Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិយោធាមីយ៉ាន់ម៉ាយកលោកស្រី អ៊ុងសាន ស៊ូជី ដាក់ក្នុងពន្ធនាគារលើកទី២

យោធាមីយ៉ាន់ម៉ាយកលោកស្រី អ៊ុងសាន ស៊ូជី ដាក់ក្នុងពន្ធនាគារលើកទី២

យោងតាមប្រភពដែលស្និទ្ធនឹងករណីរបស់លោកស្រីអ៊ុងសាន​ស៊ូជីបានឱ្យដឹងថាដើម្បីដោះស្រាយនូវ ការវាយប្រហារថ្មីមួយចំពោះមេដឹកនាំលទ្ធិប្រជាធិបតេយ្យដែលត្រូវបានឃុំខ្លួនក្នុងផ្ទះក្រោយរដ្ឋប្រហា       ររបបយោធាបានបញ្ជាឱ្យផ្លាស់

ប្តូរលោកស្រីទៅពន្ធនាគារទីក្រុងណៃពិដោកាលពីថ្ងៃពុធ។នេះបើយោងតាមការចេញផ្សាយរបស់ បណ្តាញសារព័ត៌មានរ៉យទ័រ។

ចាប់តាំងពីការឃុំខ្លួនក្នុងផ្ទះរបស់នាងកាលពីឆ្នាំមុន លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានជួយដោយមនុស្ស ៧នាក់ដែលត្រូវបានឃុំខ្លួនជាមួយ ហើយមានសត្វឆ្កែរបស់លោកស្រីជាដៃគូ។

អ្នកស្រី ស៊ូជី ដែលជាម្ចាស់ជ័យលាភីណូបែលសន្តិភាព បានឈានចូលវ័យ ៧៧ ឆ្នាំកាលពីថ្ងៃអាទិត្យ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មយ៉ាងហោចណាស់ ២០ ចាប់តាំងពីលោកស្រីត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារកាលពីដើមឆ្នាំមុនរួមទាំងបទចោទប្រកាន់អំពើពុករលួយជាច្រើនករណីផងដែរ។ លោកស្រីបានបដិសេធការចោទប្រកាន់ទាំងអស់។

រ៉យទ័មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍ទាំងនេះបានទេខណៈក្រុម​ប្រឹក្សា​យោធា​កំពុង​កាន់​អំណាច​មិន​អាច​ទាក់​ទង​បាន​ភ្លាមៗ​ដើម្បីសុំការអត្ថាធិប្បាយ។​

យោងតាមប្រភព​មួយដែលសុំមិនបង្ហាញអត្តសញ្ញាណ​ដោយ​សារ​បារម្ភពីសុវត្ថិភាព​បាន​និយាយ​ថា​សវនាការ​នឹង​ត្រូវ​ប្តូរ​ទៅ​កាន់​តុលាការ​ពិសេស​ថ្មី​មួយ​ក្នុង​ពន្ធនាគារ​ក្រុង​ណៃពីដោ។

វា​​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោកស្រីត្រូវ​បាន​គេ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ។ កាលពីឆ្នាំ២០០៩មេដឹកនាំរបបមុនបានផ្ទេរលោកស្រី ពីការឃុំខ្លួនក្នុងផ្ទះទៅកាន់ពន្ធនាគារ Insein ក្នុងទីក្រុងយុំាងហ្គូនអស់រយៈពេល៤ខែពីបទរំលោភលើច្បាប់នៃការឃុំខ្លួនក្នុងផ្ទះបន្ទាប់ពីជនជាតិអាមេរិកម្នាក់បានហែលទឹកចូលទៅក្នុងគេហដ្ឋានរបស់លោកស្រី។

បន្ទាប់ពីការផ្លាស់ទៅពន្ធនាគារទីក្រុង Naypyitaw នៅថ្ងៃពុធ ការកាត់ក្តីដែលកំពុងបន្តរបស់លោកស្រីនឹងធ្វើឡើងនៅតុលាការពិសេសមួយនៅខាងក្នុងពន្ធនាគារ។ រហូត​មក​ដល់​ពេល​នេះ តុលាការ​របប​សឹក​បាន​កាត់​ទោស​នាង​ឲ្យ​ជាប់​ពន្ធនាគារ ១១ ឆ្នាំ។

ប្រសិនបើរកឃើញថាមានពិរុទ្ធភាពលើគ្រប់បទចោទប្រកាន់ទាំងអស់លោកស្រីត្រូវជាប់គុកលើសពី១០០ឆ្នាំដែលមានន័យថាលោកស្រីនឹងចំណាយពេលពេញមួយជីវិតរបស់លោកស្រីនៅក្នុងពន្ធនាគារ៕

RELATED ARTICLES