ភ្នំពេញ៖តារាចម្រៀងអេដា បានប្រាប់អ្នកយកព័តមានយើងនៅថ្ងៃទី១៨មិថុនា ថានាងនឹងដឹកដៃគូដណ្ដឹងលោកតាន់ អេលែន រៀបការរៀបការនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅអំឡុងខែធ្នូឆ្នាំ២០២២ ខាងមុខនេះហើយ។ការវាចារបស់អេដា នៅពេលនេះក្រោយពីនាងបានភ្ជាប់ពាក្យជាមួយបុរសជនជាតិអាមេររិកដែលជាអ្នកជំនួញនោះកាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២២ បន្ទាប់ពីអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាអស់រយៈពេលជិ១០ឆ្នាំមក។

អេដា ថានាងគ្មានគម្រោងរៀបការតាមបែបប្រពៃណីខ្មែរនោះទេព្រោះរូបនាងនិងគូដណ្ដឹងបានចុះអេតាស៊ីវិលជាមួយគ្នាហើយ អីចឹងមានតែទៅរៀបការនៅអេមេរិកដែលជាទឹកដីកំណើតរបស់ស្វាមីនាងព្រោះលោកអេលែន មានសាច់ញាត្តិបងប្អូនច្រើននៅទីនោះ។យ៉ាងណានាងអេដា ធ្លាប់អះអាងថាក្រោយនាងមានសា្វមីអាជីពសិល្បៈរបស់នាងនៅតែបន្ដចេញបទចម្រៀងជាធម្មតាដដែលបើទោះជានាងនិងប្ដីងាកទៅធ្វើជំនួញច្រើនជាងមុនក៍ដោយ។

សូមរំលឹកថាតារាចម្រៀងOriginal Songs អេដា ដែលគេស្គាល់ថាជាម្ចាស់បទ”ទីនេះមានមនុស្សកំពុងខូចចិត្ត”,”មានអ្នកថែរឬនៅ?”,”ពីរនាក់បានហើយ” និងបទ”កុំចង់មកតោង”ជាដើមនោះធ្លាប់បានរៀបការម្ដងរួចមកហើយជាមួយកូនមន្រ្ដីធំម្នាក់កាលពីឆ្នាំ២០១១ តែចំណងស្នេហ៍នោះមានរយៈពេលខ្លីប៉ុណ្ណោះពួកគេក៍ចែកផ្លូវគ្នា។ក្រោយធ្លាក់ខ្លួនមេម៉ាយរយៈពេលខ្លីអេដា ក៍ភ្ជាប់ស្នេហ៍ជាមួយលោកតាន់ អេលែន រហូតឈានទៅភ្ជាប់ពាក្យជាមួយគ្នានឹងត្រៀមរៀបការតាមបែបអ៊ឺរ៉ុបនៅចុងឆ្នាំនេះតែម្ដង។អេដា ស្ថិតក្នុងចំណោមតារាដែលយកស្វាមីជាជនជាតិបរទេសមានដូចជាអ្នកនាងហ៊ាប រ៉ាឌី ,ផូ មុនីពៅ,ខៀវ សានសាណា,អឿន ដាលីស,សូ អេណា និងទឹម រដ្ឋា ជាដើម។

តាមព័តមានថាមូលហេតុដែលអេដា មិនចង់រៀបការតាមបែបប្រពៃណីខ្មែរជាលើកទី២នៅក្នុងស្រុកនោះព្រោះថារូបនាងបានការម្ដងហើយ ហេតុនេះនាងចង់ឲ្យសាច់ញាត្តិគូស្នេហ៍ស្គាល់នាងកាន់តែច្រើនទើបតារាតូចច្រឡឹងរូបនេះត្រៀមខ្លួនធ្វើជាកូនក្រមុំរបស់លោកអេលែន នៅមុនតំណាច់ឆ្នាំ២០២២ លើដីអាមេរិក៕
