ភ្នំពេញ៖ក្នុងចំណោមគ្រូបង្វឹក(Coach) និងគណៈកម្មាការ(Judge)ទាំងឡាយរបស់ហង្សមាសមានដូចជាលោកណុប បាយ៉ារិទ្ធ,ឆន សុវណ្ណារាជ,ខេមរៈ សិរីមន្ដ ,នីកូ ,អ្នកនាងពេជ្រ សោភា,សួស វីសា ,សុខ ស្រីនាង និងផន ស្រីខួច នោះពួកគេអាចនឹងប្រឈមបាត់បង់តំណែងកម្មវិធីប្រលងចម្រៀងរបស់ក្រុមហ៊ុនហង្សមាសដែលភាគច្រើនទិញសិទ្ធិ(license)ពីបរទសនោះគ្រប់ពេល ប្រសិនបើមានទស្សនិកជនការរិះគន់មិនព្រមឈប់ ហើយឥទ្ធិពលនោះរីកកាន់តែធំទៅៗគឺគេជឿរថាថៅកែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន ច្បាស់ជាមានការពិចារណាចំពោះកំហុសឆ្គងចំពោះពួកគេដោយដាក់អ្នកថ្មីចូលជំនួស ឬអ្នកកាន់តួនាទីនោះលាឈប់ដោយខ្លួនឯងតែម្ដងជាក់ស្ដែងដូចជាសុគន្ធ និសា អំឡុងពេលដែលនាងធ្វើជាCoach កម្មវិធីThe Voice Cambodia រដូវកាលទី១នោះដោយសារតែមានទស្សនិកជនមួយចំនួនបានរិះគន់នាងពីការទម្លាក់កុមារីម្នាក់ដែលគេយល់ថាច្រៀងពិរោះជានាងម្នាក់ទៀតដែលនាងឲ្យជាប់នោះធ្វើឲ្យនិសា សុំឈប់ពីតួនាទីនោះនៅរដូវកាលទី២តែម្ដងទើបតំណែងនោះធ្លាក់ក្នុងកណ្ដាប់ដៃ សួស វីសា ។ប៉ុន្ដែសម្រាប់ឱក សុគន្ធកញ្ញា វិញត្រូវបានគេមើលឃើញថាទោះជានាងរងកំហុសបច្ចេកទេសខ្លះៗឬទម្លាក់បេក្ខជនណាម្នាក់ដែលមហាជនគិតថាមិនសមធ្លាក់ក៍នាងគ្មានហានិភ័យដែរ ។

ជាក់ស្ដែងដូចជាសុគន្ធកញ្ញា មិនចុចYes ទៅលើលោកទុំ សុវត្ថិ ពីកម្មវិធីប្រលងចម្រៀងCambodian Idol រដូវកាលទី៤វគ្គJudge Audition នោះនាងរងការរិះគន់ស្រាលជាងឆន សុវណ្ណារាជ ឆ្ងាយណាស់ហើយស្ទើតែគ្មានអ្នកណាទម្លាក់កំហុសទៅលើនាងឡើយ។អ្វីដែលកាន់តែធ្វើឲ្យសុគន្ធកញ្ញា គ្មានការប្រឈមខ្លាំងរហូតប៉ៈពាល់ទៅដល់ការរង្គើរតំណែងនាងនោះគឺនាងមានស្វាមីលោកអ៊ឹង សុខលី ដែលជានាយកទូរទស្សន៍ហង្សមាស និងជាអ្នកគ្រប់គ្រងនិងដឹកនាំបញ្ជារទាំងអស់រាល់កម្មវិធីប្រលងចម្រៀងនិងការប្រគុំតន្រ្ដីរបស់ហង្សមាសដែលមានន័យថាសុគន្ធកញ្ញា ត្រូវជាប្អូនថ្លៃថៅកែហង្សមាសនោះនាងមិនអាចដកចេញពីកម្មវិធីណាមួយជាដាច់ខាត ប៉ុន្ដែបើមានកម្មវិធីប្រលងចម្រៀងថ្មីៗផ្សេងទៀតនោះគេជឿរថាសុគន្ធកញ្ញា នឹងត្រូវដាក់បន្ថែមឲ្យទៅអង្គុយកៅអីជាCoach ឬJudge នោះជាមិនខាន។ក្រៅពីត្រូវបានគេមើលឃើញថាសុគន្ធកញ្ញា មានអំណាចខ្លាំងប្រៀបបានជាថៅកែឬម្ចាស់ហង្សមាសនោះតារាចម្រៀងកូន១រូបនេះក៍សាកសមជាអ្នករ៉ាប់រងការងារធំៗទាំងនោះដែរព្រោះនាងមានបទពិសោធន៍ច្រើនក្នុងសិល្បៈព្រមទាំងធ្លាប់ឈក្នុងលំដាប់ជាតារាជូរមុខរបស់ហង្សមាសរយៈពេលជាង១០ឆ្នាំមកហើយ ហេតុនេះបើសិនជាសុគន្ធកញ្ញា មិនត្រូវជាសាច់ឈាមរបស់ថៅកែហង្សមាសនោះទេក៍នាងនៅតែមានឱកាសឡើងទៅអង្គុយកៅអីនោះបានខ្លះៗដែរបើទោះជាមិនមែនបានតំណែងដល់ទៅ៤ផ្សេងគ្នាដូចបច្ចុប្បន្នក្ដី។

គូរបញ្ជាក់ថាតារាវ័យ៣៦ឆ្នាំឱក សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថានាងមិនសូវមានសន្ទុះខ្លាំងក្លាដូចកាលនៅលីវឡើយរយៈពេលជាង២ឆ្នាំចុងក្រោយពោលគឺតាំងពីនាងមានប្ដីនិងកូន១នេះ តែនាងនៅតែជាតារាម្នាក់ដែលឆក់បានស្ពតពាណិជ្ជកម្មធំៗមិនចាញ់មិត្តរួមក្រុមពេជ្រ សោភា និងរ៉េត ស៊ូហ្សាណា ឡើយ។ចំពោះមហាជនវិញចាត់ទុកសុគន្ធកញ្ញា ថាជាតារាដែលជោគជ័យទាំងអាជីពសិល្បៈនិងស្នេហាព្រោះតាំងពីមានកូន១មកស្វាមីនាងលោកសុខលី ដែលធ្លាប់គេដឹងថាមានតារាស្រីក្មេងៗធ្លាប់តោងស្នេហ៍ច្រើននោះពេលនេះលោកស្រលាញ់នាងទេ្វរដងហើយពួកគេរស់នៅផ្ទះវីឡារស្កឹមស្កៃនៅផ្លូវ២០០៤ ,មានបន្ទប់ខុនដូលំហែកាយ និងជិះរថយន្ដទំនើបៗដូចជាម៉ាកAudi និងRange Rover ជាដើម។តាមព័តមានថារឿងដែលសុគន្ធកញ្ញា ត្រូវធ្វើនាពេលបន្ទាប់នេះមិនមែនជាការរៀបគម្រោងធ្វើបទចម្រៀងឲ្យផ្ទុះសារជាថ្មីនោះទេ ប៉ុន្ដែនាងត្រៀមពពោះកូនទី២ហើយចង់បានកូនស្រី ហេតុនេះបើផែនការណ៍នេះបានដូចបំណងនោះច្បាស់ជាប្អូនថ្លៃថៅកែហង្សមាសរូបនេះនឹងចងជើងប្ដីបាន និងគ្មានការបារម្ភខ្លាចលោកសុខលី ទៅបែកឆ្វេងមានស្រីក្រៅឡើយ៕


