ភ្នំពេញ៖មាន សូនីតា បានបង្ហាញអារម្មណ៍តក់ស្លុតចំពោះឪពុករបស់នាងលោកឧត្តមសេនីយ៍ទោចៅ ម៉ៅវីរៈ ដែលបានលាចាកលោកនៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២២ ដោយរោគាពាធក្នុងអាយុ៦០ឆ្នាំ។សូនីតា បានថ្លែងសារទាំងក្ដុកក្ដួលថា”យ៉ាងណាក៍ជាលោកឪពុក សូមពុកទៅឲ្យបានសុខ។កូនសូមបួងសួងដល់វិញ្ញាក្ខ័ន្ធលោកពុកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។


មាន សូនីតា បានរស់នៅជាមួយម្ដាយកំព្រាឪពុកតាំងពីតូចម្លេះ ហើយយូៗម្ដងទើបនាងមានឱកាសបានជួបមុខឪពុកនាងម្ដងប៉ុណ្ណោះ។ជាក់ស្ដែងដូចជានៅថ្ងៃមង្គលការប្អូនអ្នកនាងចន ច័ន្ទ កាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៦ សូនីតា បានជួបឪពុកនាងដោយចៃដន្យក្នុងពិធីនោះព្រោះសូនីតា ជាក្មួយរបស់អ្នកនាងចនច័ន្ទ ។អ្វីដែលគូរឲ្យកត់សម្គាល់មុនឪពុកទទួលមរណភាព១ថ្ងៃពោលគឺនៅរាត្រីថ្ងៃទី១៤មិថុនា នោះសូនីតា បានទៅចូលរួមសម្ពោធភាពយន្ដស្នាដៃថ្មីរបស់នាងរឿង”ពេលម៉ែចាស់ទៅ” ហើយស្រាប់តែស្អែកឡើងនាងក៍ជួបទុក្ខសោកសៅដោយសារតែលោកឪពុកដែលនាងដែលរស់នៅជាមួយគ្រួសារថ្មីបែកពីម្ដាយនាងជាង២០ឆ្នាំនោះលាចាកលោកទើបធ្វើឲ្យនាងរន្ធត់ចិត្តជាពន់ពេក។


តាមព័តមានថាទោះជាមាន សូនីតា មិនសូវស្និតស្នាលជាមួយឪពុកនាងកាលលោកនៅមានជីវិតមែន ប៉ុន្ដែក្រោយក្រោយដឹងថាឪពុកនាងឈឺធ្ងន់នាងបានទៅមើលនិងសួរសុខទុក្ខដល់មន្ទីពេទ្យ ហើយក្រោយឪពុកនាងផុតដង្ហើមនាងប្រកាសកាន់ទុក្ខនិងផ្អាកពីការងារសិល្បៈទាំងឡាយមួយរយៈផងដែរ។ចំណែកអ្នកគាំទ្រសូនីតា ក៍បានចូលរួមរំលែកទុក្ខនាងជាបន្ដបន្ទាប់ហើយថែមទាំងលើកទឹកចិត្តនាងឲ្យរឹងមាំឡើងវិញទៀតផង។ដោយឡែកទាក់ទងការផ្អាកពីការងារសិល្បៈនេះគេនៅមិនទាន់ដឹងថាតើសូនីតា នឹងកំណត់ពេលវេលានៃការចាប់ផ្ដើមឡើងវិញនៅពេលណាទេ ។ប៉ុន្ដែតាមសាច់ញាត្តិរបស់សូនីតា បានបង្ហើបថាស្រីស្រអែមស្រស់រូបនេះកំពុងចូលរួមធ្វើបុណ្យសពឲ្យឪពុកនាងឲ្យបានរួចរាល់និងចប់សព្វគ្រប់ពិធីបុណ្យខួប៧ថ្ងៃទៀតទើបនាងគិតគូររឿងលេងសិល្បៈសារជាថ្មីវិញ៕


