Friday, October 25, 2024
Homeតារាខ្មែរWow!!!មង្គលការកូនគង់ សុជាតិ៖លេចមុខលោក​ឧកញ៉ា,​លោកជំទាវ និងតារាល្បីៗចូល​រួមច្រើន​កុះក

Wow!!!មង្គលការកូនគង់ សុជាតិ៖លេចមុខលោក​ឧកញ៉ា,​លោកជំទាវ និងតារាល្បីៗចូល​រួមច្រើន​កុះក

ភ្នំពេញ៖អ្នកនាងគង់ សុជាតិ និងស្វាមីលោកជា វិបុល មានភាពរីករាយខ្លាំងណាស់នៅពេលដែលឃើញមេ​របស់​នាង​​គឺលោកឧកញ៉ាអ៊ឹង ឆៃងួន ដែលជាថៅកែហង្សមាស និងលោកជំទាវ ,លោកឧកញ៉ាលាង ឃុន សហស្ថាប​និក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរ ប៊ែរវើរីជីស និងលោកជំទាវ ព្រមទាំងលោកជំទាវហ៊ុន ស៊ីណាត ,ឯកឧត្តមជុំ កុសល និងលោកជំទាវ រួមទាំងអ្នកនាងយុគ ចិន្ដា ផងបានឡើងកាត់សក់ឲ្យកូន​ប្រុសស្រីរបស់នាង​នៅថ្ងៃ​មង្គលការកូនច្បងរបស់នាង​លោក​​ម៉ៅ សាលភាពបុត្រ និងកញ្ញាឈន ពុទ្ធាវីន នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ​២០​២២ នៅ​អគារH និងI ដឺ​ព្រេ​មៀ សេនធ័រ សែនសុខ រាជធានភ្នំពេញ។ពិធីការិនីល្បីល្បាញជាង២០ឆ្នាំ​មកនេះ​ថា​នោះគឺជាកិត្តិយសមួយដែលពួកគាត់ផ្ដល់ឲ្យក្រុមគ្រួសាររបស់នាងហើយអារម្មណ៍វិញនាងមិនដឹងថាយកអ្វីមកប្រៀបផ្ទឹមបានឡើយ។

 ក្រៅពីលោកឧកញ៉ានិងឯកឧត្តម ព្រមទាំងលោកជំទាវលេចមុខក្នុងថ្ងៃពិសេសរបស់​មង្គល​ការកូនអ្នកនាងគង់ សុជាតិ នោះគេក៍ឃើញតារាល្បីៗមានដូចជាអ្នកនាងឱក សុគន្ធ​កញ្ញា ,សុគន្ធ និសា ,សុខ ​​​​​​សីឡាលីន,អេដា ,នៅ ស៊ីនឿន ,រ៉ាស៊ី និងតារាជាច្រើនដួងទៀត​បានលេចមុខទៅអបអរសាទកូនសុជាតិ ជាច្រើនកុះករផងដែរ។ប៉ុន្ដែអ្នកនាងសុជាតិ មិន​ប្រាប់ថាកម្មវិធីមង្គលការកូនរបស់នាងចំណាយអស់ប៉ុន្មាននោះទេ ហើយនាងថាភ្ញៀវ​ភាគ​ច្រើនដែលនាងបានអញ្ជើញនោះគឺជាតារាហង្សមាសដែលរួមការងារជាមួយនាង។

អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរនៅថ្ងៃមង្គលការរបស់កូនប្រុសច្បងរបស់គង់ សុ​ជាតិ នោះគេឃើញអតីត​ស្វា​មីរបស់នាងលោកម៉ៅ សាលភាព ដែលជាឪពុករបស់លោកម៉ៅ សាលភាពបុត្រ នោះក៍បានបណ្ដើរ​ភរិយា​ថ្មីទៅ​ចូលរួមកាត់សក់ឲ្យកូនប្រុសនិង​កូនប្រសារ​របស់លោកដែរដែលធ្វើឲ្យពេលនោះលោកសាលបុត្រ រំភើបពេក​រហូត​ដល់ស្រក់ទឹកភ្នែក​រលីង​រលោងទៀតផង៕

RELATED ARTICLES