ភ្នំពេញ៖កញ្ញាហង្ស ម៉ានីតា បានគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ (Miss Universe Cambodia 2022 )រដូវកាលទី៦ដែលមានតម្លៃដល់ទៅ១៨ម៉ឺនដុល្លារ រួមទាំងជ័យលាភីកញ្ញាឯកចក្រវាឡ៤រូបផ្សេងទៀត(អវត្តមាន១រូប)មានលេចមុខក្នុងកម្មវិធីសន្នីសីទកាសែតនៅហាងពេជ្រCSNJ កាលពីរសៀលថ្ងៃទី១៧មិថុនា ដែលមានអ្នកសារព័តមានជាច្រើនស្ថាប័នបានចូលរួមសម្ភាសន៍។នៅចំពោះអ្នកកាសែតស្រីស្រស់ហង្ស ម៉ានីតា អាយុ២៤ឆ្នាំ ជាកូនខ្មែរកាត់បារាំង ដែលចេះ៤ភាសារគឺខ្មែរ,អង់គ្លេស,បារាំង និងអេស្បាញនោះបានតាំងចិត្តថាសម្រាប់ការប្រកួតបវរកញ្ញាលំដាប់ថ្នាក់ពិភពលោកនាពេលខាងមុខដែលនាងនឹងចេញទៅតំណាងឲ្យកម្ពុជានោះរូបនាងនឹងយកអរិយធម័វប្បធ័ម ក៍ដូចជាប្រាសាទនិងតំបន់ទេសចរណ៍របស់ខ្មែរទៅបង្ហាញពិភពលោកឲ្យបានស្គាល់កម្ពុជាកាន់តែច្បាស់។នាងថាបន្ទាប់ពីគ្រងមកុដដ៍អស្ចារ្យមួយនេះមកនាងមានអារម្មណ៍ថារូបនាងមានកាប្រែប្រួលច្រើនហើយនឹងប្រឹងអភិវឌ្ឍន៍ខ្លួនឲ្យបានកាន់តែល្អជាងនេះថែមទៀត។

លោកជិន សំណាង ថៅកែហាងCSNJ បានឲ្យដឹងថាកម្មវិធីកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២២ នេះចំណាយអស់ទឹកប្រាក់ជាង២០ម៉ឺនដុល្លារ ហើយពេលនេះលោកយល់ថាយើងបានជ្រើសរើសបានម្ចាស់ជ័យលាភីដែលមានសម្ថភាពពិតប្រាកដជាមួយការគ្រងមកុដពេជ្រតម្លៃដល់ទៅ១៨ម៉ឺនដុល្លារឯណ្ណោះ។លោកសំណាង បានឲ្យដឹងដែរថាសម្រាប់ជ័យលាភីឯកទទួលបានទឹកប្រាក់ចំនួន៥០០០ដុល្លារ ហើយបជ័យលាភីកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២២ ចំនួន៤រូបផ្សេងទៀតបានទឹកប្រាក់ក្នុងម្នាក់ៗចំនួន៦០០ដុល្លារផងដែរ។លោកថាហាងពេជ្រលោកនឹងផ្ដល់ការងារដល់ម្ចាស់ជ័យលាភីខាងលើតាមរយៈការហៅថតស្ពតម្ដងតម្លៃ៣០០ដុល្លារ ហើយក្នុង១អាទិត្យជូនកាលថត២ដងក៍មាន។

ថ្វីត្បិតតែលោកជិន សំណាង ថាឆ្នាំនេះលោកពេញចិត្តជ័យលាភីកញ្ញាឯកទាំងអស់ព្រោះទាំងរូបសម្រស់និងសម្ថភាពមិនចាញ់បរទេសក្ដី ប៉ុន្ដែមុនជ្រើសបានជ័យលាភីកញ្ញាចក្រវាលឆ្នាំ២០២២ នេះក៍ផ្ទុះរឿងចម្រូងចម្រាសរបស់បេក្ខនារីកញ្ញាសុគន្ធ ចរិយា ធ្វើឲ្យផ្អើលលើបណ្ដាញសង្គមរឿងស្នេហ៍ជាមួយបុរសមានប្រពន្ធហើយនាំឲ្យអ្នកខ្លះដាក់បន្ទុកទៅលើអ្នករៀបចំកម្មវិធីថាការគ្រប់គ្រងនៅមានកម្រិត។

លោកម៉ែន និមលរតន៍ ប្រធានCIM និងជាអ្នកចាត់ការទូទៅកម្មវិធីកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២២ បានឲ្យដឹងថាល័ក្ខខណ្ឌចំពោះបេក្ខនារីដែលអាចចូលរួមក្រកួតកម្មវិធីនេះបានគឺមិនទាន់រៀបការ,អត់ស្វាមី និងមិនធ្លាប់សម្រាលកូន ហេតុនេះហើយកញ្ញាសុគន្ធ ចរិយា គាត់ថាមានតែសង្សារទើបយើងអនុញ្ញាត្តិឲ្យគាត់ចូលរួមប្រកួត។លោកថាពាក់ព័ន្ធរឿងផ្សេងៗដែលផ្ទុះនោះគឺជាជីវិតឯកជនរបស់គាត់ តែសម្រាប់កម្មវិធីលើកក្រោយៗលោកនឹងប្រឹងប្រែងដឹកនាំនិងជ្រើសរើសបេក្ខនារីឲ្យបានកាន់តែល្អជាងនេះ។លោកបន្ថែមថាសម្រាប់កម្មវិធីកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២២ នេះមានបេក្ខនាទីជាច្រើនបានដាក់ពាក្យចូលរួមប្រកួត តែលោកយកតែ២០រូបដែលត្រូវបានល័ក្ខខណ្ឌទៅប្រកួតហើយតំណើរការកម្មវិធីមានរយៈពេល១ខែកន្លះទើបរកឃើញម្ចាស់ជ័យលាភី។

សូមបញ្ជាក់ថាក្រៅពីកញ្ញាហង្ស ម៉ានីតា ជាម្ចាស់ជ័យលាភីកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២២ នោះមានជ័យលាភី៤រូបផ្សេងទៀតគឺកញ្ញាហេង សុទ្ធនិស្ស័យ ជ័យលាភីលេខ២,កញ្ញាហេង ប៉ូនីកា ជ័យលាភីលេខ៣,កញ្ញារតនា សុខាវត្តី ជ័យលាភីលេខ៤ និងកញ្ញាហ៊ុន ហ្គេចឡាង ជ័យលាភីលេខ៥ ក៍ត្រៀមខ្លួនទៅប្រកួតលើឆាកអន្ដរជាតិនាពេលខាងមុខតាមប្រទេសនិងកម្មវិធីផ្សេងៗដែលរៀបចំដោយលោកម៉ែន និមលរតន៍ ៕

