Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិរញ្ជួយដីកម្រិត៦,២រិចស្ទ័រ​ ស្លាប់២៥៥ និងរបួស ជាង៥០០នាក់

រញ្ជួយដីកម្រិត៦,២រិចស្ទ័រ​ ស្លាប់២៥៥ និងរបួស ជាង៥០០នាក់

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអាហ្វហ្គានីស្ថានបានរាយការណ៍ថាយ៉ាងហោចណាស់មនុស្ស២៥៥នាក់បានស្លាប់និងជាង៥០០នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះការរញ្ជួយដីវាយប្រហារខេត្តPaktikaភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃពុធ ២២ មិថុនា​២០២២​។

ទីភ្នាក់ងារស្ទង់ភូមិសាស្ត្រអាមេរិកបាននិយាយថា គ្រោះរញ្ជួយដីកម្រិត៦,២រិចស្ទ័របានវាយប្រហារចម្ងាយប្រហែល ៤៤គីឡូម៉ែត្រពីទីក្រុងKhostជិតព្រំដែនប៉ាគីស្ថានក្នុងជម្រៅ ៥១ គីឡូម៉ែត្រ។

ប្រធានក្រសួងគ្រោះមហន្តរាយធម្មជាតិរបស់រដ្ឋបាលតាលីបង់ លោក Mohammad Nassim Haqqani បាននិយាយថា អ្នកស្លាប់ភាគច្រើនគឺនៅក្នុងខេត្តPaktikaដែលមានមនុស្ស១០០ នាក់បានស្លាប់ និង ២៥០ នាក់រងរបួស។ចំនួនអ្នកស្លាប់និងរបួសត្រូវបានគេរំពឹងថានឹងកើនឡើងទៀត។

ជនរងគ្រោះត្រូវបានរាយការណ៍នៅក្នុងស្រុក Barmal, Zirok, Nika និង Giyan នៃខេត្តPaktikaដោយមានអ្នករបួសសរុបជាង ៥០០ នាក់ ។ CNN មិនអាច​បញ្ជាក់​ដោយ​ឯករាជ្យ​លើ​របាយការណ៍​របស់ Bakhtar បានទេ៕

RELATED ARTICLES