Sunday, November 24, 2024
Homeព័ត៌មានជាតិកាប់គូទំនាស់ធ្លាក់ខ្លួនពិការ រត់គេច១ឆ្នាំ ជាប់ខ្នោះ

កាប់គូទំនាស់ធ្លាក់ខ្លួនពិការ រត់គេច១ឆ្នាំ ជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ ជនត្រូវចោទម្នាក់ ត្រូវកម្លាំងអាវុធហត្ថស្រុកភ្នំព្រឹក ស្រាវជ្រាវចាប់ឃាត់ខ្លួន ដោយអនុវត្តន៍តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធទៅនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាប់គូទំនាស់បណ្តាលឱ្យធ្លាក់ខ្លួនពិការ រួចព្យាយាមរត់គេចខ្លួនអស់ជាង១ឆ្នាំ។

ការឃាត់ខ្លួនជនត្រូវចោទខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ជនត្រូវចោទដែលត្រូវបានចាប់ខ្លួន មានឈ្មោះសុខ រិទ្ធដា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ មានលំនៅបច្ចុប្បន្ន នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

ប្រភពដដែល បន្តថា ការឃាត់ខ្លួនជនត្រូវចោទខាងលើនេះ ធ្វើឡើងដោយយោងតាមដីកា លេខ២៥៣ ត.ព្រ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ របស់លោកគី ទីម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទឈ្មោះសុខ រិទ្ធដា ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការកាត់អវយវៈ ឬពិការភាព ដែលប្រព្រឹត្តនៅចំណុចក្រុមទី១ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែឧសភា  ឆ្នាំ២០២១ តាមមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទខាងលើ ក្រោយពីត្រូវឃាត់ខ្លួន ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES