Sunday, March 16, 2025
Homeតារាខ្មែរសុខ ពិសី ៖មានសង្សារមិនមែនមានក្ដីសុខ​គ្រប់​គ្រាន់​ទេ!

សុខ ពិសី ៖មានសង្សារមិនមែនមានក្ដីសុខ​គ្រប់​គ្រាន់​ទេ!

ភ្នំពេញ៖សុខ ពិសី មានរូបសម្រស់ស្អាតដូចតុកាតានៅពាក់កណ្ដាលឆ្នាំ២០២២ នេះទើបFan របស់នាងបាន​ហៅ​ពិសី ថា”ជារាជនីសម្រស់”។ប៉ុន្ដែពិសី ធ្លាប់វាចាថារហ័ស​នាមមួយនេះ​នាង​សូមមិន​ហ៊ានទទួលនោះទេ ព្រោះមាន​អារម្មណ៍ថាអៀនៗខ្លួនឯង។​តែសម្រាប់បុរសដែលប៉ង​ចង់បាន​ពិសី ធ្វើជាម្ចាស់ចិត្តនោះ​ច្រើនតែ​ទុកនាងថាជា​កំ​ពូលស្រី​ស្អាតម្នាក់​នៅក្នុងសិល្បៈ​ហើយ​ពេល​នេះក៍មិនទាន់មានតារាស្រីណាអាចផ្ដួលនាង​បានឡើយ។យ៉ាង​ណា​ការ​ដែល​ប្រុស​ៗ​ទាំងឡាយចង់ប្រជែងដណ្ដើមបេះដូងពិសី មកធ្វើជា​ម្ចាស់ចិត្ត​នោះ​ភាគច្រើនពួក​គេ​ទ័ល​ច្រក​នៅពេល​ដែលដឹងថាពិសី មានម្ចាស់ចិត្តនិងកំពុងរស់នៅដោយមានក្ដីសុខបំផុត​ជាមួយគូស្នេហ៍ដែល​បុរស​នោះគេដំដៅដល់លោកឡាយ សុខចំរើន  ជាថៅកែសាន់​ដេ។​នៅពេល​ដែលគិត​ដល់ថា​ពិសី មិនមែនបេះ​ដូងនៅ​ទំនេរនោះប្រុសៗទាំងឡាយដែលធ្លាក់​ក្នុងអន្លង់ស្នេហ៍នាងអាចលែង​ហ៊ាន​តាមសុំស្នេហ៍តារាសាច់​សខ្ចីដូច​បណ្ដូ​ល​ចេករូបនេះ​ទៀត​ហើយព្រោះតាមព័តមានថាពិសី និងគូស្នេហ៍​ចិត្ត១​ថ្លើម១និងគ្នាទៅហើយ ហេតុនេះទោះ​ជា​ប្រុស​នោះមានអំណាច និងទឹក​លុយ​ច្រើនយ៉ាងណាក៍មិនអាច​តាម​ប្រម៉ាញ់បេះ​ដូងស្រីស្អាត​រូបនេះបានដែរ។

 ប៉ុន្ដែអ្វីដែលគូឲ្យកត់សម្គាល់នោះសុខ ពិសី បានថ្លែងសារនៅថ្ងៃទី១៥មិថុនា ដែល​បង្កប់​អត្តន័យ​ជ្រៅ​ថាអ្នក​ដែល​មានសង្សារមិនមែនសុទ្ធតែមានក្ដីសុខនោះទេ។ ​តារាវ័យ​៣២​ឆ្នាំរូបនេះមានទស្សនៈថាសេចក្ដីសុខពិត​ប្រា​កដ​គឺ​មានលុយចាយពេញៗដៃ ហើយចង់​ទៅ​ណា​ក៍បាន រួមទាំងការមានសុខភាពល្អផងដែរ។ការវា​ចារបស់ស្រី​ស្អាត​ពិសី បែបនេះគឺស្រ​ដៀង​គ្នា​ទៅ​និងអតីតតារាចម្រៀងហង្សមាសម្នាក់បាន​លើកឡើងថា”សុភមង្គល​មិន​អាចកើត​ឡើង​ដោ​យ​គ្មានលុយនោះទ”។តែការថ្លែងរបស់តារាសាន់ដេ​រូបនេះមិនមែនសំដៅថានាងយក​លុយជា​ធំនោះទេ ព្រោះនោះគឺជាការយល់ឃើញរបស់នាងប៉ុណ្ណោះ ហើយទិដ្ឋភាពសង្គមនា​ពេល​បច្ចុ​ប្បន្នគឺប្រាកដជាដូច​ការយល់​ឃើញរបស់ពិសី នេះមែន ខណៈដែលនារីទូទៅ​ចង់មាន​លុយ​ចាយពេញៗដៃដូចពិសី យល់ឃើញ ស្របពេល​ដែលតារាចម្រៀងពេជ្រ សោភា ធ្លាប់អះ​អាង​ថានៅលើលោកនេះគ្មាននារីណាចង់​ជួបដូចបទចម្រៀង​”ទុក្ខ​ស្រី្ដប្ដីកាន់​លុយ”ឡើយ។

  តាមរយៈការអះអាងរបស់សុខ ពិសី ខាងលើធ្វើឲ្យមានការលើកឡើងថាប្រសិនបើពិសី ពិតជាចង់បានលុយ​ចាយពេញៗដៃមែននោះគឺមិនពិបាកឡើយសម្រាប់រូបនាងព្រោះអ្នកចម្រៀ​ង​រូបនេះមានមន្រ្ដីធំ និងបុរសអ្នក​ជំនួញធំៗ​តាមស្នេហ៍រាប់មិន​អស់ហើយបើនាង​ចង់ស្រវ៉ា​តំ​ណែងជំទាវនោះគឺរឹតតែងាយស្រួលថែមទៀត។តែពិសី បានជ្រើសផ្លូវគូរឲ្យសរសើរព្រោះ​នាង​មិន​ជ្រួល​ជ្រើមលុយដែលបានមកដោយស្រួល​ៗជាថ្នូរស្នេហានោះ​ឡើយ តែនាងចង់រស់​នៅជាមួយ​​បុរសដែល​យល់ពីអាជីពចម្រៀងរបស់នាងច្បាស់លាស់ដើម្បីកាន់​ដៃគ្នាបាន​យូ​អង្វែង​ហើយ​មនុស្សប្រុសដែលនាងកំពុងតែទុកចិត្តនិងស្វែងយល់ចិត្តគ្នា​ថែមទៀតនោះ​គេ​ជឿរថាគឺជា​លោក​ឡាយ សុខចំរើន តែម្នាក់នេះឯង។ប៉ុន្ដែទាំងមជ្ឈដ្ឋានមហាជននិង​ក្នុង​ចង្កោម​អ្នកសិល្បៈ​នៅ​តែ​យល់ថាដ៍រាប​ណាពិសី មិនទាន់គ្រងឈុតកូនក្រមុំមែនទែនរបស់​លោកចំរើន ទេនោះបុរស​ដែលលង់ស្នេហានាងនៅតែ​មាន​សិទ្ធិ ប្រជែងស្នេហ៍ជាមួយថៅកែ​សាន់ដេរូបនេះ​ជាបន្ដ​ទៀត​។ការសម្អាងបែបនេះដោយសារតែជា​ច្រើនឆ្នាំ​មក​នេះ​មានកូន​លោ​ក​ឧកញ៉ាមហាសេដ្ឋីម្នាក់ដែលរកស៊ីផ្នែកសណ្ឋាគានិងប្រេងសាំង នៅតែតាមស្នេហាពិសី ដោយ​គ្មានការប្រែប្រួលចិត្ត ហើយ​ថែមទាំងមិនក្វល់ចំពោះព័តមានដែលថា​នាងជាសង្សារ​របស់លោកចំរើន ឡើយ។

  អ្នកជំនាញសិល្បៈបានលើកឡើងថាសាររបស់សុខ ពិសី ដែលថាមានលុយចាញ​ពេញ​ៗដៃទើបជាក្ដីសុខពិត​ប្រាកដ​នោះប្រាកដជាធ្វើឲ្យទាំងតារានិងអ្នកខាងក្រៅសិល្បៈចេះសន្សំសំចៃលុយកាក់ជាងមុនជាមិនខាន។ប៉ុន្ដែស្រីស្អាតខ្លះដែលមានជម្រើសស្នេហ៍ច្រើននោះច្បាស់ជាចាប់ផ្ដើមសម្រាំងចំពោះបុរសដែលតាមស្រលាញ់ពួកគេ ហើយក្នុងនោះប្រុស​អ្នក​មាន​ទ្រព្យសង្ឃឹមជាងប្រុសអ្នកក្រ៕

                                        

RELATED ARTICLES