Thursday, October 24, 2024
Homeតារាខ្មែរពេជ្រ សូលីកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ចងចិត្តប្ដី

ពេជ្រ សូលីកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ចងចិត្តប្ដី

ភ្នំពេញ៖តារាកូន១ពេជ្រ សូលីកា មិនបារម្ភខ្លាចស្វាមីនាងលោកគឹម ហាន វិលត្រ​ឡប់ទៅ​រក​សង្សា​រចាស់នាងថៃ នារីសុជាតា ឬអាចមានស្រីក្រៅផិតក្បត់នាងឡើយ ព្រោះថាទោះ​ជា​ពេល​នេះនាងមិនមែនដូចនៅក្រមុំក្ដី តែរូប​សម្រស់នាងនៅតែលេចធ្លោដែលធ្វើឲ្យតារា​ទាំង​ឡាយ​ពិបាកផ្ដួលដែលចំណុចទាំងនេះហើយធ្វើឲ្យ​អាណិកជន​ខ្មែរមកពីអូស្រា្ដលីរូបនោះកាន់តែស្រលាញ់នាងលើសពីផ្ដើមស្នេហ៍គ្រាដំបូងទៅទៀត។សូលីកា រក្សារទម្ងន់មិន​ឲ្យ​ឡើង​គីឡូនាំ​ឲ្យ​បែកសាច់ ហើយនាងពូ​កែតុបតែងខ្លួនប្លែកៗយ៉ាងទាក់ទាញពី១ថ្ងៃទៅ១ថ្ងៃ ដែលខុសពីតារា​ខ្លះគឺឲ្យតែមានប្ដីនិង​កូន​១​​ហើយរូបសម្រស់ចាប់ផ្ដើមថមថយ​ជាលំដាប់រហូតបាត់បង់ទាំងទី​ផ្សារ​​សិល្បៈផង​ក៍មាន​ដែរ​។សម្រាប់នាងសូលីកា ដែលនៅតែរក្សារការចាប់អារម្មណ៍​ពីមហា​ជន​តាមរយៈរូបសម្រស់មិន​ស្រុតចុះនេះ​គឺចំណុច​សំខាន់ពេលនេះ​នាងមានស្វាមី​ជាអ្នក​ឌី​ហ្សា​ញម៉ូដសម្លៀកបំពាក់យ៉ាងជំនាញ​ហេតុនេះហើយរាល់ការ​តុប​តែងខ្លួនឡើងឆាកឬទៅកម្មវិធីទាំងឡាយសូលីកា មានប្ដី​នាង​ចាំ​ជួយគ្រប់ពេលតែម្ដង ទើបតារាផ្សេងៗទៀត​ច្បាស់ជាមិន​អាច​ធ្វើបានដូច​នាងទេ។

ពេជ្រ សូលីកា បានភ្ជាប់ ពាក្យកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ ជាមួយលោកគឹម ហាន ហើយនាងមានគម្រោង​ចង់​រៀបការតាំងពីឆ្នាំ២០២១ ម្លេះ ប៉ុន្ដែផែនការណ៍គ្រងឈុតកូន​ក្រមុំមែនទែននេះត្រូវបរាជ័យដោយសារ​តែ​កាល​នោះកូវីដផ្ទុះខ្លាំងពេក។

យ៉ាងណានៅពេលដែលកូវីដ ថមថយហើយតារាមួយចំនួនបានរៀបការជាបន្ដ​បន្ទាប់​នោះ​សូលីកា បែជាមិនទាន់​រៀប​គម្រោងរៀបការសារជាថ្មីទៅវិញ ព្រោះថាពេលនេះទោះជានាងមានស្វាមី​ល្អ​ដែល​​ផ្គាប់​ចិត្ត​នាងគ្រប់យ៉ាង​ទាំង​អស់ ដែលនាងគូតែរីករាយបំផុតក្នុងជីវិតក្ដី តែសូលីកា បែជាជួប​រឿង​ទុក្ខ​សោក​សៅក្នុងជីវិតដ៍ធ្ងន់ធ្ងតែម្ដង ព្រោះម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រី​នាង ត្រូវតុលាការប្រកាស​សាល​ក្រមកាលពីថ្ងៃទី២៥​ខែ​សី​ហា​ឆ្នាំ២០២១ ដោយផ្ដន្ទាទោស​ដាក់​ពន្ធនាគារយៈពេល១២ឆ្នាំ ក្រោមការចោទ​ប្រកាន់ពី​បទឃាតកម្មតាមមាត្រា​ទី១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ បន្ទាប់ពីអ្នកស្រីនាង ត្រូវសម្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ខែ​មករា​ឆ្នាំ២០២០ ពាក់​ព័ន្ធ​ករណីឃាតកម្មលើគូស្នេហ៍ភេទដូចគ្នាអ្នកស្រីងិន សុខលី ។សូលីកា ត្រូវបាន​លោក​គឹម ហាន តែងតែលើកទឹក​ចិត្ត​នាងជានិច្ច ជុំវិញវិបត្តិគ្រួសារដែលនាងត្រូវព្រាត់​ម្ដាយជាច្រើនឆ្នាំ​នេះ តែតារាហង្ស​មាសរូបនេះរំពឹងបានជួប​និងរស់នៅជាមួយម្ដាយវិញនៅឆ្នាំ២០៣៣ ខាងមុខ ៕

RELATED ARTICLES