Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្វាគមន៍ការពិភាក្សា បើចិនដកទណ្ឌកម្ម

នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្វាគមន៍ការពិភាក្សា បើចិនដកទណ្ឌកម្ម

នាយករដ្ឋមន្ត្រីអូស្ត្រាលីបាននិយាយកាលពីថ្ងៃអង្គារទី ១៤មិថុនាថាប្រទេសចិនចាំបាច់ត្រូវដកទណ្ឌកម្មរបស់ខ្លួនដែលបានដាក់មកលើប្រទេសអូស្ត្រាលីដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើងខណៈដែលលោកបានស្វាគមន៍ថាជារឿងល្អនៃកិច្ចពិភាក្សាលើកដំបូងរវាងរដ្ឋមន្ត្រីនៃប្រទេសទាំងពីរនៅប្រទេសសិង្ហបុរីក្នុងរយៈពេលជិតបីឆ្នាំ។

Google

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលីនិងជាអតិថិជនដ៏ធំបំផុតសម្រាប់រ៉ែដែកប៉ុន្តែទំនាក់ទំនងការទូតមានភាពតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

នាយករដ្ឋមន្ត្រីលោក Anthony Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Brisbane ថា វាជារឿងរបស់ប្រទេសចិនដែលបានដាក់ទណ្ឌកម្មលើប្រទេសអូស្ត្រាលី។ពួកគេត្រូវដកចេញនូវទណ្ឌកម្មទាំងនោះដើម្បីកែលម្អទំនាក់ទំនង។ប្រទេសចិនបានចុះបញ្ជី ទណ្ឌកម្មចំនួន១៤មកលើប្រទេសអូស្ត្រាលីបន្ទាប់ពីប្រទេសនេះបានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិអំពីប្រភពដើមនៃមេរោគឆ្លងការហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិនសHuaweiក្នុងការបង្កើតបណ្តាញ5Gនិងការពិនិត្យមើលការវិនិយោគបរទេសសម្រាប់ហានិភ័យសន្តិសុខជាតិ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbinបានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថាដើម្បីកែលម្អទំនាក់ទំនងចិន-អូស្ត្រាលី មិនមានរបៀបដែលកំណត់ដោយស្វ័យប្រវត្តិនោះទេដែលទំនងជាចង់ឆ្លើយតបទៅអូស្ត្រាលីថាកុំដាក់ល័ក្ខខណ្ឌជាមុន។ ទោះជាយ៉ាងណាក្តីលោក​មិន​បាន​បញ្ជាក់​លម្អិត​ពី​សកម្មភាព​ដែល​ចិន​ចង់​បាន​នោះ​ទេ៕

RELATED ARTICLES