ភ្នំពេញ៖ពេជ្រ សោភា បាននិយាយយ៉ាងខ្លីប្រាប់អ្នកយកព័តមានយើងកាលពីល្ងាចថ្ងៃទី១៨មិថុនា ថានាងគ្មានការចាំបាច់ដែលត្រូវទៅណាបណ្ដើរសង្សារទៅជាមួយនោះទេ ពោលគឺរឿងនេះ១នាងថាសូមអត់ចង់តែម្ដង។សោភា វាចាលាយឡំសំណើចតិចៗថា”រឿងសង្សារ?អត់ចង់យកម៉ោរ, ម៉េចដែរ?”។

ការតាំងចិត្តរបស់ពេជ្រ សោភា ដែលថាមិនចង់ទៅណាយកសង្សារដើរតាមនោះអាចមកពីនាងគិតថាបើមានប្រុសស្នេហ៍ទៅហែហមគឺនាំតែរញ៉េរញៃជាប់ដៃជើង ហេតុនេះហើយទើបនាងសុខចិត្តដើរតែម្នាក់ឯងហើយឈមើលគូស្នេហ៍គេកៀកកើយគ្នាតាមបណ្ដារកម្មវិធីអ្នកសិល្បៈទាំងពេលខ្លះសោភា ហាក់បង្ហាញទឹកមុខមិនសូវស្រស់ថ្លាទៀតផង។ប៉ុន្ដែការប្រើវិធីលាក់មុខសង្សាររបស់សោភា បែបនេះធ្វើឲ្យចំណងស្នេហានាងហាក់មានភាពសោះកក្រោះរហូតធ្វើឲ្យអ្នកគាំទ្រនាងមានការបារម្ភខ្លាចតែសោភា មិនអាចរក្សារចំណងស្នេហាបានរឹងមាំថែមទៀតផង។

គូរកត់សម្គាល់ថាពេជ្រ សោភា បានភ្ជាប់ស្នេហ៍ថ្មីជាមួយបុរសមានរាងខ្ពស់ស្រឡះតែមិនចេញមុខកាលពីថ្ងៃទី១ខែមករាឆ្នាំ២០២២ ពោលគឺរយៈពេលជិត៦ខែនេះសោភា បានព្យាយាមបិតបាំងមុខម្ចសាស់ចិត្តជិតឈឹងតែម្ដង។អ្វីដែលគូរឲ្យកត់សម្គាល់នៅថ្ងៃខួបកំណើតរបស់សោភា គម្រប់អាយុ៣៩ឆ្នាំកាលពីថ្ងៃទី៩មិថុនា នោះសោភា ត្រូវFan ទៅSurprise ដល់ផ្ទះតែម្ដង ប៉ុន្ដែអ្វីដែលចម្លែកនោះសង្សារថ្មីនាងនៅតែមិនព្រមចេញមុខដដែល ទើបធ្វើឲ្យរឿងស្នេហារបស់សោភា បើនៅតែបែបនេះទៀតអាចប្រឈមគ្រោះថ្នាក់ណាស់ព្រោះហានិភ័យអាចកើតឡើងគ្រប់ពេលហើយរឿងបែបនេះក៍ធ្លាប់ប៉ៈសោភា នាពេលកន្លងមកដែរទើបធ្វើឲ្យនាងបានជួបស្នេហ៍មិនសមប្រកបជាបន្ដបន្ទាប់ តែនាងបែជាគ្មានទុក្ខសោកនិងថាអត់មានប្ដី អត់សង្សារនាងអាចទ្រាំបាន តែបើអត់មានគ្រួសារនៅជាមួយនាងមិនចេះរស់នៅឡើយ។

អ្នកសិល្បៈដែលជិតដិតបានដាស់តឿនពេជ្រ សោភា ជាញឹកញាប់ថានាងគូរណាស់តែប្រញ៉ាប់ដឹកដៃសង្សារថ្មីរៀបការឆាប់ៗទៅកុំទុកយូនាំតែជូរផ្អូមទេ។ប៉ុន្ដែសោភា មិនស្ដាប់ហេតុផលទាំងនោះឡើយព្រោះតែនាងចង់ពិសោធន៍ស្នេហ៍ឲ្យបានកាន់តែយូខែថែមទៀត។នាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាធ្លាប់រៀបការម្ដងហើយអីចឹងមិនចង់ក្រាបផ្ទឹមជាលើកទី២នោះទេ ។តែនៅពេលដែលជួបសង្សាររូបសង្ហារដែលនាងជឿរថាព្រះយេស៊ូគ្រិស្ដប្រទានឲ្យនាងនោះស្រាប់តែសោភា ចង់ប្ដូរចិត្តដោយនឹកស្រម៉ៃគ្រងឈុតកូនក្រមុំទៅវិញទើបធ្វើឲ្យអារម្មណ៍របស់សោភា ហាក់ដូចជាច្របូកច្របល់ក្នុងចិត្តបន្ដិច ស្របពេលចុងក្រោយនេះសោភា ត្រូវបានគេកាន់តែសង្ស័យថានាងនិងគូស្នេហ៍ថ្មីដែលទើបចាប់ដៃគ្នាបានតែកន្លះឆ្នាំនេះក៍លែងសូវចុះសម្រុងគ្នាទៀតហើយ។

សូមរំលឹកថាពេជ្រ សោភា បានរៀបការជាមួយលោកឡៅ ឆលី កាលពីដើមខែកុម្ភឆ្នាំ២០១៥ តែ១ឆ្នាំបន្ទាប់នាងបានចែកផ្លូវគ្នាជាមួយទាហានអាកាសអាមេរិករូបនេះកណ្ដាលទីធ្វើឲ្យតារាហង្សមាសរស់នៅជាស្រ្ដីមេម៉ាយអស់រយៈពេល៦ឆ្នាំ បើទោះជាមុនជួបគូស្នេហ៍ថ្មីសោភា ត្រូវបានលោកឆឹម សក្កដា តាមស្អំរបួសបេះដូងក្ដីតែនោះគ្រាន់តែជាស្នេហាក្លែងក្លាយមិនអាចរៀបការជាមួយគ្នាបានឡើយ ប៉ុន្ដែក្រោយសោភា ស្អិតល្មូតជាមួយម្ចាស់ចិត្តថ្មីនៅសៀមរាបលោកសក្កដា ប្រកាសថាលោកសូមស្បថសច្ចារ្យថាលែងយកសង្សារជាតារាទៀតហើយ ពោលគឺសង្សារថ្មីរបស់លោកក្រោយដាច់ខាតគឺត្រូវតែអ្នកនៅក្រៅរង្វង់អ្នកសិល្បៈតែម្ដង។

គូរបញ្ជាក់ថាក្រៅពីពេជ្រ សោភា តារាដែលធ្លាក់ខ្លួនមេម៉ាយតែនៅឈជើងរឹងមាំក្នុងសិល្បៈមានដូចជាសុខ ស្រីនាង,ប៉ាច គីមមួយ,សុខ សោម៉ាវត្តី និងលី ម៉ារីណា ជាដើម។ទស្សនិកជនរងចាំមើលថាតើអ្នកមេម៉ាយរូបស្រស់ខាងលើ១ណានឹងរៀបការប្ដីថ្មីមុន?