ភ្នំពេញ៖រយៈពេលជាង១ឆ្នាំហើយដែលយូរី និងលោកថៅកែជា នី បានចែកផ្លូវគ្នាទាំងមិនដឹងមូលហេតុអ្វីឲ្យពិតប្រាកដឡើយ ខណៈដែលមានព័តមានថាយូរី បានខកចិត្តព្រោះរថយន្ដទំនើបដែលនាងបានជិះទៅរាំតាមឆាកតន្រ្ដីកន្លងមកនិងប្រើប្រាស់រួមគ្នាជាមួយលោកនី មានដូចជាLand Cruiser V8 និងLexus Nx200t នោះត្រូវបានថៅកែដកហូតវិញទាំងអស់ ទើបតារាលេងក្បាច់រាំរូបនេះបានទិញរថយន្ដផ្ទាល់ខ្លួនម៉ាកGM វិញម្ដង។អ្វីដែលគូរឲ្យកត់សម្គាល់យូរី និងថៅកែមិនត្រឹមតែព្យាយាមគេចមុខគ្នារៀងៗខ្លួននោះទេ ប៉ុន្ដែនាងថែមទាំងត្រូវបានលោកនី មើលរំលងសម្រាប់ការហៅនាងទៅរាំច្រៀងនៅហាងរបស់លោកទៀតផង ខណៈដែលមុននេះថៅកែបានហៅតារាល្បីៗជាបន្ដបន្ទាប់ទៅឡង់សេហាងរបស់លោកក្នុងនោះមានដូចជាលោកឧកញ៉ាព្រាប សុវត្ថិ និងនាងរ៉ាប៊ី ជាដើមតែមិនមានឈ្មោះរបស់ស្រីស្រស់យូរី ត្រូវទៅច្រៀងកម្មវិធីនាពេលបន្ទាប់ឡើយ។

ប្រភពបានឲ្យដឹងថាអំឡុងពេលដែលយូរី តែងតែបង្ហាញទឹកមុខស្រងូតស្រងាត់ព្រោះតូចចិត្តរឿងអត់សង្សារបណ្ដើរទៅកៀកកើយដូចមិត្តភក្ដិនោះថៅកែកាន់តែត្រូវបានស្រីស្អាតតោងស្នេហាកាន់តែច្រើនឡើងៗ ហេតុនេះហើយបានជាអ្នកទាំងពីរគ្មានការផ្សះផ្សារស្នេហ៍ណាមួយកើតឡើងនោះទេ។ប៉ុន្ដែគេជឿរថាសាររបស់យូរី អាចជាការDrama ច្រើនជាងព្រោះរូបសម្រស់ស្អាតនិងជាតារាល្បីប៉ុណ្ណឹងដែររឿងអីដែលនាងឲ្យចាញ់ចិត្តថៅកែរកតែសង្សារថ្មី១គ្រាប់មកធ្វើថ្នាំមិនបាន។

យូរី បានជួបសេ្នហាមិនសូវសមប្រកបជាបន្ដបន្ទាប់បើទោះជានាងត្រូវបានគេចាត់ទុកថាជាតារាដ៍មានមនស្នេហ៍ម្នាក់មិនធម្មតាក៍ដោយ។កាលពីថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៨ យូរី ត្រូវបានសង្សារនាងលោករ៉េត រៀបការចោល ខណៈដែលនាងស្អិតល្មូតជាមួយប្រុសរូបសង្ហារប៊ីម៉ូ ១រយៈខ្លីក៍ចែកផ្លូវគ្នាទៀត។អ្វីដែលមិននឹងស្មានយូរី ក្រោយភ្ជាប់ស្នេហ៍លោកនី ហើយត្រូវបានគេហៅនាងថាជាថៅកែស្រីៗនោះតែពេលនេះនាងនិងលោកពោះម៉ាយនី មើលមុខគ្នាលែងចំទៅវិញ។អ្នកសិល្បៈដែលជិតដិតយូរី បានបង្ហើបថាមិនយូរី ទេអតីតតារាRock និងសាន់ដេរូបនេះច្បាស់ជាធ្វើឲ្យថៅកែភ្លឺភ្នែកតាមរយៈការបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈដើម្បីជាការឆ្លើយតបទៅលោកនី វិញជាមិនខាន៕

