ភ្នំពេញ៖សុខ ស្រីនាង នៅតែយកចិត្តទុកដាក់ទៅលើលោកណុប បាយ៉ារិទ្ធ ជាងតារារួមក្រុមផ្សេងៗទៀតរបស់ហង្សមាសព្រោះឲ្យតែដល់ថ្ងៃខួបកំណើតរបស់លោកប៉ាយ៉ារិទ្ធ នាងមិនដែលភ្លេចម្ដងណាឡើយដោយមានឆ្នាំខ្លះនាងយកកាឬបាច់ផ្កាទៅឲ្យដល់ផ្ទះរៀមច្បងនេះទៀតផងជាក់ស្ដែងដូចកាលពីឆ្នាំ២០២១ តារាចម្រៀងមុខក្មេងសម្លេងចាស់រូបនេះធ្លាប់ទាំងបានទទួកាដូចជាស្បែកជើង១គូពីស្រីនាង ទៀតផង។ដោយឡែកសម្រាប់ខួបកំណើតលោកបាយ៉ារិទ្ធ ឆ្នាំនេះគម្រប់អាយុ៤២ឆ្នាំកាលពីថ្ងៃទី១៦មិថុនា នោះស្រីនាង បានត្រឹមតែផ្ញើរសារជូនពរលោករិទ្ធ ពីចម្ងាយហើយខ្លឹមសារនោះបញ្ជាក់ឲ្យគេគ្រប់គ្នាដឹងច្បាស់ថាស្រីនាង មិនបានស្រលាញ់អ្នកចម្រៀងរូបនេះជាសង្សារទេគឺនាងគ្រាន់តែចាត់ទុកត្រឹមតែជារៀមច្បងប៉ុណ្ណោះ ខណៈដែលម្ចាស់បទ”ស្រលាញ់ស្ទើលេប”រូបនេះទុកស្រីនាង ជាប្អូនស្រីដែលនេះជាការជម្រះមន្ទិលទាំងឡាយដែលទស្សនិកជនធ្លាប់សង្ស័យថាពួកគេមានស្នេហាជាមួយគ្នានេះត្រឹមឆ្នាំ២០២២ តែម្ដង។

សុខ ស្រីនាង ផ្ញើរសារទៅកាន់លោកណុប បាយ៉ារិទ្ធ ថា”រីករាយថ្ងៃកំណើតបងប្រុសជាទីស្រលាញ់គោរព សូមជូនពរបងឲ្យមានសុខភាពល្អ និងមានសំណាងល្អពេញមួយជីវិត”។ដោយឡែកលោកបាយ៉ារិទ្ធ វិញបានហៅស្រីនាង ថាជាប្អូនស្រី ហើយលោកថាមានការនឹករលឹកនាងខ្លាំងណាស់ ព្រោះខានបានជួបគ្នាយូ ហើយលោកថែមទាំងឆ្លៀតសរសើរស្រីនាង ថាជានារីរម្យទម សុភាព និងហ្មត់ចត់ ទៀតផង។

នេះជាលើកដំបូងហើយដែលសុខ ស្រីនាង និងណុប បាយ៉ារិទ្ធ បានចេញមកបំភ្លឺរឿងគេថាពួកគេជាសង្សារនិងគ្នានោះព្រោះពេលនេះតារាទាំងពីរគ្រាន់តែចាត់ទុកគ្នាថាជាបងប្អូនប៉ុណ្ណោះ ពោលគឺស្រីនាង ទុកលោកបាយ៉ារិទ្ធ ជាបងប្រុស ខណៈលោករិទ្ធ ទុកស្រីនាង ជាប្អូនស្រី។ក្រោយប្រកាសបែបនេះគេជឿរថាអ្នកទាំងពីរនឹងឈប់ឲ្យមហាជនសង្ស័យលើទំនាក់ទំនងលើសពីធម្មតារបស់ពួកគេទៀតជាមិនខាន ហើយដើម្បីឲ្យច្បាស់លាស់១០០%នោះគឺស្រីនាង បញ្ឈប់ការយកបាច់ផ្កាទៅឲ្យលោកប៉ារិទ្ធ ដល់ដំបូលអគារខុនដូនៅថ្ងៃទិវានៃក្ដីស្រលាញ់(Valentine’s Day)ដោយអោបរឹតគ្នាដូចមុនទៀតបើមិនដូច្នេះទេគេពិបាកជឿរជាក់លើការអះអាងរបស់តារា១គូនេះជាមិនខានព្រោះមាត់ថាជាបងប្រុសប្អូនស្រីតែបើនៅតែស្អិតល្មូតគ្នានៅថ្ងៃពិសេសនោះដដែលច្បាស់ជាធ្វើឲ្យFan លែងជឿរជាក់ជាមិនខាន។

សូមបញ្ជាក់ថាសុខ ស្រីនាង បានលែងលះអតីតប្ដីលោកស៊ី សុវត្ថិ រយៈពេលជាង១០ឆ្នាំមកហើយ ដែលក្រោយធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេងនេះស្រីនាង មានបុរសជាច្រើនតាមស្នេហ៍ តែជាង១ទសវត្សន៍មកនេះនាងមិនដែលបណ្ដើរឬកៀកកើយប្រុសណាជាចំហម្ដងណាឡើយ ពោលគឺលាក់ជិតឈឹង ហើយមានតែលោកបាយ៉ារិទ្ធ នេះហើយដែលនាងទុកចិត្តនិងស្និតស្នាលជាងគេ។យ៉ាងណាបន្ទាប់ពីស្រីនាង តាំងចិត្តថាទុកលោកបាយ៉ារិទ្ធ ជាបងប្រុសចាប់ពីពេលនេះតទៅនោះប្រាកដជាធ្វើឲ្យបុរសដែលតាមប្រម៉ាញ់បេះដូងនាងកាន់តែកើនឡើងថែមទៀតជាមិនខាន។ប៉ុន្ដែអ្វីដែលគូរឲ្យចម្លែកស្រីនាង បែជាពេលនេះធ្វើឲ្យទាំងស្រីទាំងប្រុសជ្រួលជ្រើមចង់ធ្វើជាម្ចាស់បេះដូងនាងព្រមៗគ្នាទៅវិញ បន្ទាប់ពីនាងបានច្រៀងសម្ដែងខ្សែរឿង”ស្នេហាខ្ញុំផ្លូវ២”ដែលលេងឈុតអោបថើបជាមួយឱក សុគន្ធកញ្ញា មកនាំឲ្យក្រុមស្រីស្រលាញ់ស្រី(lesbian)តាមដានគ្រប់សកម្មភាពរបស់នាងតែម្ដង។តែសម្រាប់តារាជិតដិតស្រីនាង ពួកគេនៅតែចាត់ទុកថាអតីតតារាKH និងសាន់ដេរូបនេះនឹងជ្រើសគូស្នេហ៍ជាបុរសពេញលក្ខណៈមិនមែនជាស្រី្ដភេទដូចគ្នាដូចក្នុងMVឡើយ។ប្រភពខ្លះបង្ហើបថាស្រីនាង ពេលនេះមិនមែនបេះដូងនៅទំនេរទេ បើទោះជាប់ឯតទគ្គកម្មលាក់គូស្នេហ៍បានយូជាងគេក្នុងពិភពសិល្បៈក្ដី ប៉ុន្ដែនោះគ្រាន់តែជារឿងនាងមិនចង់ឲ្យគេស្គាល់មុខប្រុសស្នេហ៍ប៉ុណ្ណោះ៕
