យោងតាមប្រភពដែលស្និទ្ធនឹងករណីរបស់លោកស្រីអ៊ុងសានស៊ូជីបានឱ្យដឹងថាដើម្បីដោះស្រាយនូវ ការវាយប្រហារថ្មីមួយចំពោះមេដឹកនាំលទ្ធិប្រជាធិបតេយ្យដែលត្រូវបានឃុំខ្លួនក្នុងផ្ទះក្រោយរដ្ឋប្រហា ររបបយោធាបានបញ្ជាឱ្យផ្លាស់
ប្តូរលោកស្រីទៅពន្ធនាគារទីក្រុងណៃពិដោកាលពីថ្ងៃពុធ។នេះបើយោងតាមការចេញផ្សាយរបស់ បណ្តាញសារព័ត៌មានរ៉យទ័រ។
ចាប់តាំងពីការឃុំខ្លួនក្នុងផ្ទះរបស់នាងកាលពីឆ្នាំមុន លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានជួយដោយមនុស្ស ៧នាក់ដែលត្រូវបានឃុំខ្លួនជាមួយ ហើយមានសត្វឆ្កែរបស់លោកស្រីជាដៃគូ។
អ្នកស្រី ស៊ូជី ដែលជាម្ចាស់ជ័យលាភីណូបែលសន្តិភាព បានឈានចូលវ័យ ៧៧ ឆ្នាំកាលពីថ្ងៃអាទិត្យ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មយ៉ាងហោចណាស់ ២០ ចាប់តាំងពីលោកស្រីត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារកាលពីដើមឆ្នាំមុនរួមទាំងបទចោទប្រកាន់អំពើពុករលួយជាច្រើនករណីផងដែរ។ លោកស្រីបានបដិសេធការចោទប្រកាន់ទាំងអស់។
រ៉យទ័មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍ទាំងនេះបានទេខណៈក្រុមប្រឹក្សាយោធាកំពុងកាន់អំណាចមិនអាចទាក់ទងបានភ្លាមៗដើម្បីសុំការអត្ថាធិប្បាយ។
យោងតាមប្រភពមួយដែលសុំមិនបង្ហាញអត្តសញ្ញាណដោយសារបារម្ភពីសុវត្ថិភាពបាននិយាយថាសវនាការនឹងត្រូវប្តូរទៅកាន់តុលាការពិសេសថ្មីមួយក្នុងពន្ធនាគារក្រុងណៃពីដោ។
វាជាលើកទីពីរហើយដែលលោកស្រីត្រូវបានគេចាប់ដាក់ក្នុងពន្ធនាគារ។ កាលពីឆ្នាំ២០០៩មេដឹកនាំរបបមុនបានផ្ទេរលោកស្រី ពីការឃុំខ្លួនក្នុងផ្ទះទៅកាន់ពន្ធនាគារ Insein ក្នុងទីក្រុងយុំាងហ្គូនអស់រយៈពេល៤ខែពីបទរំលោភលើច្បាប់នៃការឃុំខ្លួនក្នុងផ្ទះបន្ទាប់ពីជនជាតិអាមេរិកម្នាក់បានហែលទឹកចូលទៅក្នុងគេហដ្ឋានរបស់លោកស្រី។
បន្ទាប់ពីការផ្លាស់ទៅពន្ធនាគារទីក្រុង Naypyitaw នៅថ្ងៃពុធ ការកាត់ក្តីដែលកំពុងបន្តរបស់លោកស្រីនឹងធ្វើឡើងនៅតុលាការពិសេសមួយនៅខាងក្នុងពន្ធនាគារ។ រហូតមកដល់ពេលនេះ តុលាការរបបសឹកបានកាត់ទោសនាងឲ្យជាប់ពន្ធនាគារ ១១ ឆ្នាំ។
ប្រសិនបើរកឃើញថាមានពិរុទ្ធភាពលើគ្រប់បទចោទប្រកាន់ទាំងអស់លោកស្រីត្រូវជាប់គុកលើសពី១០០ឆ្នាំដែលមានន័យថាលោកស្រីនឹងចំណាយពេលពេញមួយជីវិតរបស់លោកស្រីនៅក្នុងពន្ធនាគារ៕