Sunday, November 24, 2024
Homeព័ត៌មានជាតិលោកអ៊ុក រ៉ាប៊ុន ផ្តល់អំណោយជូនគ្រួសារជន រងគ្រោះរន្ទះបាញ់ស្លាប់

លោកអ៊ុក រ៉ាប៊ុន ផ្តល់អំណោយជូនគ្រួសារជន រងគ្រោះរន្ទះបាញ់ស្លាប់

ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី​ ២១​ មិថុនា​២២​ លោកគឹម វាសនា និងក្រុមការងារ បាននាំយកថវិកា​សម្ភារ:ប្រើបាស់ គ្រឿងឧបភោគ បរិភោគ ជាអំណោយរបស់លោកបណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង​ ទៅប្រគល់ជូនគ្រួសារសពជនរងគ្រោះ និងចូលរួមរំលែកទុក្ខសព ឈ្មោះ​ ម៉ាន យ៉េត​ អាយុ១៩ឆ្នាំ ដែលបានទទួលមរណភាពនៅថ្ងៃទី១៩​ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ៣និង៤៥នាទីល្ងាច ដោយសារគ្រោះធម្មជាតិ រន្ទះបាញ់ នៅភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

គ្រួសារសពជនរងគ្រោះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោករដ្ឋមន្ត្រី ដែលតែងយកចិត្តទុកដាក់ចំពោះការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ និងសូមគោរពជូនពរលោករដ្ឋមន្ត្រី និងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរបួនប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

RELATED ARTICLES