ភ្នំពេញ៖សុខ ពិសី មានរូបសម្រស់ស្អាតដូចតុកាតានៅពាក់កណ្ដាលឆ្នាំ២០២២ នេះទើបFan របស់នាងបានហៅពិសី ថា”ជារាជនីសម្រស់”។ប៉ុន្ដែពិសី ធ្លាប់វាចាថារហ័សនាមមួយនេះនាងសូមមិនហ៊ានទទួលនោះទេ ព្រោះមានអារម្មណ៍ថាអៀនៗខ្លួនឯង។តែសម្រាប់បុរសដែលប៉ងចង់បានពិសី ធ្វើជាម្ចាស់ចិត្តនោះច្រើនតែទុកនាងថាជាកំពូលស្រីស្អាតម្នាក់នៅក្នុងសិល្បៈហើយពេលនេះក៍មិនទាន់មានតារាស្រីណាអាចផ្ដួលនាងបានឡើយ។យ៉ាងណាការដែលប្រុសៗទាំងឡាយចង់ប្រជែងដណ្ដើមបេះដូងពិសី មកធ្វើជាម្ចាស់ចិត្តនោះភាគច្រើនពួកគេទ័លច្រកនៅពេលដែលដឹងថាពិសី មានម្ចាស់ចិត្តនិងកំពុងរស់នៅដោយមានក្ដីសុខបំផុតជាមួយគូស្នេហ៍ដែលបុរសនោះគេដំដៅដល់លោកឡាយ សុខចំរើន ជាថៅកែសាន់ដេ។នៅពេលដែលគិតដល់ថាពិសី មិនមែនបេះដូងនៅទំនេរនោះប្រុសៗទាំងឡាយដែលធ្លាក់ក្នុងអន្លង់ស្នេហ៍នាងអាចលែងហ៊ានតាមសុំស្នេហ៍តារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះទៀតហើយព្រោះតាមព័តមានថាពិសី និងគូស្នេហ៍ចិត្ត១ថ្លើម១និងគ្នាទៅហើយ ហេតុនេះទោះជាប្រុសនោះមានអំណាច និងទឹកលុយច្រើនយ៉ាងណាក៍មិនអាចតាមប្រម៉ាញ់បេះដូងស្រីស្អាតរូបនេះបានដែរ។

ប៉ុន្ដែអ្វីដែលគូឲ្យកត់សម្គាល់នោះសុខ ពិសី បានថ្លែងសារនៅថ្ងៃទី១៥មិថុនា ដែលបង្កប់អត្តន័យជ្រៅថាអ្នកដែលមានសង្សារមិនមែនសុទ្ធតែមានក្ដីសុខនោះទេ។ តារាវ័យ៣២ឆ្នាំរូបនេះមានទស្សនៈថាសេចក្ដីសុខពិតប្រាកដគឺមានលុយចាយពេញៗដៃ ហើយចង់ទៅណាក៍បាន រួមទាំងការមានសុខភាពល្អផងដែរ។ការវាចារបស់ស្រីស្អាតពិសី បែបនេះគឺស្រដៀងគ្នាទៅនិងអតីតតារាចម្រៀងហង្សមាសម្នាក់បានលើកឡើងថា”សុភមង្គលមិនអាចកើតឡើងដោយគ្មានលុយនោះទ”។តែការថ្លែងរបស់តារាសាន់ដេរូបនេះមិនមែនសំដៅថានាងយកលុយជាធំនោះទេ ព្រោះនោះគឺជាការយល់ឃើញរបស់នាងប៉ុណ្ណោះ ហើយទិដ្ឋភាពសង្គមនាពេលបច្ចុប្បន្នគឺប្រាកដជាដូចការយល់ឃើញរបស់ពិសី នេះមែន ខណៈដែលនារីទូទៅចង់មានលុយចាយពេញៗដៃដូចពិសី យល់ឃើញ ស្របពេលដែលតារាចម្រៀងពេជ្រ សោភា ធ្លាប់អះអាងថានៅលើលោកនេះគ្មាននារីណាចង់ជួបដូចបទចម្រៀង”ទុក្ខស្រី្ដប្ដីកាន់លុយ”ឡើយ។

តាមរយៈការអះអាងរបស់សុខ ពិសី ខាងលើធ្វើឲ្យមានការលើកឡើងថាប្រសិនបើពិសី ពិតជាចង់បានលុយចាយពេញៗដៃមែននោះគឺមិនពិបាកឡើយសម្រាប់រូបនាងព្រោះអ្នកចម្រៀងរូបនេះមានមន្រ្ដីធំ និងបុរសអ្នកជំនួញធំៗតាមស្នេហ៍រាប់មិនអស់ហើយបើនាងចង់ស្រវ៉ាតំណែងជំទាវនោះគឺរឹតតែងាយស្រួលថែមទៀត។តែពិសី បានជ្រើសផ្លូវគូរឲ្យសរសើរព្រោះនាងមិនជ្រួលជ្រើមលុយដែលបានមកដោយស្រួលៗជាថ្នូរស្នេហានោះឡើយ តែនាងចង់រស់នៅជាមួយបុរសដែលយល់ពីអាជីពចម្រៀងរបស់នាងច្បាស់លាស់ដើម្បីកាន់ដៃគ្នាបានយូអង្វែងហើយមនុស្សប្រុសដែលនាងកំពុងតែទុកចិត្តនិងស្វែងយល់ចិត្តគ្នាថែមទៀតនោះគេជឿរថាគឺជាលោកឡាយ សុខចំរើន តែម្នាក់នេះឯង។ប៉ុន្ដែទាំងមជ្ឈដ្ឋានមហាជននិងក្នុងចង្កោមអ្នកសិល្បៈនៅតែយល់ថាដ៍រាបណាពិសី មិនទាន់គ្រងឈុតកូនក្រមុំមែនទែនរបស់លោកចំរើន ទេនោះបុរសដែលលង់ស្នេហានាងនៅតែមានសិទ្ធិ ប្រជែងស្នេហ៍ជាមួយថៅកែសាន់ដេរូបនេះជាបន្ដទៀត។ការសម្អាងបែបនេះដោយសារតែជាច្រើនឆ្នាំមកនេះមានកូនលោកឧកញ៉ាមហាសេដ្ឋីម្នាក់ដែលរកស៊ីផ្នែកសណ្ឋាគានិងប្រេងសាំង នៅតែតាមស្នេហាពិសី ដោយគ្មានការប្រែប្រួលចិត្ត ហើយថែមទាំងមិនក្វល់ចំពោះព័តមានដែលថានាងជាសង្សាររបស់លោកចំរើន ឡើយ។

អ្នកជំនាញសិល្បៈបានលើកឡើងថាសាររបស់សុខ ពិសី ដែលថាមានលុយចាញពេញៗដៃទើបជាក្ដីសុខពិតប្រាកដនោះប្រាកដជាធ្វើឲ្យទាំងតារានិងអ្នកខាងក្រៅសិល្បៈចេះសន្សំសំចៃលុយកាក់ជាងមុនជាមិនខាន។ប៉ុន្ដែស្រីស្អាតខ្លះដែលមានជម្រើសស្នេហ៍ច្រើននោះច្បាស់ជាចាប់ផ្ដើមសម្រាំងចំពោះបុរសដែលតាមស្រលាញ់ពួកគេ ហើយក្នុងនោះប្រុសអ្នកមានទ្រព្យសង្ឃឹមជាងប្រុសអ្នកក្រ៕
