Friday, October 25, 2024
Homeតារាខ្មែរស្រីស្អាតហង្ស ម៉ានីតា ៖តាំងចិត្តប្រឹងផ្សព្វផ្សាយតំបន់​ទេស​ចរណ៍​ខ្មែរលើឆាកអន្តរជាតិ

ស្រីស្អាតហង្ស ម៉ានីតា ៖តាំងចិត្តប្រឹងផ្សព្វផ្សាយតំបន់​ទេស​ចរណ៍​ខ្មែរលើឆាកអន្តរជាតិ

ភ្នំពេញ៖កញ្ញាហង្ស ម៉ានីតា បានគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ (Miss Universe Cambodia 2022 )រដូវកាលទី៦ដែលមានតម្លៃដល់ទៅ១៨ម៉ឺន​ដុល្លារ រួមទាំងជ័យលាភី​កញ្ញាឯកចក្រវាឡ៤រូបផ្សេង​ទៀត​(អវត្ត​មាន១រូប)​មានលេចមុខក្នុងកម្មវិធីសន្នីសីទកាសែតនៅហាងពេជ្រCSNJ កាលពីរសៀលថ្ងៃទី១៧មិថុនា ដែលមាន​អ្នកសារព័តមានជាច្រើនស្ថាប័ន​បានចូលរួមសម្ភាសន៍។នៅចំពោះអ្នកកាសែតស្រីស្រស់ហង្ស ម៉ានីតា អាយុ​២៤​ឆ្នាំ ជាកូនខ្មែរ​កាត់បារាំង ដែលចេះ៤ភាសារគឺខ្មែរ,អង់គ្លេស,បារាំង និងអេស្បាញ​នោះបានតាំងចិត្តថា​សម្រា​ប់ការ​ប្រកួតបវរកញ្ញា​លំដាប់ថ្នាក់ពិភពលោកនា​ពេល​​ខាង​មុខ​ដែ​ល​នាងនឹងចេញទៅតំណាង​ឲ្យ​កម្ពុជា​នោះរូបនាងនឹង​យកអរិយធម័វប្បធ័ម ក៍ដូចជាប្រាសាទនិង​តំបន់ទេស​ចរណ៍​របស់​ខ្មែរទៅបង្ហាញពិភពលោកឲ្យបាន​ស្គាល់កម្ពុជា​កាន់តែច្បាស់។នាងថាបន្ទាប់ពី​គ្រង​មកុដ​ដ៍​អស្ចារ្យមួយនេះមកនាងមានអារម្មណ៍ថារូបនាង​មានកាប្រែ​ប្រួល​ច្រើន​ហើយនឹង​ប្រឹង​អភិ​វឌ្ឍន៍ខ្លួនឲ្យបានកាន់តែល្អជាងនេះថែមទៀត។

 លោកជិន សំណាង ថៅកែហាងCSNJ បានឲ្យដឹងថាកម្មវិធីកញ្ញាឯក​ចក្រវាល​កម្ពុជា​ឆ្នាំ​២០​២២ នេះចំណាយ​អស់ទឹកប្រាក់ជាង២០ម៉ឺនដុល្លារ ហើយពេលនេះលោកយល់ថាយើង​បាន​ជ្រើសរើសបានម្ចាស់ជ័យលាភី​ដែល​មានសម្ថភាព​ពិតប្រាកដជាមួយការគ្រងមកុដពេជ្រ​តម្លៃដល់ទៅ១៨ម៉ឺនដុល្លារឯណ្ណោះ។លោកសំណាង បានឲ្យ​ដឹងដែរថាសម្រាប់ជ័យលាភីឯក​ទទួល​បានទឹកប្រាក់ចំនួន៥០០០ដុល្លារ ហើយបជ័យលាភីកញ្ញាឯក​ចក្រវាល​កម្ពុ​ជា​ឆ្នាំ​២០២២ ចំនួន៤រូបផ្សេងទៀតបានទឹកប្រាក់ក្នុងម្នាក់ៗចំនួន៦០០ដុល្លារផងដែរ។លោកថាហាងពេជ្រលោក​នឹងផ្ដល់​ការងារដល់ម្ចាស់ជ័យលាភីខាងលើតាមរយៈការហៅថតស្ពតម្ដងតម្លៃ៣០០ដុល្លារ ហើយក្នុង១អាទិត្យ​ជូនកាលថត២ដងក៍មាន។

  ថ្វីត្បិតតែលោកជិន សំណាង ថាឆ្នាំនេះលោកពេញចិត្តជ័យលាភីកញ្ញាឯកទាំង​អស់​ព្រោះទាំងរូបសម្រស់និង​សម្ថភាព​មិនចាញ់បរទេសក្ដី ប៉ុន្ដែមុនជ្រើសបានជ័យលាភី​កញ្ញា​ចក្រ​វាលឆ្នាំ២០២២ នេះក៍ផ្ទុះរឿងចម្រូងចម្រាស​របស់បេក្ខនារីកញ្ញាសុគន្ធ ចរិយា ធ្វើឲ្យផ្អើលលើ​បណ្ដាញ​សង្គមរឿងស្នេហ៍ជាមួយបុរសមានប្រពន្ធហើយ​នាំឲ្យ​អ្នកខ្លះ​ដាក់បន្ទុកទៅលើ​អ្នក​រៀបចំកម្មវិធីថាការគ្រប់គ្រងនៅមានកម្រិត។

 លោកម៉ែន និមលរតន៍ ប្រធានCIM និងជាអ្នកចាត់ការទូទៅកម្មវិធីកញ្ញាឯក​ចក្រវាល​កម្ពុជាឆ្នាំ២០២២ បាន​ឲ្យដឹង​ថាល័ក្ខខណ្ឌចំពោះបេក្ខនារីដែលអាចចូល​រួមក្រកួតកម្មវិធីនេះ​បានគឺ​​មិន​​ទាន់រៀបការ,អត់ស្វាមី និងមិនធ្លាប់​សម្រា​លកូន ហេតុនេះហើយកញ្ញាសុគន្ធ ចរិយា គាត់ថាមានតែសង្សារទើបយើង​អនុញ្ញាត្តិឲ្យគាត់ចូលរួម​ប្រ​កួត​។លោកថា​ពាក់ព័ន្ធ​រឿងផ្សេងៗដែលផ្ទុះនោះគឺជាជីវិតឯកជនរបស់គាត់ តែសម្រាប់កម្មវិធីលើកក្រោយ​ៗលោ​ក​​នឹងប្រឹងប្រែងដឹក​​នាំនិងជ្រើសរើសបេក្ខនារីឲ្យបានកាន់តែល្អ​ជាងនេះ។លោកបន្ថែមថាសម្រាប់​កម្ម​វិធី​កញ្ញា​ឯក​ចក្រ​វា​ល​កម្ពុជាឆ្នាំ២០២២ នេះមានបេក្ខនាទីជាច្រើនបានដាក់ពាក្យចូលរួមប្រកួត តែលោក​យកតែ​២០រូបដែលត្រូវ​បាន​ល័ក្ខខណ្ឌទៅប្រកួតហើយ​តំណើរការកម្មវិធី​មានរយៈ​ពេល​១​ខែ​កន្លះទើបរកឃើញម្ចាស់ជ័យលាភី។

សូមបញ្ជាក់ថាក្រៅពីកញ្ញាហង្ស ម៉ានីតា ជាម្ចាស់ជ័យលាភីកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ​២០២២ នោះមានជ័យ​លាភី​៤រូបផ្សេងទៀតគឺកញ្ញាហេង សុទ្ធនិស្ស័យ ជ័យលាភី​លេខ២,​កញ្ញាហេង ប៉ូនីកា ជ័យលាភីលេខ៣,​កញ្ញា​រតនា សុខាវត្តី ជ័យលាភីលេខ៤ និងកញ្ញាហ៊ុន ហ្គេចឡាង ជ័យលាភីលេខ៥ ក៍ត្រៀម​ខ្លួន​ទៅ​ប្រកួតលើ​ឆាកអន្ដរ​ជាតិនាពេលខាងមុខតាម​ប្រ​ទេសនិងកម្មវិធីផ្សេងៗដែលរៀបចំ​ដោយលោកម៉ែន និមលរតន៍ ៕

RELATED ARTICLES