ភ្នំពេញ៖អ្នកនាងខាត់ សុឃីម បានបង្ហាញអារម្មណ៍ក្នុងការជ្រើសរើសប្ដីលោកអ៊ិន សុបញ្ញា ហៅផាណូ ដែលបានរៀបការជាមួយគ្នាកាលពី១០ឆ្នាំមុនហើយបច្ចុប្បន្នលោកផាណូ បោះបង់អាជីពសិល្បៈនិងក្លាយទៅជាជាងថតរូបសម្អាងការរបស់នាងនោះដោយនាងថាយកប្ដីជាCameramen គឺត្រឹមត្រូវព្រោះបើឈ្លោះគ្នាគ្មានអំពើរហឹង្សារប៉ៈពាល់ដល់អាយុជីវិតឡើយ។ការនិយាយលេងបន្លំមែនរបស់សុឃីម នៅពេលនេះកើតមានក្រោយពីតារាពហុជំនាញរូបនេះឃើញអ្នកខ្លះមានប្ដីមានកាំភ្លើងពេលឈ្លោះគ្នាបាញ់សម្លាប់ឆៅៗតែម្ដងទើបធ្វើឲ្យនាងព្រឺសំបុរនិងគិតថាការជ្រើសលោកផាណូ ជាស្វាមីគឺជារឿងល្អបំផុត។សុឃីម ថ្លែងសារថា”យកប្ដីមានកំភ្លើង ខឹងបាញ់ៗ យកប្ដីជាងថតខឹងអីយ៉ាងច្រើនក្បាលម៉ាកាមេរ៉ារួច”។

មានមិត្តរួមអាជីពជាច្រើនបានចូលទៅខមិនជូនពរឲ្យខាត់ សុឃីម និងស្វាមីរក្សារចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត ខណៈដែលខ្លះសរសើរនាងថាជាតារាដែលរឹងមាំព្រោះបានធ្លាក់ខ្លួនម្ដងហើយកាលពីពាក់កណ្ដាលឆ្នាំ២០២០ ដោយត្រូវឧកញ៉ាម្នាក់បោកអស់ខ្ទង់៩០ម៉ឺនដុល្លារតែពេលនេះសុឃីម នៅតែអាចក្រាកឈមកវិញបានដោយក្លាយទៅជាថៅកែស្រីហាងCosmetic ផ្ទាល់ខ្លួន១ និងឡើងកាលីពជិះរថយន្ដទំនើបម៉ាកLexus Lx570 ទៀតផង ខណៈដែលអំឡុងពេលកូវីដស្ងប់ស្ងាត់នេះអាជីពសិល្បៈរបស់នាងក៍មានទីផ្សារឡើងវិញដែរ។

លោកខាត់ ចំរើន ប្អូនរបស់អ្នកនាងសុឃីម បានប្រាប់ថាបងស្រីលលោកទើបតែត្រូវប៉ាន់ការងារសិល្បៈបាន១រដូវក្ដៅកន្លងមកនេះទេព្រោះកម្មវិធីទាំងឡាយតំណើរការឡើងវិញហើយមុនចូលខែភ្លៀងនេះសុឃីម រវល់ការងារជាពិធីការនីនិងវង្សតន្រ្ដីរបស់នាងដែលមានរូបលោកច្រៀងនៅទីនោះដែរគឺគេជួលសឹងរាល់ថ្ងៃតែម្ដង។តែលោកថាពេលផ្ទុះកូវីដទាំងរូបលោកនិងសុឃីម គឺជួបផលវិបាកដូចគ្នារហូតពេលនេះលោកក៍នៅជាប់លុយធនាគារយកមកធ្វើផ្ទះដែលត្រូវសងគេដល់ទៅ៥ឆ្នាំទៀតឯណ្ណោះ។

ទោះជាអ្នកនាងខាត់ សុឃីម ពេញចិត្តប្ដីក្មេងខ្លាំងមែនតែអ្នកនាងធ្លាប់ប្រាប់ថាគម្រោងយកកូនទី៣ត្រូវបានលុបចោលទៅហើយ ដែលមូលហេតុគឺមកពីនាងគិតថាការយកកូនមកអប់រំឲ្យក្លាយទៅជាក្មេងល្អពិបាកណាស់ ព្រោះសម័យនេះបើគ្មានពេលមើលថែរកូនឲ្យបានដិតដល់ទេគឺប្រឈមបញ្ហាជាមិនខាន។ម្ចាស់បទ”អូនលែងប្ដីហើយ”ដែលទទួលការរិះគន់យ៉ាងចម្រូងចម្រាសនោះថាការមានកូន២នាក់ដូចប្ចុប្បន្នគ្រប់គ្រាន់សម្រាប់សុភមង្គលគ្រួសារនាង៕
