Friday, October 25, 2024
Homeតារាខ្មែរសារ៉ាយ សក្ខណា ៖បើកហាងថ្មីនៅភ្នំប្រសិទ្ធិ៍

សារ៉ាយ សក្ខណា ៖បើកហាងថ្មីនៅភ្នំប្រសិទ្ធិ៍

ភ្នំពេញ៖ក្រុមតារាសិល្បករមួយចំនួនតែងតែទៅលេងហាងថ្មីរបស់សារ៉ាយ សក្កណា នៅភ្នំប្រ​សិទ្ធិ៍ ដែលមានទី​តាំងនៅខេត្តកណ្ដាល ជារៀងរាល់ចុងសប្ដាហ៍ ហើយពួកគេថាហាងនោះសក្ខណា បានចំណាយអស់ទុន​ជា​ច្រើ​ន​ម៉ឺនដុល្លារ ខណៈដែលហាងទី១របស់នាងជាគ្លីនិករក្សារសម្រស់ដែលតំណើរការជាច្រើនឆ្នាំនៅទួលគោក។ប្រភពបានឲ្យដឹងថាការដែលសក្កណា មកខ្មែរលើកនេះយូជាងសព្វដងដោយសារតែនាង​ចង់រៀបចំហាងទាំងពីរ​របស់​នាងឲ្យតំណើរការកាន់តែរលូនថែមទៀត។

  យ៉ាងណាឆ្លើយតបសំណួរតាមឆាតហ្វេសបុកកាលពីរសៀលថ្ងៃទី១៣ខែមិថុនា សក្កណា ថាហាងនោះមិន​មែន​ជាការចំណាយទុនរបស់នាងនោះទេ ពោលគឺជាហាងរបស់ម្ដាយនាងដែលតំណើរការជាច្រើនខែមកហើយពោ​ល​គឺតាំងពីផ្ទុះកូវីដដំបូងម្លេះ។សក្ខណា បានឲ្យដឹងដែរថាហាងនោះមិនដឹងថាម្ដាយនាងប្រើ​ទុនអស់ប៉ុន្មាន​នោះ​ទេ តែសម្រាប់ទីតាំងវិញគឺជួលដីគេហើយមានបម្រើរសេវាកម្មម្ហូបខ្មែរចម្រុះ មានខ្ចុសលំហែកាយ និងកន្លែងស្ទួច​ត្រី ហើយអតិថិជនទៅគាំទ្រច្រើនពិសេសនៅថ្ងៃសៅរិ៍ និងអាទិត្យ តែម្ដង។

  ក្រៅពីអះអាងថានោះមិនមែនជាហាងថ្មីរបស់ខ្លួនតែជាហាងម្ដាយនោះសក្ខណា ក៍មិនប្រាប់ថានាងមានភាគ​ហ៊ុន​នៅភោជនីយដ្ឋាននោះដែរ ខណៈដែលតារារួមអាជីពនៅតែចាត់ទុក​ថានោះគឺជាហាងរបស់សក្ខណា ។ប៉ុន្ដែក្នុងជំនួបផ្ទាល់កន្លងមកសក្ខណា ធ្លាប់ប្រាប់ថានាងគ្មានគម្រោងបើកហាងផ្សេងក្រៅពីគ្លីនិកឡើយ ហើយ​ក៍មិនទាន់គិតគូដល់រឿងពង្រីកសាខាថ្មីសម្រាប់គ្លីនិករបស់នាងដែរ។

 សូមបញ្ជាក់ថាសារ៉ាយ សក្ខណា បានមកលេងស្រុកខ្មែរលើកនេះបានយូថ្ងៃជាងជើងមុនៗពោលគឺ​នាងបានរួម​តំណើរជាមួយស្វាមីនិងកូនទាំងតាំងពីថ្ងៃទី១៣ខែវិច្ឆិការឆ្នាំ២០២១ ដើម្បីចូលរួមមង្គលការប្អូនប្រុសនាងកាល​ពី​ថ្ងៃទី១៦ខែមករាឆ្នាំ២០២២ និងការទឹម រដ្ឋា ថ្ងៃទី២៦ខែមីនាឆ្នាំ២០២២ ហើយពេលនេះសក្កណា មិនទាន់មាន​គម្រោ​ង​ជាក់លាក់វិលត្រឡប់ទៅអាមេរិកជាថ្មីឡើយ។នាងថាថ្មីៗនេះបានថតស្ពតនិងសម្អាងការមួយចំនួន តែសម្រាប់​ការថតភាពយន្ដ​នាងមិនទាន់ហ៊ានទទួលថតរឿងថ្មីៗនោះទេ ព្រោះខ្លាចគ្មានពេលគ្រប់គ្រាន់ ហេតុនេះហើ​យថត​តែការងារណាដែលប្រើពេលខ្លីៗប៉ុណ្ណោះ៕

RELATED ARTICLES