Friday, October 25, 2024
Homeតារាខ្មែរខាត់ សុឃីម ៖ពេញចិត្តប្ដីស្ដូក

ខាត់ សុឃីម ៖ពេញចិត្តប្ដីស្ដូក

ភ្នំពេញ៖អ្នកនាងខាត់ សុឃីម បានបង្ហាញអារម្មណ៍ក្នុងការជ្រើសរើសប្ដីលោកអ៊ិន សុបញ្ញា ហៅ​ផាណូ ដែល​បានរៀបការជាមួយគ្នាកាលពី១០ឆ្នាំមុនហើយបច្ចុប្បន្នលោកផាណូ បោះបង់​អា​ជីព​សិល្បៈនិងក្លាយ​ទៅជា​ជាង​ថតរូបសម្អាងការរបស់នាង​នោះដោយនាងថាយកប្ដី​ជា​Cameramen  គឺត្រឹមត្រូវព្រោះបើឈ្លោះគ្នា​គ្មានអំពើរ​ហឹ​ង្សារប៉ៈពាល់​ដល់អាយុជីវិត​ឡើយ។​ការនិយាយលេងបន្លំមែនរបស់សុឃីម នៅពេលនេះកើតមានក្រោយ​ពីតារា​ពហុជំនាញរូបនេះ​ឃើញអ្នកខ្លះមានប្ដីមានកាំភ្លើងពេលឈ្លោះគ្នា​បាញ់សម្លាប់ឆៅៗតែម្ដងទើបធ្វើឲ្យនាងព្រឺ​សំបុរ​និងគិតថាការជ្រើសលោកផាណូ ជាស្វាមីគឺជារឿងល្អបំផុត។សុឃីម ថ្លែងសារ​ថា”​យក​ប្ដី​មានកំភ្លើង ខឹង​បាញ់ៗ យកប្ដីជាងថតខឹងអីយ៉ាងច្រើនក្បាលម៉ាកាមេរ៉ារួច”។

 មានមិត្តរួមអាជីពជាច្រើនបានចូលទៅខមិនជូនពរឲ្យខាត់ សុឃីម និងស្វាមី​រក្សារ​ចំ​ណងស្នេហាឲ្យកាន់តែរឹង​មាំថែមទៀត ខណៈដែលខ្លះសរសើរនាងថាជាតារាដែលរឹងមាំ​ព្រោះបានធ្លាក់ខ្លួនម្ដងហើយកាល​ពីពាក់កណ្ដាល​ឆ្នាំ២០២០ ដោយត្រូវឧកញ៉ាម្នាក់បោក​អស់​ខ្ទង់៩០ម៉ឺនដុល្លារតែពេលនេះសុឃីម នៅតែអាចក្រាកឈមកវិញ​បាន​ដោយក្លាយទៅ​ជាថៅ​កែស្រីហាងCosmetic  ផ្ទាល់ខ្លួន១ និងឡើងកាលីពជិះរថយន្ដទំនើបម៉ាកLexus Lx570 ទៀត​​ផង ខណៈដែលអំឡុងពេលកូវីដស្ងប់ស្ងាត់នេះអាជីពសិល្បៈ​របស់នាងក៍មានទីផ្សារឡើង​វិញ​ដែរ។

 លោកខាត់ ចំរើន ប្អូនរបស់អ្នកនាងសុឃីម បានប្រាប់ថាបងស្រីលលោកទើបតែ​ត្រូវ​ប៉ាន់​ការងារសិល្បៈ​បាន១​រដូវក្ដៅកន្លងមក​នេះទេព្រោះកម្មវិធីទាំងឡាយ​តំណើរការឡើង​វិញ​ហើយមុនចូលខែភ្លៀងនេះសុឃីម រវល់ការ​ងារជាពិធីការនីនិងវង្សតន្រ្ដីរបស់​នាងដែល​មាន​រូបលោកច្រៀងនៅទីនោះដែរគឺគេជួលសឹងរាល់ថ្ងៃតែម្ដង។តែលោកថាពេលផ្ទុះកូវីដទាំងរូបលោកនិងសុឃីម គឺជួបផលវិបាកដូចគ្នារហូតពេលនេះលោកក៍នៅជាប់​លុយ​ធនាគារ​យក​មកធ្វើផ្ទះដែលត្រូវសងគេដល់ទៅ៥ឆ្នាំទៀតឯណ្ណោះ។

 ទោះជាអ្នកនាងខាត់ សុឃីម ពេញចិត្តប្ដីក្មេងខ្លាំងមែនតែអ្នកនាងធ្លាប់ប្រាប់ថាគម្រោង​យកកូនទី៣ត្រូវ​បាន​លុប​ចោលទៅហើយ ដែលមូលហេតុគឺមកពីនាងគិតថាការយក​កូន​មកអប់រំឲ្យក្លាយទៅជាក្មេងល្អពិបាកណាស់ ព្រោះ​សម័យនេះបើគ្មានពេលមើលថែរកូនឲ្យ​បាន​ដិតដល់ទេគឺប្រឈមបញ្ហាជាមិនខាន។ម្ចាស់​បទ”អូនលែង​ប្ដី​ហើយ”ដែលទទួលការ​រិះ​គន់យ៉ាង​ចម្រូងចម្រាសនោះថាការមានកូន២នាក់ដូចប្ចុប្បន្ន​គ្រប់គ្រាន់​សម្រាប់​សុភ​មង្គ​ល​គ្រួ​សារនាង៕

RELATED ARTICLES