ភ្នំពេញ៖អ្នកនាងខាត់ សុឃីម បានតេស្តអ្នកនៅលើបណ្ដាញសង្គមដើម្បីចង់ដឹងថាស្រីស្អាតណាខ្លះចង់ធ្វើកូនប្រសាររបស់នាងតាមរយៈសំណេរថានាងចង់បានកូនប្រសារ។ដំណឹងនេះធ្វើឲ្យFan របស់សុឃីម ខ្លះខមិនសួរនាងថាតើកូនរបស់នាងមួយណា?យ៉ាងណាសុឃីម នៅស្ងាត់ស្ងៀមព្រោះថាកូននាងពេលនេះមានតែ២នាក់អីចឹងហើយកូនច្បងជាប្រុសឈ្មោះស្កាយ ពេញកំលោះទៅហើយ ខណៈដែលកូនស្រីឈ្មោះបញ្ញា ហ្វូតូស្អាត នោះមិនអាចទាន់ឲ្យមានគូជីវិតនោះទេព្រោះថាអាយុក្រោម១០ឆ្នាំ។ប៉ុន្ដែគេអាចយល់បានថាសុឃីម មិនទាន់ឆ្លើយតបរឿងយកកូនប្រសារនោះដោយសារតែនាងអាចមិនសូវសប្បាយចិត្តនៅពេលដែលមានអ្នកខ្លះនៅតែនិយាយថាកូនច្បងរបស់សុឃីម សង្ស័យជាកូនរបស់លោកចា រិទ្ធី ហេតុនេះហើយអ្នកនាងមិនអាចមានសិទ្ធិជ្រើសកូនប្រសារដោយគ្មានការឯកភាពពីឪពុករបស់ស្កាយ បានឡើយ។តែមានអ្នកខ្លះបានលើកទឹកចិត្តនិងគាំទ្រសុឃីម ព្រោះថានាងចិញ្ចឹមបីបាច់កូនស្កាយ តាំងពីតូចបានល្អនិងរៀនសូត្រមានចំណេះដឹង ខណៈដែលស្វាមីរបស់សុឃីម លោកអ៊ិន សុបញ្ញា ហៅផាណូ ទៀតសោធក៍ស្រលាញ់ស្កាយ ដូចកូនរបស់លោកបង្កើតដែរ ហេតុនេះហើយបានជានាងមានភាពកក់ក្ដៅខ្លាំងណាស់ក្រោយចាប់ដៃលោកផាណូ រយៈពេលជិត១០ឆ្នាំកន្លងមកនេះ។

ខាត់ សុឃីម មិនអាចសុំការបំភ្លឺបានទេពីល័ក្ខខណ្ឌដែលនាងជ្រើសយកកូនប្រសារនោះព្រោះលេខទូរស័ព្ទដែលស្វាមីនាងឲ្យទាំង២ប្រព័ន្ធនោះតេចូលគ្មានអ្នកទទួលឡើយ។យ៉ាងណាតាមព័តមានពីតារាដែលជិតដិតបំផុតជាមួយលោកចា រិទ្ធី បានបង្ហើបឲ្យដឹងថាអតីតតារាភាពយន្ដជើងចាស់រូបនោះលោកមិនលូកដៃចូលទៅក្នុងគ្រួសាររបស់អ្នកនាងសុឃីម ឡើយ ក្នុងនោះមានរួមទាំងការដែលតារាពហុជំនាញរូបនេះចង់រកប្រពន្ធឲ្យកូនលោកពោលគឺឲ្យតែនារីនោះស្កាយ ស្រលាញ់និងមានការពេញចិត្តពីម្ដាយរបស់គេដែរនោះលោករិទ្ធី មិនប្រឆាំងនោះទេ។ប៉ុន្ដែអ្វីដែលលោករិទ្ធី តូចចិត្តបំផុតក្នុងជីវិតនោះគឺលោកជាអ្នកមានទ្រព្យធនម្នាក់តែមិនអាចផ្គត់ផ្គងឲ្យកូនប្រុសរបស់លោកតាមរយៈការសិក្សារនៅសាលាល្អៗទាំងក្នុងនិងក្រៅស្រុក ព្រោះថាអ្នកនាងសុឃីម មិនអនុញ្ញាត្តិឲ្យស្កាយ បានជួបមុខឪពុករបស់គេឡើយ។ប៉ុន្ដែលោករិទ្ធី មានសង្ឃឹមតែម្យាងគត់គឺនៅពេលដែលកូនប្រុសរបស់លោកម្នាក់នេះកាន់តែធំធាត់ជាងនេះនោះគេនឹងអាចទៅលេងលោកម្ដាងម្កាលដោយចិត្តខ្លួនឯង។

គូរបញ្ជាក់ថាក្រោយអ្នកនាងខាត់ សុឃីម បានប៉ៈស្នេហ៍លោកចា រិទ្ធី ជាង១០ឆ្នាំនោះនាងក៍បានជ្រើសផ្លូវមួយដើម្បីកប់ស្រមោលស្នេហ៍ចាស់តាមរយៈការជ្រើសរើសស្វាមីលោកអ៊ិន សុបញ្ញា ហៅផាណូ ដោយរៀបការជាចំហកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១២ ហើយពេលនេះអ្នកទាំងពីរទទួលបានចំណងដៃកូនស្រី១ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជិត១០ឆ្នាំ។សុឃីម បានលុបចោលគម្រោងយកកូនទី៣មុនផ្ទុះកូវីដដោយនាងអះអាងថាមូលហេតុគឺបើបង្កើតកូនមកហើយគ្មានពេលវេលាមើលថែរនិងអប់រំកូនឲ្យបានល្អទេនោះក្មេងសម័យឥឡូវងាយនឹងដើរផ្លូវខុស។សុឃីម ដែលសារភាពថាធ្លាក់ខ្លួន១ឆាវដោយសារតែចាញ់បោកឧកញ៉ាម្នាក់អស់លុយជាង៩០ម៉ឺនដុល្លារកាលពីខែកាលពីដើមខែកញ្ញាឆ្នាំ២០២១ នោះពេលនេះនាងអាចក្រោកឈឡើងវិញបានតាមរយៈការក្លាយទៅជាថៅកែស្រីហាងCosmetic មួយហើយនាងចាប់ផ្ដើមពាក់គ្រឿងមាសពេជ្រធំៗដើម្បីឆ្លើយតបទៅអ្នកដែលឌឺដងនាងចាញ់បោកគេអស់ពីខ្លួននោះ។សុឃីម ក៍ងាកមកលេងរថយន្ដផងដែរដោយពេលនេះនាងជិះរថយន្ដទំនើបម៉ាកLexus Lx 570 តម្លៃជិត២០ម៉ឺនដុល្លារទើបធ្វើឲ្យអ្នកដែលថាសុឃីម ធ្លាក់ខ្លួនហៅលែងឭនោះចាប់ផ្ដើមស្រឡាំងកាំងវិញ។

ទស្សនិកជនរងចាំមើលថាតើអនាគតកូនប្រសាររស់អ្នកនាងខាត់ សុឃីម ជាអ្នកនៅក្នុងឬក្រៅរង្វង់សិល្បៈ?តើនៅថ្ងៃមង្គលការកូនប្រុសច្បងរបស់សុឃីម នឹងមានលោកចា រិទ្ធី ចូលរួមដែរឬទេ?
