Friday, October 25, 2024
Homeតារាខ្មែរសុខ ស្រីនាង ៖ជម្រះមន្ទិលស្នេហ៍

សុខ ស្រីនាង ៖ជម្រះមន្ទិលស្នេហ៍

ភ្នំពេញ៖សុខ ស្រីនាង នៅតែយកចិត្តទុកដាក់ទៅលើលោកណុប បាយ៉ារិទ្ធ ជាងតារារួមក្រុម​ផ្សេងៗ​ទៀតរបស់​ហង្សមាសព្រោះឲ្យតែដល់ថ្ងៃខួបកំណើតរបស់លោកប៉ាយ៉ារិទ្ធ នាងមិន​ដែល​ភ្លេចម្ដងណាឡើយ​ដោយមាន​ឆ្នាំ​ខ្លះ​នាងយកកា​ឬបាច់ផ្កាទៅឲ្យដល់ផ្ទះរៀមច្បង​នេះ​ទៀតផងជាក់ស្ដែងដូចកាលពីឆ្នាំ២០២១ តារាចម្រៀងមុខក្មេង​សម្លេងចាស់​រូបនេះ​ធ្លាប់ទាំង​បានទទួកាដូចជាស្បែកជើង១គូពីស្រីនាង ទៀតផង។ដោយឡែក​សម្រា​ប់​​ខួបកំ​ណើ​ត​​លោក​បាយ៉ារិទ្ធ ឆ្នាំនេះគម្រប់អាយុ៤២ឆ្នាំកាលពីថ្ងៃទី១៦មិថុនា នោះស្រីនាង បានត្រឹមតែផ្ញើរសារ​ជូន​ពរ​លោក​រិទ្ធ ពីចម្ងាយហើយខ្លឹមសារនោះបញ្ជាក់​ឲ្យគេគ្រប់គ្នា​ដឹងច្បាស់ថាស្រីនាង មិន​បានស្រលាញ់អ្នក​ចម្រៀង​រូប​នេះ​ជា​សង្សារទេគឺនាងគ្រាន់តែចាត់​ទុកត្រឹមតែជារៀម​ច្បង​ប៉ុ​ណ្ណោះ ខណៈដែលម្ចាស់បទ”ស្រលាញ់ស្ទើលេប”រូប​នេះ​​ទុកស្រីនាង ជាប្អូនស្រីដែលនេះ​ជា​ការ​ជម្រះមន្ទិលទាំងឡាយដែលទស្សនិកជនធ្លាប់សង្ស័យថា​ពួកគេមាន​ស្នេហាជាមួយគ្នា​នេះត្រឹមឆ្នាំ២០២២ តែម្ដង។

 សុខ ស្រីនាង ផ្ញើរសារទៅកាន់លោកណុប បាយ៉ារិទ្ធ ថា”រីករាយថ្ងៃកំណើត​បងប្រុស​ជាទីស្រលាញ់គោរព សូម​ជូនពរបងឲ្យមានសុខភាពល្អ និងមានសំណាងល្អពេញមួយជីវិត”។​ដោយឡែកលោកបាយ៉ារិទ្ធ វិញ​បាន​ហៅស្រី​នាង ថាជាប្អូនស្រី ហើយលោកថាមានការនឹក​រលឹក​នាង​ខ្លាំង​ណាស់ ព្រោះខានបានជួបគ្នាយូ ហើយលោក​ថែម​ទាំងឆ្លៀតសរសើរស្រីនាង ថាជានារី​​រម្យទម សុភាព និងហ្មត់ចត់ ទៀតផង។

នេះជាលើកដំបូងហើយដែលសុខ ស្រីនាង និងណុប បាយ៉ារិទ្ធ បានចេញមកបំភ្លឺរឿង​គេថាពួកគេជាសង្សារ​និងគ្នានោះព្រោះពេលនេះតារាទាំងពីរគ្រាន់តែចាត់ទុកគ្នាថាជាបងប្អូនប៉ុណ្ណោះ ពោលគឺស្រីនាង ទុកលោក​បាយ៉ារិទ្ធ ជាបងប្រុស ខណៈលោករិទ្ធ ទុកស្រីនាង ជា​ប្អូន​ស្រី។ក្រោយប្រកាសបែបនេះគេជឿរថាអ្នកទាំងពីរនឹង​ឈប់ឲ្យមហាជនសង្ស័យលើទំនាក់​ទំនងលើសពីធម្មតារបស់ពួកគេទៀតជាមិនខាន ហើយដើម្បីឲ្យច្បាស់លាស់​១០០%​នោះគឺ​ស្រី​នាង បញ្ឈប់ការយក​បាច់​ផ្កាទៅឲ្យលោកប៉ារិទ្ធ ដល់ដំបូលអគារខុនដូនៅថ្ងៃទិវានៃក្ដី​ស្រ​លាញ់​(Valentine’s Day)​ដោយអោបរឹតគ្នាដូចមុនទៀតបើមិនដូច្នេះ​ទេគេពិបាកជឿរ​ជាក់​លើ​ការអះអាងរបស់​តារា១គូ​នេះជាមិនខានព្រោះមាត់ថាជាបងប្រុសប្អូនស្រីតែបើនៅតែស្អិតល្មូតគ្នានៅថ្ងៃពិសេសនោះដដែលច្បាស់ជាធ្វើឲ្យFan លែងជឿរ​ជាក់ជាមិនខាន។

 សូមបញ្ជាក់ថាសុខ ស្រីនាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានលែងលះអតីតប្ដីលោកស៊ី សុវត្ថិ រយៈពេលជាង១០​ឆ្នាំ​​មកហើយ ដែលក្រោយ​ធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេងនេះស្រីនាង មានបុរសជាច្រើនតាម​ស្នេហ៍ តែជាង១ទសវត្សន៍មកនេះ​នាង​មិនដែល​បណ្ដើរឬកៀកកើយ​ប្រុសណាជាចំហ​ម្ដង​ណា​ឡើយ ពោលគឺលាក់ជិតឈឹង ហើយមានតែលោកបាយ៉ារិទ្ធ នេះ​ហើយដែលនាងទុកចិត្តនិង​ស្និត​ស្នាល​​ជាងគេ។យ៉ាងណាបន្ទាប់ពីស្រីនាង តាំងចិត្តថាទុកលោកបាយ៉ារិទ្ធ ជាបង​ប្រុស​ចាប់ពី​ពេល​នេះ​តទៅនោះប្រាកដជាធ្វើឲ្យបុរសដែលតាម​ប្រម៉ាញ់បេះដូងនាងកាន់តែកើន​ឡើង​ថែម​ទៀត​ជាមិនខាន។ប៉ុន្ដែអ្វីដែលគូរឲ្យចម្លែកស្រីនាង បែជាពេលនេះធ្វើឲ្យទាំងស្រី​ទាំង​ប្រុស​​ជ្រួល​ជ្រើ​ម​​ចង់​ធ្វើជាម្ចាស់​បេះដូងនាងព្រមៗគ្នាទៅវិញ បន្ទាប់ពីនាងបានច្រៀង​សម្ដែង​ខ្សែ​រឿង​”ស្នេហាខ្ញុំផ្លូវ២”ដែលលេង​ឈុតអោប​ថើប​ជាមួយឱក សុគន្ធកញ្ញា មកនាំ​ឲ្យ​ក្រុមស្រី​ស្រ​លាញ់ស្រី(lesbian)តាមដានគ្រប់សកម្មភាព​របស់នាងតែម្ដង។​តែសម្រាប់​តារា​ជិតដិតស្រីនាង ពួកគេនៅតែចាត់ទុកថាអតីតតារាKH  និងសាន់ដេរូបនេះនឹង​ជ្រើសគូស្នេហ៍​ជា​បុរស​ពេញ​លក្ខណៈមិនមែនជាស្រី្ដភេទដូចគ្នា​ដូចក្នុងMVឡើយ។​ប្រភពខ្លះបង្ហើបថា​ស្រី​នាង ពេល​នេះមិនមែន​បេះដូងនៅទំនេរទេ បើទោះជាប់ឯតទគ្គកម្មលាក់គូស្នេហ៍បានយូជាង​គេក្នុង​ពិ​ភព​សិល្បៈក្ដី ប៉ុន្ដែនោះគ្រាន់​តែជា​រឿង​នាងមិនចង់ឲ្យគេស្គាល់​មុខប្រុស​ស្នេហ៍ប៉ុ​ណ្ណោះ​៕

RELATED ARTICLES