ភ្នំពេញ៖ក្រុមតារាសិល្បករមួយចំនួនតែងតែទៅលេងហាងថ្មីរបស់សារ៉ាយ សក្កណា នៅភ្នំប្រសិទ្ធិ៍ ដែលមានទីតាំងនៅខេត្តកណ្ដាល ជារៀងរាល់ចុងសប្ដាហ៍ ហើយពួកគេថាហាងនោះសក្ខណា បានចំណាយអស់ទុនជាច្រើនម៉ឺនដុល្លារ ខណៈដែលហាងទី១របស់នាងជាគ្លីនិករក្សារសម្រស់ដែលតំណើរការជាច្រើនឆ្នាំនៅទួលគោក។ប្រភពបានឲ្យដឹងថាការដែលសក្កណា មកខ្មែរលើកនេះយូជាងសព្វដងដោយសារតែនាងចង់រៀបចំហាងទាំងពីររបស់នាងឲ្យតំណើរការកាន់តែរលូនថែមទៀត។

យ៉ាងណាឆ្លើយតបសំណួរតាមឆាតហ្វេសបុកកាលពីរសៀលថ្ងៃទី១៣ខែមិថុនា សក្កណា ថាហាងនោះមិនមែនជាការចំណាយទុនរបស់នាងនោះទេ ពោលគឺជាហាងរបស់ម្ដាយនាងដែលតំណើរការជាច្រើនខែមកហើយពោលគឺតាំងពីផ្ទុះកូវីដដំបូងម្លេះ។សក្ខណា បានឲ្យដឹងដែរថាហាងនោះមិនដឹងថាម្ដាយនាងប្រើទុនអស់ប៉ុន្មាននោះទេ តែសម្រាប់ទីតាំងវិញគឺជួលដីគេហើយមានបម្រើរសេវាកម្មម្ហូបខ្មែរចម្រុះ មានខ្ចុសលំហែកាយ និងកន្លែងស្ទួចត្រី ហើយអតិថិជនទៅគាំទ្រច្រើនពិសេសនៅថ្ងៃសៅរិ៍ និងអាទិត្យ តែម្ដង។

ក្រៅពីអះអាងថានោះមិនមែនជាហាងថ្មីរបស់ខ្លួនតែជាហាងម្ដាយនោះសក្ខណា ក៍មិនប្រាប់ថានាងមានភាគហ៊ុននៅភោជនីយដ្ឋាននោះដែរ ខណៈដែលតារារួមអាជីពនៅតែចាត់ទុកថានោះគឺជាហាងរបស់សក្ខណា ។ប៉ុន្ដែក្នុងជំនួបផ្ទាល់កន្លងមកសក្ខណា ធ្លាប់ប្រាប់ថានាងគ្មានគម្រោងបើកហាងផ្សេងក្រៅពីគ្លីនិកឡើយ ហើយក៍មិនទាន់គិតគូដល់រឿងពង្រីកសាខាថ្មីសម្រាប់គ្លីនិករបស់នាងដែរ។

សូមបញ្ជាក់ថាសារ៉ាយ សក្ខណា បានមកលេងស្រុកខ្មែរលើកនេះបានយូថ្ងៃជាងជើងមុនៗពោលគឺនាងបានរួមតំណើរជាមួយស្វាមីនិងកូនទាំងតាំងពីថ្ងៃទី១៣ខែវិច្ឆិការឆ្នាំ២០២១ ដើម្បីចូលរួមមង្គលការប្អូនប្រុសនាងកាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២២ និងការទឹម រដ្ឋា ថ្ងៃទី២៦ខែមីនាឆ្នាំ២០២២ ហើយពេលនេះសក្កណា មិនទាន់មានគម្រោងជាក់លាក់វិលត្រឡប់ទៅអាមេរិកជាថ្មីឡើយ។នាងថាថ្មីៗនេះបានថតស្ពតនិងសម្អាងការមួយចំនួន តែសម្រាប់ការថតភាពយន្ដនាងមិនទាន់ហ៊ានទទួលថតរឿងថ្មីៗនោះទេ ព្រោះខ្លាចគ្មានពេលគ្រប់គ្រាន់ ហេតុនេះហើយថតតែការងារណាដែលប្រើពេលខ្លីៗប៉ុណ្ណោះ៕
