Friday, October 25, 2024
Homeតារាខ្មែរខាត់ សុឃីម ៖ចង់រកប្រពន្ធឲ្យកូនប្រុស

ខាត់ សុឃីម ៖ចង់រកប្រពន្ធឲ្យកូនប្រុស

ភ្នំពេញ៖អ្នកនាងខាត់ សុឃីម បានតេស្តអ្នកនៅលើបណ្ដាញសង្គមដើម្បីចង់ដឹងថាស្រីស្អាត​ណាខ្លះ​ចង់ធ្វើ​កូន​ប្រសាររបស់នាង​តាមរយៈសំណេរថានាងចង់បានកូនប្រសារ​។ដំណឹងនេះ​ធ្វើឲ្យFan របស់​សុឃីម ខ្លះខមិន​សួរ​នាងថាតើកូនរបស់នាងមួយណា?យ៉ាងណាសុឃីម នៅ​ស្ងាត់ស្ងៀម​ព្រោះថាកូននាងពេលនេះ​មានតែ២នាក់​អីចឹងហើយកូនច្បងជាប្រុសឈ្មោះស្កាយ ពេញកំ​លោះ​​​ទៅហើយ ខណៈដែលកូនស្រីឈ្មោះបញ្ញា ហ្វូតូស្អាត នោះមិនអាចទាន់ឲ្យមាន​គូជីវិត​នោះទេព្រោះថាអាយុក្រោម១០ឆ្នាំ។ប៉ុន្ដែគេអាចយល់បានថាសុឃីម មិនទាន់​ឆ្លើយតប​រឿង​យកកូនប្រសារនោះដោយសារតែនាង​អាចមិនសូវសប្បាយចិត្តនៅពេលដែលមាន​អ្នកខ្លះ​នៅ​តែ​និយាយថាកូនច្បងរបស់សុឃីម សង្ស័យជាកូនរបស់លោកចា រិទ្ធី ហេតុនេះហើយអ្នកនាងមិន​អាច​មាន​សិទ្ធិជ្រើ​ស​កូនប្រសារដោយគ្មានការឯកភាពពីឪពុករបស់ស្កាយ បានឡើយ។តែមាន​អ្នក​ខ្លះបានលើកទឹក​ចិត្តនិង​គាំទ្រ​សុឃីម ព្រោះថានាងចិញ្ចឹមបីបាច់កូនស្កាយ តាំងពីតូច​បាន​ល្អ​និងរៀនសូត្រមានចំណេះដឹង ខណៈ​ដែល​ស្វាមី​របស់សុឃីម លោកអ៊ិន សុបញ្ញា ហៅផា​ណូ ទៀតសោធក៍ស្រលាញ់ស្កាយ ដូចកូន​របស់​លោកបង្កើតដែរ ហេតុ​នេះហើយ​បាន​ជា​នាង​មានភាពកក់ក្ដៅខ្លាំងណាស់ក្រោយចាប់ដៃលោកផាណូ រយៈ​ពេលជិត១០ឆ្នាំ​កន្លង​មក​នេះ​។

 ខាត់ សុឃីម មិនអាចសុំការបំភ្លឺបានទេពីល័ក្ខខណ្ឌដែលនាងជ្រើស​យកកូនប្រសារ​នោះ​ព្រោះលេខទូរ​ស័ព្ទ​ដែល​ស្វាមីនាងឲ្យទាំង២ប្រព័ន្ធនោះ​តេចូលគ្មានអ្នកទទួលឡើយ។​យ៉ាង​ណាតាមព័តមានពីតារា​ដែលជិតដិត​បំផុត​ជា​មួយ​លោកចា រិទ្ធី បានបង្ហើបឲ្យដឹងថាអតីត​តារា​ភាពយន្ដ​ជើងចាស់រូបនោះលោកមិន​លូកដៃចូល​ទៅក្នុង​គ្រួសារ​របស់អ្នកនាងសុឃីម ឡើយ​ ក្នុងនោះមានរួមទាំងការដែលតារាពហុជំនាញរូបនេះ​ចង់រកប្រពន្ធឲ្យកូន​លោក​ពោ​ល​គឺ​ឲ្យតែនារីនោះស្កាយ ស្រលាញ់និងមានការពេញចិត្តពីម្ដាយរបស់គេដែរនោះលោករិទ្ធី មិន​ប្រឆាំងនោះទេ។ប៉ុន្ដែអ្វីដែលលោករិទ្ធី តូចចិត្តបំផុតក្នុងជីវិតនោះគឺលោកជាអ្នកមាន​ទ្រព្យ​ធនម្នាក់តែមិនអាចផ្គត់ផ្គង​ឲ្យកូនប្រុស​របស់លោកតាមរយៈការសិក្សារនៅសាលាល្អៗទាំងក្នុងនិងក្រៅស្រុក ព្រោះថាអ្នកនាងសុឃីម មិនអនុញ្ញាត្តិ​ឲ្យស្កាយ បានជួបមុខឪពុករបស់​គេ​ឡើយ​។ប៉ុន្ដែលោករិទ្ធី មានសង្ឃឹមតែម្យាងគត់គឺនៅពេលដែលកូនប្រុស​រប​ស់​លោក​ម្នាក់នេះ​កាន់​តែ​ធំធាត់ជាងនេះ​នោះគេនឹងអាចទៅលេងលោកម្ដាងម្កាលដោយចិត្តខ្លួនឯង។

  គូរបញ្ជាក់ថាក្រោយអ្នកនាងខាត់ សុឃីម បានប៉ៈស្នេហ៍លោកចា រិទ្ធី ជាង១០ឆ្នាំនោះ​នាងក៍បានជ្រើសផ្លូវ​មួយ​ដើម្បីកប់ស្រមោលស្នេហ៍ចាស់តាមរយៈការជ្រើសរើសស្វាមីលោកអ៊ិន សុបញ្ញា ហៅផាណូ ដោយរៀបការ​ជាចំ​ហកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១២ ហើយពេលនេះ​អ្នក​ទាំង​ពីរទទួលបានចំណងដៃកូនស្រី១ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជិត១០ឆ្នាំ។សុឃីម បានលុបចោលគម្រោងយកកូនទី៣មុនផ្ទុះកូវីដ​ដោយនាងអះអាងថាមូលហេតុគឺ​បើ​បង្កើ​ត​​កូនមកហើយគ្មានពេលវេលាមើលថែរនិងអប់រំកូនឲ្យបានល្អទេនោះក្មេងសម័យឥឡូវងាយនឹងដើរផ្លូវខុស​។សុឃីម ដែលសារភាពថាធ្លាក់ខ្លួន១ឆាវដោយសារតែចាញ់បោកឧកញ៉ា​ម្នាក់អស់​លុយ​ជាង៩០ម៉ឺន​ដុល្លារកាល​ពីខែ​កាលពីដើមខែកញ្ញាឆ្នាំ២០២១ នោះពេលនេះនាងអាច​ក្រោក​ឈ​ឡើងវិញ​បានតាមរយៈការក្លាយ​ទៅជាថៅ​កែស្រីហាងCosmetic មួយហើយនាង​ចាប់ផ្ដើមពាក់​គ្រឿងមាសពេជ្រធំៗដើម្បីឆ្លើយតបទៅអ្នកដែលឌឺដង​នាង​ចាញ់បោក​គេអស់​ពីខ្លួននោះ។សុឃីម ក៍ងាកមកលេងរថយន្ដផងដែរដោយពេលនេះនាងជិះ​រថយន្ដទំ​នើប​ម៉ាក​Lexus Lx 570 តម្លៃជិត២០ម៉ឺនដុល្លារទើបធ្វើឲ្យអ្នកដែលថាសុឃីម ធ្លាក់ខ្លួនហៅលែងឭនោះ​ចាប់ផ្ដើម​ស្រ​ឡាំង​កាំង​វិញ។

 ទស្សនិកជនរងចាំមើលថាតើអនាគតកូនប្រសាររស់អ្នកនាងខាត់ សុឃីម ជាអ្នកនៅ​ក្នុងឬក្រៅរង្វង់សិល្បៈ?តើ​នៅថ្ងៃ​មង្គល​ការកូនប្រុស​ច្បងរបស់សុឃីម នឹងមានលោកចា រិទ្ធី ចូលរួមដែរឬទេ?

RELATED ARTICLES