Friday, October 25, 2024
Homeតារាខ្មែរមាន សូនីតា ៖ឪពុកជាឧត្តមសេនីយ៍ទោលាចាកលោក

មាន សូនីតា ៖ឪពុកជាឧត្តមសេនីយ៍ទោលាចាកលោក

ភ្នំពេញ៖មាន សូនីតា បានបង្ហាញអារម្មណ៍តក់ស្លុតចំពោះឪពុករបស់នាង​លោកឧត្តម​សេនីយ៍​ទោចៅ ម៉ៅវីរៈ ដែលបានលាចាក​លោក​នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២២ ដោយរោគាពាធ​ក្នុង​អាយុ៦០ឆ្នាំ។សូនីតា បានថ្លែងសារ​ទាំង​ក្ដុក​ក្ដួល​ថា”យ៉ាងណាក៍ជា​លោកឪពុក សូមពុកទៅ​ឲ្យបានសុខ។កូនសូមបួងសួង​ដល់វិញ្ញាក្ខ័ន្ធ​លោក​ពុក​បានទៅកាន់សុគ​តិភពកុំបី​ឃ្លៀងឃ្លាត​ឡើយ”។

  មាន សូនីតា បានរស់នៅជាមួយម្ដាយកំព្រាឪពុកតាំងពីតូចម្លេះ ហើយយូៗម្ដង​ទើប​នាងមានឱកាស​បានជួប​មុខឪពុកនាងម្ដងប៉ុណ្ណោះ។​ជាក់ស្ដែងដូចជានៅថ្ងៃមង្គលការ​ប្អូនអ្នក​នាងចន ច័ន្ទ កាលពីថ្ងៃទី១៥ខែកក្កដា​ឆ្នាំ​២០១៦ សូនីតា បានជួបឪពុកនាងដោយ​ចៃដន្យ​ក្នុង​ពិធីនោះព្រោះសូនីតា ជាក្មួយរបស់អ្នកនាងចនច័ន្ទ ។អ្វីដែលគូរឲ្យ​កត់សម្គាល់មុន​ឪពុក​ទទួ​លមរណភាព១ថ្ងៃពោលគឺនៅរាត្រីថ្ងៃទី១៤មិថុនា នោះសូនីតា បានទៅ​ចូលរួម​សម្ពោ​ធ​ភាព​យន្ដស្នាដៃថ្មីរបស់នាងរឿង”ពេលម៉ែចាស់ទៅ” ហើយស្រាប់តែស្អែកឡើងនាងក៍ជួបទុក្ខ​សោក​សៅដោយសារតែលោកឪពុកដែលនាងដែលរស់នៅជាមួយ​គ្រួសារថ្មីបែកពីម្ដាយនាងជាង២០ឆ្នាំ​នោះ​លាចាកលោកទើបធ្វើឲ្យនាងរន្ធត់ចិត្តជាពន់ពេក។

  តាមព័តមានថាទោះជាមាន សូនីតា មិនសូវស្និតស្នាលជាមួយឪពុកនាងកាល​លោក​នៅ​មានជីវិតមែន ប៉ុន្ដែ​ក្រោ​យក្រោយដឹងថាឪពុកនាងឈឺធ្ងន់នាងបានទៅមើល​និងសួរ​សុខ​ទុក្ខ​ដល់មន្ទីពេទ្យ ហើយក្រោយឪ​ពុកនាង​ផុត​ដង្ហើមនាងប្រកាសកាន់ទុក្ខ​និងផ្អាក​ពីការ​ងារ​សិល្បៈទាំងឡាយមួយរយៈផងដែរ។ចំណែកអ្នកគាំទ្រសូនីតា ក៍​បានចូលរួមរំលែក​ទុក្ខ​នាង​ជាបន្ដបន្ទាប់ហើយថែមទាំងលើកទឹកចិត្តនាង​ឲ្យរឹងមាំឡើងវិញទៀត​ផង។ដោយ​ឡែក​ទាក់​ទងការផ្អាកពីការងារសិល្បៈនេះគេនៅមិនទាន់ដឹងថាតើសូនីតា នឹងកំណត់ពេល​វេលា​នៃ​ការចាប់ផ្ដើម​ឡើង​វិញនៅពេលណាទេ ។ប៉ុន្ដែតាមសាច់ញាត្តិរបស់សូនីតា បានបង្ហើបថា​ស្រីស្រអែម​ស្រស់រូបនេះកំពុង​ចូល​រួម​ធ្វើ​បុណ្យសពឲ្យឪពុកនាង​ឲ្យបានរួចរាល់និងចប់សព្វ​គ្រប់ពិធីបុណ្យខួប៧ថ្ងៃទៀតទើប​នាងគិតគូររឿងលេង​សិ​ល្បៈ​សារជាថ្មីវិញ៕

RELATED ARTICLES