ក្រុមជម្រើសជាតិមានសិទ្ធិជ្រើសរើសកីឡាករបានរហូតដល់ ២៦នាក់បន្ថែមពីលើរូបមន្តចាស់ដែលមានតែត្រឹមតែ២៣នាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំនេះ បន្ទាប់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានបង្កើនចំនួនបីនាក់បន្ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍។នេះបើយោយតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
FIFAបាននិយាយថាការផ្លាស់ប្តូរនេះគឺដោយសារតែពេលវេលាមិនធម្មតានៃការប្រកួតក៏ដូចជាផលប៉ះពាល់នៃជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកជាធម្មតា វធ្វើឡើងនៅក្នុងអំឡុងខែមិថុនានិងខែកក្កដា។ ដោយឡែកនៅឆ្នាំ២០២២នេះត្រូវធ្វើពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងែទី១៨ខែធ្នូវិញ។
FIFAបានបញ្ជាក់ថាមិនមានកីឡាករលើសពី២៦នាក់ទេ (កីឡាករបម្រុង១៥ និងកីឡាករចូលទីលាន ១១នាក់) នឹងត្រូវបានអនុញ្ញាតឱ្យអង្គុយនៅលើកៅអីក្រុម។ UEFA បានសម្រេចចិត្តស្រដៀងគ្នាកាលពីឆ្នាំមុនដោយអនុញ្ញាតឱ្យភាគីនានាជ្រើសរើសកីឡាករបន្ថែមចំនួន ៣នាក់សម្រាប់ការប្រកួតជើងឯកអឺរ៉ុបដោយសារជំងឺរាតត្បាត។
នៅក្នុងខែនេះដែរក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិ ក៏បានផ្តល់ភ្លើងខៀវដល់ការប្រើប្រាស់កីឡាករបម្រុងចំនួន ៥នាក់ក្នុងការប្រកួតដែលដំបូងឡើយត្រូវបាន កែប្រែច្បាប់ដោយសារតែកូវីដ-១៩៕