Sunday, November 24, 2024
Homeកីឡាអន្ដរជាតិInter ដាក់ផែនការទិញកីឡាករទ្រង់ទ្រាយធំ

Inter ដាក់ផែនការទិញកីឡាករទ្រង់ទ្រាយធំ

នាយកប្រតិបត្តិក្លឹប Inter លោក Giuseppe Marotta បាននិយាយថា ក្លឹបក្របខណ្ឌអ៊ីតាលីស៊េរី A នឹងចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអាមេនី Henrikh Mkhitaryan និងអ្នកចាំទីសញ្ជាតិកាមេរូន Andre Onana នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលលោកក៏បាននិយាយដែរថា ខ្សែប្រយុទ្ធ Romelu Lukaku និង Paulo Dybala គឺជាគោលដៅ។

Mkhitaryan ជាផ្នែកមួយនៃក្រុម Roma របស់លោក Jose Mourinho កាលពីរដូវកាលមុនក្នុងក្របខ័ណ្ឌស៊េរីA ប៉ុន្តែមិនបានយល់ព្រមបន្តកិច្ចកិច្ចសន្យាថ្មីទេ។

កីឡាករOnanaដែលត្រូវបានហាមប្រាមដោយស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបUEFAពីបទបំពានច្បាប់គ្រឿងញៀនកាលពីឆ្នាំមុននោះបានចាកចេញពី Ajax បន្ទាប់ពីឈ្នះពានរង្វាន់ ចំនួនបីលើកជាប់ៗគ្នា។

Marotta បានប្រាប់សារព័ត៌មានថា នឹងមានការចុះហត្ថលេខាថ្មីប៉ុន្តែខ្ញុំមិនដឹងថាពួកគេជានរណាទេ” ។ Mkhitaryan នឹង​ក្លាយជាកីឡាករ​ផ្លូវ​ការ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដូច​គ្នា​ទៅ​នឹង Onanaដែរ។​

Marotta បានបន្ថែមថាក្លឹបចង់បាន Lukaku ដែលធ្វើអោយក្លឹបតោខៀវ Chelsea ចុះហត្ថលេខាលើកំណត់ត្រារបស់ក្លឹបនៅ ប្រឺមីញេលីកពេលចាកចេញពីក្លឹប Inter កាលពីឆ្នាំមុន ត្រឡប់មកវិញ ជាមួយនឹងខ្សែប្រយុទ្ធ Dybala ក៏ចាប់អារម្មណ៍ផងដែរ៕

RELATED ARTICLES