Friday, October 25, 2024
Homeតារាខ្មែរម៉ូលីកា ៖ប្រាប់អ្នកនៅពីក្រោយខ្នងសម្រស់​ស្រស់ស្អាត​របស់នាង

ម៉ូលីកា ៖ប្រាប់អ្នកនៅពីក្រោយខ្នងសម្រស់​ស្រស់ស្អាត​របស់នាង

ភ្នំពេញ៖ម៉ូលីកា បានទទួលស្គាល់ថាពេលនេះនាងស្កប់ស្កល់ពេញចិត្តនូវរូបសម្រស់របស់ខ្លួនព្រោះនៅឆ្នាំ២០២២ នេះទាំងផ្ទៃមុខ ដងខ្លួន និងរូបរាងគឺដូចអ្វីដែលនាងមានក្ដីស្រម៉ៃចង់បានពីមុន ព្រោះស្វាមីពេញចិត្តនិងស្រលាញ់​នាងខ្លាំង ហើយមិត្តភក្ដិនៅជុំវិញខ្លួនពួកគេក៍លាន់មាត់​ថានាងកើនតែអាយុពីមួយឆ្នាំទៅមួយឆ្នាំ តែរូបសម្រស់​ក្មេង​​ជាងវ័យ។ទោះជាយ៉ាងណាជុំវិញការប្រែប្រួលរូបឆោមកាន់តែទាក់ទាញ​ប្លែកនារយៈពេល​ចុងក្រោយ​នេះ​ម៉ូ​លីកា សារភាពថានាងមានអ្នកនៅក្រោយខ្នងបានជាធ្វើឲ្យនាងមានទំនុកចិត្តខ្ពស់ដល់ម្លឹង។ម៉ូលីកា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និយាយ​ដោ​យ​មិនលាក់លៀមថាសម្រស់នាងពេលនេះនាងមានអារម្មណ៍ជឿរជាក់ខ្លាំងនោះគឺដោយ​សារតែនាងទៅ​ទទួល​សេវា​កម្មរក្សារសម្ផស្សពីCrystal Clinic ហើយនាងសូមសរសើរលោកដុកទ័រKim Eng Mam Ostebo (Camille)ដែលធ្វើឲ្យសម្រស់របស់នាងពិតជាដូចអ្វីដែលប៉ងប្រាថ្នា។ម៉ូលីកា បន្ថែមថាទាំងគុណភាព សេវ៉ាកម្ម គឺនៅ​Crystal Clinic នេះនាងមានអា​រម្មណ៍ថាកក់ក្ដៅហើយមានទំនុកចិត្តបំផុត​ព្រោះគ្លីនិកនេះមានអ្នកជំនាញ​ដែល​ពូកែៗនិងមានបទពិ​សោធន៍ច្បាស់លាស់ផ្នែកសម្ផស្ស ដែលកែហើយមិនធ្វើឲ្យប៉ៈពាល់ដល់សុខ​ភាពនៃអតិថិជន​ដែល​ទៅទទួលសេវាកម្មនៅទីនោះឡើយ។

  អតីតតារាចម្រៀងRock រូបនេះវាចាថា”ឥឡូវខ្ញុំសប្បាយចិត្តព្រោះប្ដីកាន់តែស្រលាញ់ ហើយទៅណាមកណាគេ​ថា​ស្អាតជាងមុន អីចឹងយើងជឿរជាក់លើខ្លួនឯងខ្លាំង ព្រោះតែលោកដុកទ័រCamille ”។បើតាមរូបពីមុនម៉ូលីកា កែច្រមុះនិងទម្រង់មុខនោះគេឃើញនាងមានភាពប្រែប្រួលប្លែកដាច់ឆ្ងាយក្រោយពីវះកាត់កែរួច ទើបធ្វើឲ្យនៅ​ពាក់កណ្ដាលឆ្នាំ២០២២ នេះម៉ូលីកា ពេញចិត្តនូវសម្រស់របស់នាងកាន់តែខ្លាំងហើយធ្វើឲ្យអាជីវកម្មតាមOnline របស់នាងរឹតតែមានអតិថិជនគាំទ្រ នាំឲ្យមុខជំនួញរបស់នាងកាក់កបជាងមុនថែម​ទៀតក្រោយស្ថានភាពកូវីដ​ស្ងប់ស្ងាត់វិញនេះ។យ៉ាងណាម៉ូលីកា សង្កត់ថាសម្រស់មិនអាចចាំបាននោះទេ ហេតុនេះនាងត្រូវតែរកអ្នក​ជំ​នាញរូបណាដែលជាទីទំនុកចិត្តខ្ពស់ដើម្បីឲ្យខ្លួនឯងលែងមានក្ដីកង្វល់ពីរឿងខ្លាចមិនស្អាតទៀតហើយទីនោះគឺមានតែCrystal Clinic ដែលមានទីតាំងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 តាមព័តមានថាក្រៅពីម៉ូលីកា ក៍មានតារាល្បីៗមួយចំនួនទៀតបានទៅកែសម្ផស្ស នៅCrystal Clinic នោះដែរ​ជាក់ស្ដែង​ដូចជាថ្មីនេះលេចឭថាទេព បូព្រឹក្ស បានទៅធ្វើច្រមុះនៅទីនោះផងដែរ ទើបធ្វើឲ្យសម្រស់​នាងប្លែក​ជាងមុន។

សូមបញ្ជាក់ថាម៉ូលីកា ដែលជាថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ស្ថិតក្នុងចំណោមកំពូលអ្នក​លក់​Online ដ៍លេចធ្លោម្នាក់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះទើបធ្វើឲ្យនាងប្រែប្រួលជីវភាព​ស្ទើតែទាំង​ស្រុង​ដោយមានផ្ទះវីឡារស្អាតរស់នៅនិងជិះរថយន្ដទំនើបៗ ក្រោយនាងចាប់ដៃជាមួយតារាសម្ដែងហុង មានុណ ជាង២ឆ្នាំនិងទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះនុណ ច័ន្ទម៉ូនីតា អាយុជិត២ឆ្នាំ។អតីតតារាRock រូបនេះក៍​ធ្លាប់​ធ្វើកម្មវិធីសប្បុរសធ័មជាច្រើនលើកច្រើនសារតាមរយៈការជួយដល់សិល្បករអត់ទីពឹង និងជនក្រីក្រ​មួយចំ​នួន​នាំឲ្យនាងមានការគាំទ្រនៅលើបណ្ដាញសង្គមរហូតមកដល់បច្ចុប្បន្ន៕

RELATED ARTICLES