ភ្នំពេញ៖តារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានធ្វើខួបកំណើតឲ្យកូនប្រុសរបស់នាងឈ្មោះហង្ស អ៊ារីវេស្ដេ គម្រប់២ឆ្នាំកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២ តែភ្ញៀវដែលចូលរួមគ្នាមានតែអ្នកជិតដិតប៉ុណ្ណោះ។នៅថ្ងៃខួបកូនប្រុសនេះស្រីពេជ្រ បង្ហាញទឹកមុខរីករាយក្រៃលែងហើយនាងនិងស្វាមីបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតដើម្បីទទួលមិត្តភក្ដិដែលទៅជូនពរកូននាង។យ៉ាងណាក្រោយមានកូនប្រុស១អាយុ២៤ខែនេះសូលីកា បែជាស្ងាត់រឿងពពោះយកកូនស្រីទៅវិញ បើទោះជាកាលពីខែមេសាឆ្នាំ២០២១ នាងធ្លាប់បង្ហាញសញ្ញាមានកូនទី២ដែលសង្ស័យថាជាកូនស្រីក្ដី តែពេលនេះស្រីពេជ្រ នៅតែច្រៀងរាំតាមឆាកតន្រ្ដីទាំងឡាយដោយគ្មានផ្ទៃពោះនោះទេ។

អតីតតារាចម្រៀងRock និងM នាងពេជ្រ សូលីកា បានកប់ចោលស្រមោលស្នេហ៍ដ៍ខ្មៅងងិតនាពេលអតីតកាលតាមរយៈការភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីអូស្រ្ដាលីជាអ្នកឌីហ្សាញ ម៉ូដសម្លៀកបំពាក់លោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ ហើយនាងសម្រាលបានកូនប្រុស១នៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ទាំងដែលខ្លួនមិនទាន់បានរៀបការ។ក្រោយសូលីកា មានប្ដីជាង២ឆ្នាំមកនេះជីវិតនាងរស់នៅយ៉ាងហ៊ឺហាស៊ីវីល័យតាមរយៈការរស់នៅខុនដូយ៉ាងប្រណិត ហើយនៅឆ្នាំ២០២១ អំឡុងពេលដែលតារាជាច្រើនបានជួបវិបត្តិសេដ្ឋកិច្ចសឹងគ្រប់គ្នានោះស្រីពេជ្រ បែជាមានលុយទិញផ្ទះវីឡារទ្រនុំស្នេហ៍តម្លៃជាង៣០ម៉ឺនដុល្លារ និងបន្ទប់ខុនដូផ្ទាល់ខ្លួនខ្ទង់ជាង១០ម៉ឺនដុល្លារ ខណៈដែលបច្ចុប្បន្ននាងជិះរថយន្ដទំនើប៣គ្រឿងឆា្លស់គ្នាមានដូចជាPorsche, Bmw និងRange Rover ។

ប៉ុន្ដែដូចពាក្យគេថាជាទូទៅភាពរីករាយតែងតែភ្ជាប់ជាមួយទុក្ខសោកនោះមិនខុសនោះទេ ព្រោះអំឡុងពេលដែលសូលីកា មានអ្វីៗស្ទើតែគ្រប់យ៉ាងដែលនាងប៉ងប្រាថ្នានោះ តារាធ្លាប់ច្រៀងតាមហាងបៀហ្គាឌិនរូបនេះបែជាទឹកភ្នែកដោយសារតែម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង ត្រូវជាប់ពន្ធនាគារដល់ទៅ១២ឆ្នាំ ក្រោយតុលាការប្រកាសសាលក្រមកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ដោយចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌបន្ទាប់ពីម្ដាយអ្នកចម្រៀងរូបនេះត្រូវសម្ថកិច្ចចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ពាក់ព័ន្ធករណីឃាតកម្មលើគូស្នេហាភេទដូចគ្នាអ្នកស្រីងិន សុខលី ។សូលីកា ដែលរំសាយមង្គលការម្ដងរួចទៅហើយកាលពីឆ្នាំ២០២១ នឹងអាចរៀបគម្រោងរៀបការម្ដងទៀតនៅចុងឆ្នាំ២០២២ នេះដោយគ្មានម្ដាយនាងចូលរួមឡើយ៕


