Sunday, March 16, 2025
Homeតារាខ្មែរពេជ្រ សោភា ៖ថាគ្មានភាពចាំបាច់បណ្ដើរសង្សារ

ពេជ្រ សោភា ៖ថាគ្មានភាពចាំបាច់បណ្ដើរសង្សារ

ភ្នំពេញ៖ពេជ្រ សោភា បាននិយាយយ៉ាងខ្លីប្រាប់អ្នកយកព័តមានយើង​កាលពីល្ងាចថ្ងៃ​ទី១៨​មិថុនា ថានាង​គ្មាន​ការចាំបាច់ដែលត្រូវទៅណាបណ្ដើរសង្សារទៅជាមួយនោះទេ ពោលគឺ​រឿង​នេះ១នាងថាសូមអត់ចង់តែម្ដង។សោភា វាចាលាយឡំសំណើចតិចៗថា”រឿងសង្សារ?អត់ចង់​​​​​​​​​​​​​​​​យកម៉ោរ, ម៉េ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចដែរ?”។​​​​​​​​​​​​​​​​​​​​​​​

ការតាំងចិត្តរបស់ពេជ្រ សោភា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលថាមិនចង់ទៅណាយកសង្សារដើរតាមនោះ​អាច​មកពីនាងគិតថាបើ​មាន​ប្រុសស្នេហ៍ទៅហែហមគឺនាំតែរញ៉េរញៃជាប់ដៃជើង ហេតុនេះហើយ​ទើប​នាងសុខចិត្តដើរតែម្នាក់ឯងហើយ​ឈ​មើល​គូស្នេហ៍គេកៀកកើយគ្នាតាមបណ្ដារ​កម្មវិធី​អ្នកសិល្បៈ​ទាំងពេលខ្លះសោភា ហាក់បង្ហាញទឹកមុខមិនសូវ​ស្រ​ស់​​ថ្លាទៀតផង។ប៉ុន្ដែ​ការប្រើ​វិធីលាក់​មុខ​សង្សាររបស់សោភា បែបនេះធ្វើឲ្យចំណងស្នេហានាងហាក់មានភាព​សោះ​កក្រោះ​រហូត​ធ្វើ​ឲ្យអ្នកគាំទ្រនាងមានការបារម្ភខ្លាចតែសោភា មិនអាចរក្សារចំណងស្នេហាបានរឹង​មាំ​ថែម​ទៀត​ផង។

គូរកត់សម្គាល់ថាពេជ្រ សោភា បានភ្ជាប់ស្នេហ៍ថ្មីជាមួយបុរសមានរាងខ្ពស់ស្រឡះ​តែ​មិន​ចេញមុខកាលពីថ្ងៃទី​១ខែមករាឆ្នាំ២០២២ ពោលគឺរយៈពេលជិត៦ខែនេះសោភា បានព្យា​យាម​បិតបាំងមុខម្ចសាស់ចិត្តជិតឈឹងតែម្ដង​។អ្វី​ដែលគូរឲ្យកត់​សម្គាល់នៅថ្ងៃខួបកំណើត​រប​ស់សោភា គម្រប់អាយុ៣៩ឆ្នាំកាលពីថ្ងៃទី៩មិថុនា នោះសោភា ត្រូវFan ទៅSurprise ដល់ផ្ទះ​តែម្ដង ប៉ុន្ដែអ្វីដែលចម្លែកនោះសង្សារថ្មីនាងនៅតែមិនព្រមចេញមុខដដែល ទើប​ធ្វើឲ្យរឿង​ស្នេ​ហារបស់សោភា បើនៅតែបែបនេះទៀតអាចប្រឈមគ្រោះថ្នាក់​ណាស់ព្រោះហានិភ័យ​អាច​កើត​ឡើងគ្រប់ពេលហើយរឿងបែបនេះក៍ធ្លាប់ប៉ៈសោភា នាពេលកន្លងមកដែរទើបធ្វើឲ្យ​នាង​បានជួបស្នេហ៍មិនសម​ប្រកបជាបន្ដបន្ទាប់ តែនាងបែជាគ្មានទុក្ខសោកនិងថាអត់មានប្ដី អត់​សង្សារ​នាងអាចទ្រាំបាន តែបើអត់មាន​គ្រួ​សារនៅជាមួយនាងមិនចេះរស់នៅឡើយ។ 

 អ្នកសិល្បៈដែលជិតដិតបានដាស់តឿនពេជ្រ សោភា ជាញឹកញាប់ថានាងគូរណាស់​តែប្រញ៉ាប់ដឹកដៃសង្សារ​ថ្មីរៀបការឆាប់ៗទៅកុំទុកយូនាំតែជូរផ្អូមទេ។ប៉ុន្ដែសោភា មិនស្ដាប់​ហេតុផលទាំងនោះឡើយព្រោះតែនាងចង់​ពិសោធន៍ស្នេហ៍ឲ្យបានកាន់តែយូខែថែមទៀត។នាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាធ្លាប់រៀបការម្ដង​ហើយ​អីចឹងមិនចង់ក្រាបផ្ទឹមជាលើកទី២នោះទេ ។តែនៅពេលដែលជួបសង្សាររូបសង្ហារដែលនាង​ជឿរថាព្រះយេ​ស៊ូ​គ្រិស្ដប្រទាន​ឲ្យ​នាង​នោះស្រាប់តែសោភា ចង់ប្ដូរចិត្តដោយនឹកស្រម៉ៃគ្រងឈុតកូន​ក្រមុំទៅវិញ​ទើបធ្វើឲ្យអា​រម្ម​ណ៍​របស់សោភា ហាក់ដូចជាច្របូកច្របល់ក្នុងចិត្តបន្ដិច ស្របពេលចុងក្រោយនេះសោភា ត្រូវបានគេកាន់តែ​សង្ស័យថានាងនិងគូស្នេហ៍ថ្មីដែលទើបចាប់ដៃគ្នាបានតែកន្លះឆ្នាំនេះក៍លែងសូវចុះសម្រុងគ្នាទៀតហើយ។

  សូមរំលឹកថាពេជ្រ សោភា បានរៀបការជាមួយលោកឡៅ ឆលី កាលពីដើមខែកុម្ភឆ្នាំ​២០១៥ តែ​១ឆ្នាំបន្ទាប់​នាង​បានចែកផ្លូវគ្នាជាមួយទាហានអាកាសអាមេរិករូប​នេះកណ្ដា​ល​ទី​ធ្វើឲ្យតារាហង្សមាសរស់នៅជាស្រ្ដីមេម៉ាយ​អស់រយៈពេល៦ឆ្នាំ បើទោះជាមុនជួបគូស្នេហ៍ថ្មី​សោភា ត្រូវបាន​លោកឆឹម សក្កដា តាមស្អំរបួសបេះ​ដូងក្ដីតែ​នោះគ្រាន់តែជាស្នេហាក្លែងក្លាយ​មិនអាចរៀប​ការ​ជាមួយគ្នាបានឡើយ ប៉ុន្ដែក្រោយសោភា ស្អិតល្មូតជាមួយ​ម្ចាស់​ចិត្តថ្មីនៅ​សៀម​រាប​លោក​សក្ក​ដា ប្រកាសថាលោកសូមស្បថសច្ចារ្យថាលែងយកសង្សារជា​តារា​ទៀត​ហើយ ពោលគឺសង្សារថ្មីរបស់លោក​ក្រោយ​ដាច់ខាតគឺត្រូវតែអ្នកនៅក្រៅរង្វង់អ្នក​សិល្បៈ​តែ​ម្ដង។

គូរបញ្ជាក់ថាក្រៅពីពេជ្រ សោភា តារាដែលធ្លាក់ខ្លួនមេម៉ាយតែនៅឈជើងរឹងមាំក្នុង​សិ​ល្បៈមានដូចជាសុខ ស្រីនាង,ប៉ាច គីមមួយ,សុខ សោម៉ាវត្តី និងលី ម៉ារីណា ជាដើម។ទស្ស​និក​​ជន​រង​ចាំមើលថាតើ​អ្នកមេ​ម៉ាយ​រូប​ស្រស់ខាងលើ១ណានឹងរៀបការប្ដីថ្មីមុន?

RELATED ARTICLES