ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារទី ២៦មេសា២០២២ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀតក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅឯព្យុហយាត្រាយោធាដ៏ធំនៅទីក្រុងព្យុងយ៉ាង។

លោកគីមបានថ្លែងសុន្ទរកថាកាលពីល្ងាចថ្ងៃចន្ទនៅក្នុងឱកាសររំលឹកខួបលើកទី៩០នៃការបង្កើតកងទ័ពបដិវត្តន៍កូរ៉េនៅទីលាន Kim Il Sungក្នុងទីក្រុងព្យុងយ៉ាងថាយើងនឹង

បន្តចាត់វិធានការដើម្បីពង្រឹងនិងអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់យើងក្នុងល្បឿនដ៏លឿនបំផុត។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។
លោកបញ្ជាក់ថាអាវុធនុយក្លេអ៊ែររបស់ប្រទេសគឺជា និមិត្តសញ្ញានៃអំណាចជាតិហើយថាប្រទេសនេះនឹង ពង្រឹងបន្ថែមទៀតក្នុងការអភិវឌ្ឍកម្លាំងនុយក្លេអ៊ែរក្នុងល្បឿនលឿនបំផុត។

KCNA បានរាយការណ៍ថា ក្បួនដង្ហែនេះបានបង្ហាញអំពីមីស៊ីល ICBM ដ៏ធំបំផុតរបស់កូរ៉េខាងជើង ដែលត្រូវបានគេស្គាល់ថា Hwasong-17។ ក្រៅពីនេះក៏មានមីស៊ីលលឿនជាងសំឡេង និងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក (SLBMs) ក្នុងចំណោមអាវុធផ្សេងទៀតនៅលើរថយន្ត ជាច្រើនគ្រឿង។
មីស៊ីលនេះត្រូវបានបាញ់សាកល្បងជាលើកដំបូងកាលពីខែមុនប៉ុន្តែក្រុមមន្ត្រីនៅក្នុងប្រទេសកូរ៉េខាងត្បូងជឿថាកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើការសាកល្បងពេញលេញបានបញ្ចប់ដោយការផ្ទុះលើទីក្រុងព្យុងយ៉ាង។