Monday, December 23, 2024
HomeបរិយាយCPP ប្រឹងធ្វើល្អ

CPP ប្រឹងធ្វើល្អ

ដោយ អាចារ្យថាំ

មិនថាតែពេលជិតបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ គណបក្សប្រជាជន- កម្ពុជា (ជភភ) ដែលជាបក្សកាន់អំណាច ប្រឹងធ្វើល្អ តាមរយៈបញ្ជូនក្រុមការងារ ឱ្យចុះមូលដ្ឋាន មើលសុខទុក្ខរាស្ត្រ បើឃើញរាស្ត្រខ្វះអី ចង់បានអី? ជភភ ជួយ បំពេញ។

ស្ពាន ថ្នល់ មន្ទីរពេទ្យ សាលារៀន អណ្តូងទឹក ផ្សារផ្សោ វត្តអារាម កន្លែង កម្សាន្តនានា គឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ ទោះជាត្រូវខ្ចីលុយបរទេស ឬជំពាក់គែវ័ណ្ឌក ក៏ ជភភ ហ៊ានជម្នះពុះពារឧបសគ្គទៅអង្វរខ្ចីបុលគេឱ្យខាង- តែបាន យកមកបំពេញបំណងប្រាថ្នារបស់រាស្ត្រ។ ការចែកអំណោយជនក្រីក្រ អនាថា ពិការពិកល្យ ក៏ជាយុទ្ធសាស្ត្រ ជភភ ទទួលបានការគាំទ្រជារៀងរហូត។

ផ្ទុយទៅវិញ ពួកប្រឆាំង “ចង់បានសន្លឹកឆ្នោត” ដែរ តែមិនប្រឹងប្រែងធ្វើល្អ នោះទេ បែរជា “ប្រឹងឈ្លោះជេរគ្នា លាបពណ៌គ្នា” រញ៉េរញ៉ៃណាស់ បើកហ្វេសប៊ុក យូធូប មើលពេលណា ឃើញតែពួកប្រឆាំងទាំងពីរក្រុមនោះ ទរគ្នាគ្មានសម្រាក។

អ្នកខ្លះថា សហការីលោកកឹម សុខា ស៊ីលុយគេឱ្យបំបែកអតីតគណបក្ស សង្គ្រោះជាតិ (ជណភ្រ) អ្នកខ្លះ ទៀតថា សហការីលោកសម រង្ស៊ី ស៊ីលុយ ជភភ ដើម្បីបំបែកសម្ព័ន្ធភាព។

ចំណុចនេះ មកពី “អវិជ្ជា” ភ្លេចគិតថា “ឈ្នះក្រោធដោយការមិនក្រោធ តប” ពោលគឺមកពីពួកប្រឆាំង មិនយល់នូវអ្វីដែលប្រជារាស្ត្រត្រូវការ។ រាស្ត្រ ចង់បានអំណោយ ជាអង្ករ ឬគ្រឿងឧបភោគ បរិភោគនានា មិនមែន “ត្រូវការ ពាក្យជេរប្រទេចគ្នានោះទេ”។

បើគេមានចិត្តសាស្ត្រខ្ពស់ ទោះជាភាគីម្ខាងជេរយ៉ាងណា ម្ខាងទៀត ទៅ តែស្ងៀម កុំតបតនឹង “ឈ្នះដោយសន្តិវិធី”។ “នគរធំ” ឃ្លាំមើលឃើញ ពួកភ្លើង ទៀន ទោះជាក្រុមលោកកឹម សុខា ដៀមដាមយ៉ាងណាក៏នៅតែស្ងៀម ដឹងតែ លើកស្លាកឱ្យបានគ្រប់ឃុំ-សង្កាត់ ទូទាំងប្រទេស គេថាអីថាទៅ។ ចំណុចនេះ ល្អហើយ ស្របតាមមាគ៌ាពុទ្ធនិយម តម្រូវឱ្យចេះអត់ធ្មត់ខន្តី ប៉ុន្តែបើភាគីម្ខាង ជេរ ម្ខាងទៀត ក៏ពន្លះតបវិញនោះ ចាំតែចាញ់គេទៅ។

បក្សកាន់អំណាច ជភភ ឆ្លាតមិនធម្មតាទេ គេដឹងថាពួកប្រឆាំងខាំគ្នា ក៏ ព្យាយាមបញ្ជូនក្រុមការងារចុះមូលដ្ឋាន មើលសុខទុក្ខរាស្ត្រ តែក៏មិនព្រមជួយ ឃាត់ពួកប្រឆាំង កុំឱ្យឈ្លោះគ្នា។ មានន័យថា ជភភ ឆ្លៀតឱកាសល្អនេះ អាច ស្ទូចបេះដូងរាស្ត្រ បានស្រួលណាស់ សឹងថាមិនបាច់ចាំឃោសនាអ្វីផង។

ប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនាជាង ៩០ភាគរយឯណោះ មិនចូលចិត្ត ការជេរប្រទេច ដៀមដាម លាបពណ៌គ្នា តែបើបក្សណា អ្នកនយោបាយណា មិន ជេរប្រទេច ច្បាស់ជាពួកគាត់គាំទ្រ។

តាៗញៀនកាហ្វេមួយចំនួន បានដាក់ចំណាត់ថ្នាក់ឱ្យក្រុមលោកកឹម សុខា “ជាប់លេខ១ ខាងជេរ” ក្រុមលោកសម រង្ស៊ី ជាប់លេខ២ អ្នកគាំទ្រ ជភភ ជាប់ លេខ៣។ ដូច្នេះ ជភភ ក៏នៅមានអ្នកជេរដែរ តែចំណាត់ថ្នាក់លេខ៣ បើសិនជា ថ្នាក់ដឹកនាំ ជភភ ស្រែកឃាត់កូនចៅថា “បងប្អូនខន្តី! ឈប់ជេរគេទៅ! យើង ធ្វើតែល្អទៅ ឱ្យគេថាអីថាទៅ” ពិតណាស់ថា ជភភ ឈ្នះមិនបាច់ប្រឹង។

លោកសម រង្ស៊ី ដែលព្យាយាមចាក់ខ្សែ ទាមទារ ជណភ្រ មកវិញ និងនៅ ពីក្រោយភ្លើងទៀន បើគាត់ឃាត់កូនចៅថា “បងប្អូនឈប់ដៀមដាមគេទៅ!” ច្បាស់ ជាក្រឡានយោបាយគាត់ងើបត្រដែត។

លោកកឹម សុខា ជាប់សំណាញ់ច្បាប់ ពិបាកបំផុតក្នុងការហាមប្រាមសហការី ដែលជាប់ចំណាត់ថ្នាក់លេខ១ ខាងជេរ មានតែទុកឱ្យនៅតាមយថាកម្មទៅចុះ។

ដូច្នេះចំណុចឈ្នះឈ្នះ របស់ ជភភ នៅត្រង់ “ប្រឹងធ្វើល្អ” ឯពួកប្រឆាំង ចំណុចចាញ់នៅត្រង់ “ប្រឹងជេរគ្នា” ឬថាមកពីគេបំបែក។ មនុស្សដូចគេដែរ មានខួរក្បាលដែរ ឱ្យគេបំបែកបាននោះ មិនហៅមនុស្សទេ តែបើថា “ជេរបាន លុយ” សមជាង ព្រោះអ្នកបានលុយ អត់ខ្វល់ពីរឿងបែក មិនបែកស្អីទេ…”

RELATED ARTICLES