ភ្នំពេញ៖អ្នកនាងគង់ សុជាតិ និងស្វាមីនាងលោកជា វិបុល បានត្រៀមខ្លួនជាច្រើនខែដើម្បីធ្វើជាឪពុកម្ដាយរបស់កូនច្បងអ្នកនាងសុជាតិ ឈ្មោះលោកម៉ៅ សាលភាពបុត្រ ត្រូវរៀបការជាមួយកញ្ញាឈន ពុទ្ធាវីន នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២២ ដែលពិធីនេះមានការរៀបចំតាមប្រពៃណីខ្មែរទាំងអស់រួមទាំងកម្មវិធីជប់លៀងផងធ្វើនៅអគារH និងI ដឺព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។


ពិធីការិនីល្បីល្បាញជាង២ទសវត្សន៍អ្នកនាងគង់ សុជាតិ បានថ្លែងសារនៅថ្ងៃចូលរោងកូនប្រុសសំណព្វចិត្តរបស់នាងថាពេលវេលាដែលអ្នកនាងទន្ទឹងរងចាំគឺមកដល់ហើយ ដែលនាងមានក្ដីរីករាយ និងរំភើបព្រោះនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២២ ជាថ្ងៃជ័យសេរីសួស្ដីរបស់កូនប្រុសស្រីនាងទាំងពីរ។សុជាតិ ក៍ធ្លាប់វាចាថានាងមានមោទនភាពដែលបានចិញ្ចឹមបីបាច់កូនប្រុសឲ្យបានរៀនសូត្រមានចំណេះដឹង រហូតពេលនេះគេត្រូវមានគូស្រករ។


តាមព័តមានថាមង្គលការកូនទី១របស់អ្នកនាងគង់ សុជាតិ នឹងមានភ្ញៀវជាអ្នកមានមុខមាត់ក្នុងសង្គមច្រើនចូលរួមហើយក្នុងនោះគេរំពឹងថាតារាល្បីៗជាច្រើនដួងក៍លេចមុខក្នុងពិធីនោះដែរព្រោះថាសុជាតិ និងស្វាមីនាងលោកវិបុល ជាតារាល្បីលំដាប់ជូរមុខហើយអ្នកទាំងពីរកម្រនិងមានកម្មវិធីផ្ទាល់ខ្លួនណាស់ពោលគឺគូស្នេហ៍តារា១គូនេះដើរតែកម្មវិធីគេរហូតអីចឹងរឿងអីយូៗមានកម្មវិធីខ្លួនឯងម្ដងដែលតារារួមអាជីពត្រូវអាកខាននោះ?តែសុជាតិ បង្ហើបថាសម្រាប់តារាសិល្បៈអ្នកនាងអញ្ជើញភាគច្រើនគឺជាតារានៅហង្សមាស ហើយតារាខ្លះមិនសូវស្និតនាងមិនហៅនោះទេព្រោះខ្លាចចិត្តគេដោយសារតែមុននេះកូវីដអូសបន្លាយរាប់ខែធ្វើឲ្យម្នាក់ៗពិបាកលុយកាក់អីចឹងនាងមិនចេះតែហៅគេគ្រប់គ្នានោះទេ។


សូមរំលឹកថាលោកម៉ៅ សាលភាពបុត្រ ជាកូនច្បងរបស់អ្នកនាងសុជាតិ ជាមួយអតីតស្វាមីលោកម៉ៅ សាលភាព នោះបានភ្ជាប់ពាក្យជាមួយអ្នកនាងឈន ពុទ្ធាវីន កាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២០ ។នេះគឺជាការរៀបចំកម្មវិធីធំលើកទី១របស់សុជាតិ បន្ទាប់ពីនាងបានការប្អូនប្រុសកាលពីជិត៧ឆ្នាំមុន ហេតុនេះហើយទាំងសុជាតិ និងស្វាមីនាងរំពឹងថាភ្ញៀវជាច្រើននឹងចូលរួមផ្ដល់កិត្តិយសដល់ក្រុមគ្រួសារនាងជាមិនខាន៕

