មានមហិច្ឆិតាឡើងធ្វើជាឧកញ៉ាទៅវិញដោយសម្អាងហេតុផលថាលោកជាតារាកំប្លែងដែលគូមុខមាត់មុនឡើងឆាកអីចឹងបើធ្វើឧកញ៉ាផងលេងកំប្លែងផងគឺពិបាកណាស់ហើយច្បាស់ជាលែងមានគេហ៊ានជួលសម្ដែងនិងកាត់សក់ទៀតជាមិនខាន ហេតុននេះហើយមិនចង់ធ្វើអ្នកធំនោះទេគឺចង់ធ្វើជាអ្នកតូចតាចស្រួលផឹកស៊ីជាង…។
នៅពេលដែលលោកព្រាប សុវត្ថិ មិនទាន់ក្លាយទៅជាឧកញ៉ានេះដែរគិតត្រឹមចុងខែមេសាឆ្នាំ២០២២ នេះមានតារា៣ដួងមកហើយដែលឡើងធ្វើជាឧកញ៉ាក្នុងនោះទី១គឺលោកទុំ សារុត ហៅនាយឃ្លោគ ,ទី២លោកលាន អាហ្វ្រីលគីនីន និងទី៣លោកខែម ប៊ុនថៃ ។ទស្សនិកជនកត់សម្គាល់ថាអំឡុងពេលដែលលោកសុវត្ថិ ពន្យាពេលធ្វើជាឧកញ៉ានេះដែរតារាGalaxy រូបនេះ ក៍ហាក់មិនសូវបុកទីផ្សារចម្រៀងដូចកាលនៅហង្សមាសដែរពោលគឺលោកងាកទៅរកស៊ីអចនអទ្រព្យ,បើកក្រុមហ៊ុនលក់សាប៊ូ និងកំពុងសាងសង់Resort នៅខេត្តមណ្ឌុលគិរី ទៀតផង បន្ទាប់ពីហាងកាត់សក់,កាត់ដេ និងភោជនីយដ្ឋានរបស់លោកកំពុងតែតំណើរការ។មជ្ឈដ្ឋានមហាជនបានលើកឡើងថាព្រាប សុវត្ថិ ដែលឈានចូលវ័យ៤៧ឆ្នាំទៅហើយនោះទោះជាលោកមានលុយយ៉ាងណាក៍អតីតតារាហង្សមាសរូបនេះនៅតែបន្ដឡើងឆាកជាធម្មតាដែលសកម្មភាពបែបនេះធ្វើឲ្យFan របស់លោកកាន់តែពេញចិត្ត។ប៉ុន្ដែភាគច្រើនកំពូលតារាចម្រៀងរូបនេះបានលើកយកបទនៅហង្សមាសច្រៀងឡើងវិញដែលនេះបញ្ជាក់ថាបើសិនជាលោកសុវត្ថិ នៅតែគ្មានបទខ្លាំងៗឡើងវិញទេ លោកអាចនឹងប្រឈម”រលកក្រោយ ច្រានរលកមុន”ហើយនឹងពិបាករក្សារតំណែងជាតារាឈានមុខគេនៅឆ្នាំ២០២២ ជាមិនខាន៕