ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបានប្តេជ្ញាថានឹង រំដោះតំបន់គ្រីមៀនិងសាធារណរដ្ឋឯករាជ្យ Donetsk (DPR) និង Lugansk (LPR) ដែលកំពុងគ្រប់គ្រងដោយរុស្ស៊ីត្រឡប់មកវិញ។ ការអះអាងរបស់លោកបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការបាញ់ផ្លោងរបស់យោធាអ៊ុយក្រែនទៅលើអគារលំនៅដ្ឋានផ្សារនិងមន្ទីរពេទ្យសម្ភពមួយនៅកណ្តាលទីក្រុង Donetsk ។
លោកបានសង្កត់ធ្ងន់ថាយើងនឹងយកភូមិទាំងអស់ទីក្រុងទាំងអស់ដែលមិនទាន់មានទង់ជាតិរបស់យើង។ លោកបានបន្ថែមថាកងទ័ពរបស់លោកនឹងកម្ចាត់គូប្រជែងរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន និងដណ្តើមយកទីក្រុង Mariupol Kherson និង Melitopol ពីកងកម្លាំងរុស្ស៊ី មកវិញ។
ពិតណាស់ យើងនឹងរំដោះគ្រីមៀរបស់យើងផងដែរ។ សូមឲ្យមន្ត្រីរុស្ស៊ីគ្រប់រូបដែលបានរឹបអូសយកដីដ៏មានតម្លៃនៅ Crimea ចងចាំថា នេះមិនមែនជាទឹកដីដែលពួកគេនឹងមានសន្តិភាពនោះទេ។
រុស្ស៊ីគ្រប់គ្រងទីក្រុងSievierodonetsk ៨០%
មន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងSievierodonetskនៅភាគខាងកើតអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះមិនទាន់ត្រូវបានរារាំងដោយកងទ័ពរុស្ស៊ីនៅឡើយទេ បើទោះបីជាពួកគេគ្រប់គ្រងប្រហែល៨០ភាគរយ និងបានបំផ្លាញស្ពានទាំងបីដែលចេញពីទីនោះក៏ដោយ។
អភិបាលតំបន់ Luhansk លោក Serhiy Haidai បានប្រាប់សារព័ត៌មានAPតាមទូរស័ព្ទថា នៅតែមានឱកាសមួយសម្រាប់ការជម្លៀសអ្នករបួស ទំនាក់ទំនងជាមួយយោធាអ៊ុយក្រែន និងអ្នកស្រុក។
មនុស្សប្រហែល១២០០០នាក់នៅតែស្ថិតក្នុងទីក្រុង Sievierodonetskដែលជាទីក្រុងដែលមានប្រជាជនមុនសង្គ្រាមចំនួន១០ម៉ឺននាក់។ យោងតាមលោក Haidai បានឱ្យដឹងថា ជនស៊ីវិលជាង៥០០នាក់កំពុងជ្រកកោននៅក្នុងរោងចក្រគីមី Azotដែលកំពុងត្រូវបានវាយលុកដោយឥតឈប់ឈរដោយជនជាតិរុស្ស៊ី។
អភិបាលក្រុងបាននិយាយថាជនស៊ីវិលសរុបចំនួន ៧០នាក់ត្រូវបានជម្លៀសចេញពីតំបន់ Luhansk ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
វិមានក្រឹមឡាំងជឿជាក់ថាតុលាការ Donetsk នឹងស្តាប់ការអំពាវនាវទីក្រុងឡុងដ៍
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូមានភាពប្រាកដប្រជាថាអាជ្ញាធរនៅសាធារណរដ្ឋប្រជាមានិតDonetskនឹងត្រៀមខ្លួនរួចរាល់ដើម្បីស្តាប់ការអំពាវនាវពីទីក្រុងឡុងដ៍ជុំវិញការកាត់ទោសប្រហារជីវិតជនជាតិអង់គ្លេសពីរនាក់។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទមួយថា ទីក្រុងឡុងដ៍មិនបានទាក់ទងទៅកាន់ទីក្រុងមូស្គូអំពីបញ្ហានេះទេ។
ផ្ទុយទៅវិញ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss បាន និយាយថា រដ្ឋាភិបាលចក្រភពអង់គ្លេសនឹងធ្វើអ្វីដែលចាំបាច់ ដើម្បីទទួលបានការដោះលែងជនជាតិអង់គ្លេសពីរនាក់ដែលត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការគាំទ្រ
រុស្ស៊ីនៅអ៊ុយក្រែន។
តុលាការនៅសាធារណរដ្ឋប្រជាមានិត Donetsk (DPR)នៅភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុនបានកាត់ទោសប្រហារជីវិតជនជាតិអង់គ្លេស2នាក់ គឺ Aiden Aslin និង Shaun Pinner និងជនជាតិម៉ារ៉ុកម្នាក់ គឺ Brahim Saadoun ដោយនិយាយថាពួកគេមានទោសពីបទ សកម្មភាពស៊ីឈ្នួល៕