Friday, October 25, 2024
Homeតារាខ្មែរអេដា ៖ថានឹងទៅរៀបការនៅអាមេរិកខែធ្នូ

អេដា ៖ថានឹងទៅរៀបការនៅអាមេរិកខែធ្នូ

ភ្នំពេញ៖តារាចម្រៀងអេដា បានប្រាប់អ្នកយកព័តមានយើងនៅថ្ងៃទី១៨មិថុនា ថានាងនឹងដឹក​ដៃ​គូដណ្ដឹង​លោក​តាន់ អេលែន រៀបការរៀបការនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅអំ​ឡុង​ខែធ្នូឆ្នាំ២០២២ ខាងមុខ​នេះហើយ។ការវាចារបស់អេដា នៅពេលនេះក្រោយពីនាង​បាន​ភ្ជាប់​ពាក្យជាមួយបុរសជនជាតិអាមេររិក​ដែល​ជាអ្នកជំនួញ​នោះកាលពីថ្ងៃទី២៣ខែមេសា​ឆ្នាំ​២០២២ បន្ទាប់ពីអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាអស់រយៈពេលជិ១០ឆ្នាំមក។

 អេដា ថានាងគ្មានគម្រោងរៀបការតាមបែបប្រពៃណីខ្មែរ​នោះទេព្រោះរូបនាងនិង​គូ​ដណ្ដឹងបានចុះអេតា​ស៊ីវិល​ជាមួយគ្នាហើយ អីចឹងមានតែទៅរៀបការនៅអេមេរិកដែលជា​ទឹក​ដីកំណើតរបស់ស្វាមីនាង​ព្រោះលោកអេលែន មានសាច់ញាត្តិបងប្អូនច្រើន​នៅទីនោះ។​យ៉ាងណានាងអេដា ធ្លាប់អះអាងថាក្រោយនាងមានសា្វមីអាជីព​សិ​ល្បៈ​របស់​នាង​នៅតែ​បន្ដ​ចេញបទចម្រៀងជាធម្មតាដដែលបើទោះជានាងនិងប្ដីងាក​ទៅធ្វើជំនួញច្រើនជាងមុន​ក៍​ដោយ​។

 សូមរំលឹកថាតារាចម្រៀងOriginal Songs អេដា ដែលគេស្គាល់ថាជាម្ចាស់បទ”ទីនេះ​មាន​មនុស្សកំពុងខូច​ចិត្ត”,”មានអ្នកថែរឬនៅ?”,”ពីរនាក់បានហើយ” និងបទ”កុំចង់មកតោង”ជា​ដើម​នោះធ្លាប់បានរៀបការម្ដងរួចមក​ហើយ​ជាមួយកូនមន្រ្ដីធំម្នាក់កាលពីឆ្នាំ២០១១ តែចំណង​ស្នេហ៍​នោះមានរយៈពេលខ្លីប៉ុណ្ណោះពួកគេក៍ចែកផ្លូវគ្នា។​ក្រោយធ្លាក់ខ្លួនមេម៉ាយរយៈ​ពេល​ខ្លី​អេដា ក៍ភ្ជាប់ស្នេហ៍ជាមួយលោកតាន់ អេលែន រហូតឈានទៅភ្ជាប់​ពាក្យជា​មួយគ្នានឹង​ត្រៀម​រៀបការតាមបែបអ៊ឺរ៉ុបនៅចុងឆ្នាំនេះតែម្ដង។អេដា ស្ថិតក្នុងចំណោមតារាដែលយកស្វាមីជា​ជន​ជាតិបរទេសមានដូចជាអ្នកនាងហ៊ាប រ៉ាឌី ,ផូ មុនីពៅ,ខៀវ សានសាណា,អឿន ដាលីស​,សូ អេណា និងទឹម រដ្ឋា ជាដើម។

 តាមព័តមានថាមូលហេតុដែលអេដា មិនចង់រៀបការតាមបែបប្រពៃណីខ្មែរជាលើកទី២​នៅ​ក្នុងស្រុកនោះព្រោះ​ថារូបនាងបានការម្ដងហើយ ហេតុនេះនាងចង់ឲ្យសាច់ញាត្តិគូស្នេហ៍​ស្គាល់​នាងកាន់តែច្រើនទើបតារាតូច​ច្រ​ឡឹង​រូបនេះត្រៀម​ខ្លួនធ្វើជាកូនក្រមុំរបស់លោក​អេ​លែន នៅមុនតំណាច់ឆ្នាំ២០២២ លើដីអាមេរិក៕

RELATED ARTICLES