យោងតាមប្រភពព័ត៌មានដេលីម៉េលចេញផ្សាយកាលពីថ្ងៃចន្ទទី ២០មិថុនា២០២២បានអោយដឹងថាក្លឹបបិសាចក្រហមMan Utd នឹងធ្វើសំណើផ្ទេរជាថ្មីសម្រាប់ខ្សែបម្រើសញ្ជាតិហុល្លង់ Frenkie de Jong របស់ក្លឹប Barcelona។
ប្រភពព័ត៌មានខាងលើបានអោយដឹងទៀតថាការចរចារបស់ក្លឹបទាំងពីរខុសគ្នាទៅលើតម្លៃប្រហែល១៨ខណៈលើកទីមួយក្លឹបMan Utdធ្លាប់អោយតម្លៃខ្លួនជាង៦២លានដុល្លារ
បូកនឹងប្រាក់រង្វាន់ ប៉ុន្តែត្រូវបានសាមីក្លឹបបដិសេធ។ទោះជាយ៉ាងណាក្តីកីឡាករ de Jongគឺជាអាទិភាពរបស់
គ្រូបង្វឹកលោក Erik ten Hag ។
ក្លឹបMan Utd បានខកខានទិញខ្សែការពារ Jurrien Timber របស់Ajaxនៅរដូវក្តៅនេះបន្ទាប់ពីកីឡាកររូបនេះបានចុះកិច្ចសន្យាថ្មីបន្តទៀត។
លោកTen Hag ចង់ឱ្យMan Utd ទិញ de Jong អោយបានលឿនបំផុតព្រោះគាត់ចាត់ទុកខ្សែបម្រើសញ្ជាតិហូឡង់ជាកីឡាករសំខាន់សម្រាប់ពហុកីឡដ្ឋាន Old Trafford ។
ម្យ៉ាងវិញទៀតនៅពេលដែល De Jong ត្រូវបានចុះហត្ថលេខាពីBarcelona វានឹងធ្វើអោយលោក Erik ten Hagងាយស្រួលធ្វើការសម្រេចចិត្តថាតើកីឡាករ
ណាដែលគាត់ត្រូវការជាមួយនឹងថវិកាដែលនៅសល់។ចំណែកឯក្លឹបBarcelonaទោះបីជាមានបញ្ហាហិរញ្ញវត្ថុក៏ដោយ ក៏ពួកគេនៅតែមានទំនុកចិត្តលើការចុះហត្ថលេខាទិញកីឡាករ RobertLewandowskiដែលនៅសល់រយៈពេលមួយឆ្នាំទៀតជាមួយ ក្លឹប Bayern ៕