ភ្នំពេញ៖ម៉ូលីកា បានទទួលស្គាល់ថាពេលនេះនាងស្កប់ស្កល់ពេញចិត្តនូវរូបសម្រស់របស់ខ្លួនព្រោះនៅឆ្នាំ២០២២ នេះទាំងផ្ទៃមុខ ដងខ្លួន និងរូបរាងគឺដូចអ្វីដែលនាងមានក្ដីស្រម៉ៃចង់បានពីមុន ព្រោះស្វាមីពេញចិត្តនិងស្រលាញ់នាងខ្លាំង ហើយមិត្តភក្ដិនៅជុំវិញខ្លួនពួកគេក៍លាន់មាត់ថានាងកើនតែអាយុពីមួយឆ្នាំទៅមួយឆ្នាំ តែរូបសម្រស់ក្មេងជាងវ័យ។ទោះជាយ៉ាងណាជុំវិញការប្រែប្រួលរូបឆោមកាន់តែទាក់ទាញប្លែកនារយៈពេលចុងក្រោយនេះម៉ូលីកា សារភាពថានាងមានអ្នកនៅក្រោយខ្នងបានជាធ្វើឲ្យនាងមានទំនុកចិត្តខ្ពស់ដល់ម្លឹង។ម៉ូលីកា និយាយដោយមិនលាក់លៀមថាសម្រស់នាងពេលនេះនាងមានអារម្មណ៍ជឿរជាក់ខ្លាំងនោះគឺដោយសារតែនាងទៅទទួលសេវាកម្មរក្សារសម្ផស្សពីCrystal Clinic ហើយនាងសូមសរសើរលោកដុកទ័រKim Eng Mam Ostebo (Camille)ដែលធ្វើឲ្យសម្រស់របស់នាងពិតជាដូចអ្វីដែលប៉ងប្រាថ្នា។ម៉ូលីកា បន្ថែមថាទាំងគុណភាព សេវ៉ាកម្ម គឺនៅCrystal Clinic នេះនាងមានអារម្មណ៍ថាកក់ក្ដៅហើយមានទំនុកចិត្តបំផុតព្រោះគ្លីនិកនេះមានអ្នកជំនាញដែលពូកែៗនិងមានបទពិសោធន៍ច្បាស់លាស់ផ្នែកសម្ផស្ស ដែលកែហើយមិនធ្វើឲ្យប៉ៈពាល់ដល់សុខភាពនៃអតិថិជនដែលទៅទទួលសេវាកម្មនៅទីនោះឡើយ។


អតីតតារាចម្រៀងRock រូបនេះវាចាថា”ឥឡូវខ្ញុំសប្បាយចិត្តព្រោះប្ដីកាន់តែស្រលាញ់ ហើយទៅណាមកណាគេថាស្អាតជាងមុន អីចឹងយើងជឿរជាក់លើខ្លួនឯងខ្លាំង ព្រោះតែលោកដុកទ័រCamille ”។បើតាមរូបពីមុនម៉ូលីកា កែច្រមុះនិងទម្រង់មុខនោះគេឃើញនាងមានភាពប្រែប្រួលប្លែកដាច់ឆ្ងាយក្រោយពីវះកាត់កែរួច ទើបធ្វើឲ្យនៅពាក់កណ្ដាលឆ្នាំ២០២២ នេះម៉ូលីកា ពេញចិត្តនូវសម្រស់របស់នាងកាន់តែខ្លាំងហើយធ្វើឲ្យអាជីវកម្មតាមOnline របស់នាងរឹតតែមានអតិថិជនគាំទ្រ នាំឲ្យមុខជំនួញរបស់នាងកាក់កបជាងមុនថែមទៀតក្រោយស្ថានភាពកូវីដស្ងប់ស្ងាត់វិញនេះ។យ៉ាងណាម៉ូលីកា សង្កត់ថាសម្រស់មិនអាចចាំបាននោះទេ ហេតុនេះនាងត្រូវតែរកអ្នកជំនាញរូបណាដែលជាទីទំនុកចិត្តខ្ពស់ដើម្បីឲ្យខ្លួនឯងលែងមានក្ដីកង្វល់ពីរឿងខ្លាចមិនស្អាតទៀតហើយទីនោះគឺមានតែCrystal Clinic ដែលមានទីតាំងនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


តាមព័តមានថាក្រៅពីម៉ូលីកា ក៍មានតារាល្បីៗមួយចំនួនទៀតបានទៅកែសម្ផស្ស នៅCrystal Clinic នោះដែរជាក់ស្ដែងដូចជាថ្មីនេះលេចឭថាទេព បូព្រឹក្ស បានទៅធ្វើច្រមុះនៅទីនោះផងដែរ ទើបធ្វើឲ្យសម្រស់នាងប្លែកជាងមុន។


សូមបញ្ជាក់ថាម៉ូលីកា ដែលជាថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ស្ថិតក្នុងចំណោមកំពូលអ្នកលក់Online ដ៍លេចធ្លោម្នាក់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទើបធ្វើឲ្យនាងប្រែប្រួលជីវភាពស្ទើតែទាំងស្រុងដោយមានផ្ទះវីឡារស្អាតរស់នៅនិងជិះរថយន្ដទំនើបៗ ក្រោយនាងចាប់ដៃជាមួយតារាសម្ដែងហុង មានុណ ជាង២ឆ្នាំនិងទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះនុណ ច័ន្ទម៉ូនីតា អាយុជិត២ឆ្នាំ។អតីតតារាRock រូបនេះក៍ធ្លាប់ធ្វើកម្មវិធីសប្បុរសធ័មជាច្រើនលើកច្រើនសារតាមរយៈការជួយដល់សិល្បករអត់ទីពឹង និងជនក្រីក្រមួយចំនួននាំឲ្យនាងមានការគាំទ្រនៅលើបណ្ដាញសង្គមរហូតមកដល់បច្ចុប្បន្ន៕

