Thursday, October 24, 2024
Homeតារាខ្មែរសុខ ស្រីនាង ៖ប្រយ័ត្នដូចឌួង ហ្សូរីដា 

សុខ ស្រីនាង ៖ប្រយ័ត្នដូចឌួង ហ្សូរីដា 

ភ្នំពេញ៖សុខ ស្រីនាង ហាក់បង្ហាញភាពស្និតស្នាលយ៉ាងចម្លែកជាមួយអតីតប្ដីអ្នកនាងចាន់ សុ​ផានី គឺពោះម៉ាយ​កូន១លោកកែ សុវណ្ណារ៉េត ហៅហ្សូណូ ដែលធ្វើឲ្យFan របស់តារាទាំង​សង​ខាងផ្គូរផ្គងចង់ឲ្យពួក​គេក្លាយទៅ​ជាគូ​ស្នេហ៍ពិតទៀតផង។យ៉ាងណាអ្នកនៅក្នុងសិល្បៈដែលស្និតតារា១គូ​នេះទើបដឹងច្បាស់ថារឿងនេះមិន​អាចទៅរួច​ឡើយ ព្រោះថាអារម្មណ៍ពួក​គេមិន​ដូចគ្នា ខណៈដែលមុននេះស្រីនាង ក៍ធ្លាប់កៀកកើយជាមួយលោកណុប បា​យ៉ារិទ្ធ រហូតគេ​សង្ស័យថាតារាទាំងពីរបង្កាត់ភ្លើងស្នេហាជាមួយគ្នាដែរតែចុងក្រោយបែជាស្ងប់ស្ងាត់ទៅវិញ។

តែពេលនេះអ្វីដែលគូឲ្យបារម្ភនោះក្រោយសុខ ស្រីនាង និងហ្សូណូ កាន់តែមានពេល​នៅក្បែរ​គ្នា​​ច្រើន​​ជាងមុន​ទើបគេខ្លាចតែនាងជួបរឿងដូចឌួង ហ្សូរីដា នោះច្បាស់ជាធ្វើឲ្យអ្នក​មេម៉ាយ​វ័យ​ក្មេង​រូបនេះ​រឹតតែពិបាកប្រ​ឈម​ជាមិនខាន។គេចាំបានថាហ្សូរីដា គ្រាន់តែហៅហ្សូណូ ឲ្យ​ថត​​ឃោសនា​សម្លៀកបំពាក់របស់នាងសោះ ស្រាប់តែ​ពេលរូបភាពនាងថតជាមួយអតីតតារា​KH រូបនេះចេញភ្លាមមានស្រីស្នេហ៍ហ្សូណូ ជាបន្ដបន្ទាប់ផ្ញើរសារឌឺដង​ប្រ​ចណ្ឌហ្សូរីដា ជាមួយ​ហ្សូ​ណូ រហូតដល់ពិធីការិនីរូបនោះចេញមុខប្រកាសថាកុំ​ឲ្យមានការយល់ច្រឡំតទៅទៀត​ព្រោះ​ថានាងនិងហ្សូណូ ថតចប់គឺគ្មានអ្វីទាក់ទងគ្នាក្រៅឆាកឡើយ។ដោយឡែកស្រីនាង ដែល​ជា​តារាពូកែលាក់​ស្នេហ៍ថ្មី​នេះវិញនាងអាចនឹងពិបាកគេចរឿង​អ្នកដែលតាមស្រលាញ់​ហ្សូណូ ដែលមានទាំងស្រីទាំងប្រុស​នោះប្រ​ខណ្ឌលើនាងដែរជាមិនខាន ប្រសិនបើអ្នក​មេ​ម៉ាយ​រូប​នេះនៅតែ​ស្និតស្នេហ៍ អតីតសង្សារចាស់ចាន់ សុផានី តទៅ​ទៀត។

សុខ ស្រីនាង កាន់តែប្លែកនារយៈពេលចុងក្រោយនេះ​ក្រោយពីនាងសម្ដែងបទ​ចម្រៀង​ជាខ្សែរឿងជាមួយឱក សុគន្ធកញ្ញា “ស្នេហាខ្ញុំ ផ្លូវពីរ”ដែលធ្វើឲ្យផ្ទៃរឿងទាំងមូលពួកគេក្លាយ​ទៅជា​”lesbian” ទើបពេលនេះស្រីនាង មានស្រីៗដែលស្រលាញ់ភេទដូចគ្នាតាមស្នេហ៍​នាង​កាន់តែច្រើន។មានពេលខ្លះស្រីនាង និងសុគន្ធកញ្ញា ដើរ​ក្បែគ្នាស្រាប់តែចាប់អោបគ្នាយ៉ាង​ស្អិត​ល្មូតទៀតផង ទើបធ្វើឲ្យFan ទាំងសងខាងបារម្ភខ្លាច​តែពួកគេមិន​អាចដក​ចិត្តគ្នាបាន​នៅ​ក្រៅឆាក។យ៉ាងណាអ្នកស្និតស្រីនាង នៅតែជឿរថាអ្នកមេម៉ាយដែលបានលែង​លះជាមួយ​លោក​ស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ទាំងចម្រូងចម្រាសនោះប្រាកដជានឹងជ្រើសយកប្ដី​ថ្មីជា​បុរសពេញលក្ខណៈ  មិនមែន​ជា​ស្រី្ដ​ដែលស្នេហាភេទដូចគ្នាឡើយ៕

RELATED ARTICLES