Friday, October 25, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖គ្មានហានិភ័យ

ឱក សុគន្ធកញ្ញា ៖គ្មានហានិភ័យ

ភ្នំពេញ៖ក្នុងចំណោមគ្រូបង្វឹក(Coach) និងគណៈកម្មាការ(Judge)ទាំងឡាយរបស់ហង្សមាស​មានដូចជាលោក​ណុប បាយ៉ារិទ្ធ,ឆន សុវណ្ណារាជ,ខេមរៈ សិរីមន្ដ ,នីកូ ,អ្នកនាងពេជ្រ សោ​ភា,សួស វីសា ,សុខ ស្រីនាង និងផន ស្រីខួច នោះពួកគេអាចនឹងប្រឈមបាត់បង់តំណែង​​កម្មវិធីប្រលងចម្រៀងរបស់ក្រុមហ៊ុនហង្សមាសដែល​ភាគ​ច្រើនទិញសិទ្ធិ(license)​ពី​បរទស​នោះគ្រប់ពេល ប្រសិនបើមានទស្សនិកជនការរិះគន់មិនព្រមឈប់ ហើយ​ឥទ្ធិ​ពលនោះរីកកាន់​តែ​ធំទៅៗគឺគេជឿរថាថៅ​កែ​ហង្ស​មាសលោកឧកញ៉ាអ៊ឹង ឆៃងួន ច្បាស់ជាមានការពិចារណា​ចំពោះ​កំហុសឆ្គង​ចំពោះ​ពួក​គេដោយដាក់អ្នកថ្មីចូលជំនួស ឬអ្នកកាន់តួនាទីនោះលា​ឈប់​ដោយ​ខ្លួនឯងតែ​ម្ដង​ជាក់ស្ដែង​ដូចជាសុគន្ធ និសា អំឡុងពេលដែលនាងធ្វើជាCoach កម្មវិធី​The Voice Cambodia រដូវកាល​ទី១​នោះ​ដោយសារតែមានទស្សនិកជនមួយចំនួនបានរិះគន់​នាងពីការទម្លាក់កុមារីម្នាក់ដែលគេយល់ថា​ច្រៀ​ង​​​ពិរោះ​ជា​នាងម្នាក់ទៀតដែលនាងឲ្យជាប់​នោះធ្វើឲ្យនិសា សុំឈប់ពីតួនាទីនោះនៅ​រដូវ​កាល​ទី២តែម្ដងទើបតំណែងនោះ​ធ្លាក់ក្នុង​កណ្ដាប់​​​ដៃ សួស វីសា ។ប៉ុន្ដែសម្រាប់ឱក សុគន្ធកញ្ញា វិញត្រូវបាន​គេ​មើលឃើញថាទោះជា​នាង​រងកំ​ហុស​បច្ចេកទេសខ្លះៗឬទម្លាក់បេក្ខជនណាម្នាក់ដែលមហាជនគិតថាមិនសមធ្លាក់​ក៍នាងគ្មាន​ហានិភ័យ​ដែរ ។

ជាក់ស្ដែងដូចជាសុគន្ធកញ្ញា មិនចុចYes ទៅលើលោកទុំ សុវត្ថិ ពី​កម្ម​​​វិធី​ប្រលងចម្រៀងCambodian Idol រដូវ​កាលទី៤វគ្គJudge Audition នោះនាងរង​ការរិះគន់​ស្រាលជាងឆន សុវណ្ណារាជ ឆ្ងាយណាស់ហើយស្ទើតែ​គ្មាន​អ្នកណាទម្លាក់​កំហុសទៅលើនាង​ឡើយ។អ្វីដែលកាន់តែធ្វើឲ្យសុគន្ធកញ្ញា គ្មានការប្រឈមខ្លាំងរហូតប៉ៈពាល់​ទៅ​​ដល់ការរង្គើរតំ​ណែង​នាងនោះគឺនាងមានស្វាមីលោកអ៊ឹង សុខលី ដែលជានាយកទូរទស្សន៍ហង្សមាស និង​ជា​អ្នកគ្រប់គ្រងនិងដឹកនាំបញ្ជារទាំងអស់រាល់កម្មវិធី​ប្រលងចម្រៀងនិងការប្រគុំតន្រ្ដី​របស់​ហង្ស​​មាសដែលមាន​ន័យ​ថាសុគន្ធកញ្ញា ត្រូវជាប្អូនថ្លៃថៅកែហង្សមាសនោះនាង​មិនអាច​ដកចេញពីកម្មវិធីណាមួយជាដាច់ខាត ប៉ុន្ដែ​បើមានកម្មវិធីប្រលងចម្រៀង​ថ្មីៗផ្សេងទៀតនោះ​គេ​ជឿរ​ថាសុគន្ធកញ្ញា នឹងត្រូវដាក់បន្ថែមឲ្យទៅអង្គុយ​កៅអីជា​Coach ឬJudge នោះជាមិន​ខាន។ក្រៅពីត្រូវបានគេមើលឃើញថាសុគន្ធកញ្ញា មានអំណាចខ្លាំងប្រៀបបាន​ជា​ថៅ​កែឬ​ម្ចាស់​​ហង្សមាសនោះតារាចម្រៀងកូន១រូបនេះក៍​សាកសមជាអ្នករ៉ាប់រងការងារធំៗទាំង​នោះ​ដែរ​ព្រោះ​នាង​មានបទពិសោធន៍ច្រើនក្នុងសិល្បៈព្រម​ទាំងធ្លាប់ឈក្នុងលំដាប់ជាតារាជូរមុខ​របស់ហង្សមាសរយៈពេលជាង​១០​ឆ្នាំមកហើយ ហេតុនេះបើសិនជាសុគន្ធកញ្ញា មិនត្រូវជា​សាច់​ឈាម​របស់​ថៅកែហង្សមាសនោះទេក៍នាង​នៅ​តែ​មានឱកាសឡើង​ទៅអង្គុយកៅអី​នោះ​បានខ្លះៗដែរបើទោះជាមិនមែនបានតំណែង​ដល់ទៅ៤ផ្សេងគ្នាដូច​បច្ចុ​ប្បន្នក្ដី។

 គូរបញ្ជាក់ថាតារាវ័យ៣៦ឆ្នាំឱក សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថានាងមិនសូវមាន​សន្ទុះខ្លាំងក្លាដូច​កាល​នៅលីវឡើយរយៈពេលជាង២ឆ្នាំចុងក្រោយពោលគឺតាំងពីនាងមានប្ដីនិងកូន១នេះ តែនាងនៅតែជាតារា​ម្នាក់​ដែលឆក់បានស្ពត​ពាណិជ្ជកម្មធំៗមិនចាញ់មិត្តរួមក្រុម​ពេជ្រ សោភា និងរ៉េត ស៊ូហ្សាណា ឡើយ។ចំពោះ​មហា​ជនវិញចាត់ទុកសុគន្ធកញ្ញា ថាជាតារា​ដែលជោគជ័យទាំងអាជីពសិល្បៈនិងស្នេហា​ព្រោះតាំងពី​មានកូន១​មក​ស្វាមីនាងលោកសុខលី ដែលធ្លាប់គេដឹងថាមានតារាស្រីក្មេងៗធ្លាប់តោង​ស្នេហ៍ច្រើននោះពេលនេះ​លោក​ស្រ​លាញ់​នាង​ទេ្វរដងហើយពួកគេរស់នៅផ្ទះវីឡារស្កឹមស្កៃនៅផ្លូវ២០០៤ ,មានបន្ទប់​ខុនដូ​លំហែ​កាយ និង​ជិះ​រថយន្ដ​ទំនើបៗដូចជាម៉ាកAudi  និងRange Rover ជាដើម។តាមព័ត​មានថា​រឿង​ដែល​សុ​គន្ធ​កញ្ញា ត្រូវធ្វើនាពេល​បន្ទាប់​នេះមិនមែនជាការរៀបគម្រោងធ្វើបទ​ចម្រៀងឲ្យផ្ទុះ​សារជាថ្មី​​នោះ​ទេ ប៉ុន្ដែនាងត្រៀមពពោះកូនទី២​ហើយចង់​បាន​កូនស្រី ហេតុនេះបើ​ផែន​ការណ៍​នេះបានដូចបំណង​នោះច្បាស់ជាប្អូនថ្លៃថៅកែហង្សមាសរូបនេះ​នឹងចង​ជើង​ប្ដីបាន និងគ្មាន​ការ​បារម្ភ​ខ្លាចលោក​សុខ​លី ទៅបែកឆ្វេងមានស្រីក្រៅឡើយ៕

                                                ​​​​​​​​​​​​​​​​​​​​​​​​​                            

RELATED ARTICLES