Saturday, April 27, 2024
Homeតារាខ្មែរយូរី ៖ត្រូវថៅកែមើលរំលង

យូរី ៖ត្រូវថៅកែមើលរំលង

ភ្នំពេញ៖រយៈពេលជាង១ឆ្នាំហើយដែលយូរី និងលោកថៅកែជា នី បានចែកផ្លូវគ្នាទាំងមិន​ដឹង​មូលហេតុអ្វី​ឲ្យពិត​ប្រាកដឡើយ ខណៈដែលមានព័តមានថាយូរី បានខកចិត្តព្រោះរថយន្ដទំ​នើប​ដែលនាង​បានជិះទៅរាំ​តាមឆាក​តន្រ្ដីកន្លងមកនិង​ប្រើប្រាស់រួមគ្នាជាមួយ​លោ​ក​នី មាន​ដូច​ជាLand Cruiser V8 និងLexus Nx200t នោះត្រូវបាន​ថៅកែដកហូតវិញទាំងអស់ ទើប​តារាលេងក្បាច់រាំរូបនេះបានទិញរថយន្ដផ្ទាល់ខ្លួនម៉ាកGM វិញម្ដង។អ្វីដែលគូរ​ឲ្យកត់​សម្គា​​ល់​យូរី និងថៅកែមិនត្រឹមតែព្យាយាមគេចមុខគ្នារៀងៗខ្លួននោះទេ ប៉ុន្ដែនាងថែម​ទាំង​ត្រូវបាន​លោក​នី មើលរំលងសម្រាប់ការហៅនាងទៅរាំច្រៀងនៅហាងរបស់លោកទៀតផង ខណៈ​ដែលមុននេះថៅកែ​បាន​ហៅ​តារាល្បីៗជាបន្ដបន្ទាប់ទៅឡង់សេហាងរបស់លោកក្នុងនោះមានដូចជាលោកឧកញ៉ាព្រាប សុវត្ថិ និងនាងរ៉ាប៊ី ជាដើមតែមិនមានឈ្មោះរបស់ស្រីស្រស់យូរី ត្រូវទៅច្រៀងកម្មវិធីនាពេលបន្ទាប់ឡើយ។

ប្រភពបានឲ្យដឹងថាអំឡុងពេលដែលយូរី តែងតែ​បង្ហា​ញទឹកមុខស្រងូតស្រងាត់ព្រោះតូចចិត្តរឿង​អត់សង្សារ​បណ្ដើរ​ទៅកៀកកើយ​ដូចមិត្ត​ភក្ដិ​នោះ​ថៅកែកាន់តែត្រូវបានស្រីស្អាតតោងស្នេហាកាន់តែច្រើនឡើងៗ ហេតុ​នេះហើយបាន​ជាអ្នកទាំង​ពីរ​គ្មាន​ការផ្សះ​ផ្សារស្នេហ៍ណាមួយកើតឡើងនោះទេ។ប៉ុន្ដែគេជឿរថាសាររបស់យូរី អាចជាការ​Drama ច្រើនជាងព្រោះរូបសម្រស់ស្អាតនិងជាតារាល្បីប៉ុណ្ណឹងដែរ​រឿងអីដែល​នាង​ឲ្យចាញ់ចិត្ត​ថៅ​កែ​រកតែសង្សារថ្មី១គ្រាប់មកធ្វើថ្នាំមិនបាន។

 យូរី បានជួបសេ្នហាមិនសូវសមប្រកបជាបន្ដបន្ទាប់បើ​ទោះជានាងត្រូវបានគេចាត់ទុក​ថា​ជាតារាដ៍មានមនស្នេហ៍​ម្នាក់មិនធម្មតាក៍ដោយ។កាលពីថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៨ យូរី ត្រូវ​បានសង្សារនាងលោករ៉េត រៀបការចោល ខណៈ​ដែលនាងស្អិតល្មូតជាមួយប្រុស​រូបសង្ហារ​ប៊ីម៉ូ ១រយៈខ្លីក៍ចែកផ្លូវគ្នាទៀត។អ្វីដែលមិននឹងស្មានយូរី ក្រោយ​ភ្ជាប់ស្នេហ៍លោកនី ហើយត្រូវ​បាន​​គេ​ហៅនាងថាជាថៅកែស្រីៗនោះតែពេលនេះនាងនិងលោកពោះម៉ាយនី មើ​ល​មុខគ្នា​លែង​​ចំ​ទៅវិញ។អ្នកសិល្បៈដែលជិតដិតយូរី បានបង្ហើបថាមិនយូរី ទេអតីតតារាRock  និង​សាន់​ដេរូប​នេះ​ច្បាស់ជាធ្វើឲ្យថៅកែភ្លឺភ្នែកតាមរយៈការបង្ហាញមុខ​គូស្នេហ៍ថ្មីជាសាធារណៈ​ដើម្បីជាការ​ឆ្លើយតប​ទៅ​លោក​នី វិញជាមិនខាន៕

RELATED ARTICLES