ប្រធានប្លុកយោធាណាតូ បាននិយាយកាលពីថ្ងៃពុធ មុនកិច្ចប្រជុំក្រុមទំនាក់ទំនងដឹកនាំដោយសហរដ្ឋអាមេរិកថាប្រទេសអ៊ុយក្រែន ត្រូវតែទទួលបានអាវុធធុនធ្ងន់បន្ថែមទៀត។ នេះបើយោងតាមបេសកជនអាមេរិកប្រចាំប្លុកនេះបានប្រាប់អ្នកសារព័ត៌មាន។
អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអង្គារនៅទីក្រុងឡាអេ ប្រទេសហុល្លង់ដែលលោកជួបជាមួយមេដឹកនាំនៃប្រទេសសមាជិកចំនួនប្រាំពីរនៅមុនកិច្ចប្រជុំថាអ៊ុយក្រែនគួរតែមានអាវុធធុនធ្ងន់បន្ថែមទៀតហើយសម្ព័ន្ធមិត្តនិងដៃគូណាតូបានផ្តល់អាវុធធុនធ្ងន់ហើយពួកគេក៏កំពុងឈានទៅមុខផងដែរ។កិច្ចប្រជុំកំពូល NATO គ្រោងធ្វើនៅថ្ងៃទី ២៩-៣០ខែមិថុនា។
នាយករដ្ឋមន្ត្រីហុល្លហ់លោក Mark Rutte ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបាននិយាយថាក្រៅពីសព្វាវុធ យើងត្រូវតែររួបរួមគ្នានៅទីនេះដែលជាសារៈសំខាន់សម្រាប់រុស្ស៊ីក្នុងការចាញ់សង្គ្រាម។លោកបានបញ្ជាក់ថាយើងមិនចង់ មានការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងកងទ័ពណាតូ និងរុស្ស៊ី ប៉ុន្តែយើងត្រូវធ្វើឱ្យប្រាកដថា អ៊ុយក្រែនអាចមានលទ្ធភាពប្រើប្រាស់សព្វាវុធចាំបាច់ទាំងអស់និងប្រយុទ្ធជាមួយរុស្ស៊ីបាន។
យោងតាមមន្ទីរបញ្ចកោណកិច្ចខិតខំប្រឹងប្រែងដំបូងដើម្បីផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន គឺផ្តោតលើមីស៊ីលប្រឆាំងរថក្រោះចល័តនិងមីស៊ីលប្រឆាំងយន្តហោះប៉ុន្តែឥឡូវនេះកំពុងផ្លាស់ប្តូរទៅជារថក្រោះកាំភ្លើងធំធុនធ្ងន់ ដោយសារតែតម្រូវការ កប្រយុទ្ធនាពេលបច្ចុប្បន្ននៅតំបន់ Donbass ។
លោក Mikhail Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ក្រុងគៀវត្រូវការជាបន្ទាន់នូវកាំភ្លើងត្បាល់ចំនួន១០០០ គ្រឿង ប្រព័ន្ធរ៉ុក្កែតបាញ់មីស៊ីល ៣០០គ្រឿង រថក្រោះ ៥០០ រថពាសដែក ២០០០គ្រឿង និងយន្តហោះគ្មានមនុស្សបើកចំនួន១០០០ គ្រឿង៕