ភ្នំពេញ៖អ្នកនាងគង់ សុជាតិ និងស្វាមីលោកជា វិបុល មានភាពរីករាយខ្លាំងណាស់នៅពេលដែលឃើញមេរបស់នាងគឺលោកឧកញ៉ាអ៊ឹង ឆៃងួន ដែលជាថៅកែហង្សមាស និងលោកជំទាវ ,លោកឧកញ៉ាលាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរ ប៊ែរវើរីជីស និងលោកជំទាវ ព្រមទាំងលោកជំទាវហ៊ុន ស៊ីណាត ,ឯកឧត្តមជុំ កុសល និងលោកជំទាវ រួមទាំងអ្នកនាងយុគ ចិន្ដា ផងបានឡើងកាត់សក់ឲ្យកូនប្រុសស្រីរបស់នាងនៅថ្ងៃមង្គលការកូនច្បងរបស់នាងលោកម៉ៅ សាលភាពបុត្រ និងកញ្ញាឈន ពុទ្ធាវីន នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២២ នៅអគារH និងI ដឺព្រេមៀ សេនធ័រ សែនសុខ រាជធានភ្នំពេញ។ពិធីការិនីល្បីល្បាញជាង២០ឆ្នាំមកនេះថានោះគឺជាកិត្តិយសមួយដែលពួកគាត់ផ្ដល់ឲ្យក្រុមគ្រួសាររបស់នាងហើយអារម្មណ៍វិញនាងមិនដឹងថាយកអ្វីមកប្រៀបផ្ទឹមបានឡើយ។


ក្រៅពីលោកឧកញ៉ានិងឯកឧត្តម ព្រមទាំងលោកជំទាវលេចមុខក្នុងថ្ងៃពិសេសរបស់មង្គលការកូនអ្នកនាងគង់ សុជាតិ នោះគេក៍ឃើញតារាល្បីៗមានដូចជាអ្នកនាងឱក សុគន្ធកញ្ញា ,សុគន្ធ និសា ,សុខ សីឡាលីន,អេដា ,នៅ ស៊ីនឿន ,រ៉ាស៊ី និងតារាជាច្រើនដួងទៀតបានលេចមុខទៅអបអរសាទកូនសុជាតិ ជាច្រើនកុះករផងដែរ។ប៉ុន្ដែអ្នកនាងសុជាតិ មិនប្រាប់ថាកម្មវិធីមង្គលការកូនរបស់នាងចំណាយអស់ប៉ុន្មាននោះទេ ហើយនាងថាភ្ញៀវភាគច្រើនដែលនាងបានអញ្ជើញនោះគឺជាតារាហង្សមាសដែលរួមការងារជាមួយនាង។


អ្វីដែលគូរឲ្យកត់សម្គាល់ផងដែរនៅថ្ងៃមង្គលការរបស់កូនប្រុសច្បងរបស់គង់ សុជាតិ នោះគេឃើញអតីតស្វាមីរបស់នាងលោកម៉ៅ សាលភាព ដែលជាឪពុករបស់លោកម៉ៅ សាលភាពបុត្រ នោះក៍បានបណ្ដើរភរិយាថ្មីទៅចូលរួមកាត់សក់ឲ្យកូនប្រុសនិងកូនប្រសាររបស់លោកដែរដែលធ្វើឲ្យពេលនោះលោកសាលបុត្រ រំភើបពេករហូតដល់ស្រក់ទឹកភ្នែករលីងរលោងទៀតផង៕


