ទីភ្នាក់ងារសារព័ត៌មានរដ្ឋអាហ្វហ្គានីស្ថានបានរាយការណ៍ថាយ៉ាងហោចណាស់មនុស្ស២៥៥នាក់បានស្លាប់និងជាង៥០០នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះការរញ្ជួយដីវាយប្រហារខេត្តPaktikaភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃពុធ ២២ មិថុនា២០២២។
ទីភ្នាក់ងារស្ទង់ភូមិសាស្ត្រអាមេរិកបាននិយាយថា គ្រោះរញ្ជួយដីកម្រិត៦,២រិចស្ទ័របានវាយប្រហារចម្ងាយប្រហែល ៤៤គីឡូម៉ែត្រពីទីក្រុងKhostជិតព្រំដែនប៉ាគីស្ថានក្នុងជម្រៅ ៥១ គីឡូម៉ែត្រ។
ប្រធានក្រសួងគ្រោះមហន្តរាយធម្មជាតិរបស់រដ្ឋបាលតាលីបង់ លោក Mohammad Nassim Haqqani បាននិយាយថា អ្នកស្លាប់ភាគច្រើនគឺនៅក្នុងខេត្តPaktikaដែលមានមនុស្ស១០០ នាក់បានស្លាប់ និង ២៥០ នាក់រងរបួស។ចំនួនអ្នកស្លាប់និងរបួសត្រូវបានគេរំពឹងថានឹងកើនឡើងទៀត។
ជនរងគ្រោះត្រូវបានរាយការណ៍នៅក្នុងស្រុក Barmal, Zirok, Nika និង Giyan នៃខេត្តPaktikaដោយមានអ្នករបួសសរុបជាង ៥០០ នាក់ ។ CNN មិនអាចបញ្ជាក់ដោយឯករាជ្យលើរបាយការណ៍របស់ Bakhtar បានទេ៕