ភ្នំពេញ៖ពាក្យចាស់ពោលថា”កកក៍បាយ មេម៉ាយក៍ស្រី កន្លុយបារីក៍ថ្នាំ”តែនាយចឺម វិញហាក់ស្រឡាំងកាំងនៅពេលដែលមានគេសួរថាហេតុអីនាយសម្រេចចិត្តចោលក្រមុំ ទៅយកមេម៉ាយដោយនាយបានរុញសំណួរនេះទៅឲ្យនាងសង្សារថ្មីជាអ្នកឆ្លើយ។តារារួមអាជីពបានលើកឡើងថាប្រសិនបើនាយចឺម ហ៊ានតែជួបសំណួរបែបនេះច្រើនបន្ដិចនោះច្បាស់ជាធ្វើឲ្យចំណងស្នេហាប្រឈមហានិភ័យជាមិនខាន ព្រោះថានាយ បានផ្ដាច់ស្នេហ៍ជាតារាស្រីស្អាតក្រមុំដល់ទៅ៣នាក់មកហើយដើម្បីមកផ្សារភ្ជាប់ស្នេហ៍អ្នកមេម៉ាយនាងសុខគីម នៅពេលនោះក្នុងនោះមានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី,ពុធ ស្រីខួច និងហ្វា ហ្វា ហៅស្រីយី ។

យ៉ាងណាអ្វីដែលគូរឲ្យកត់សម្គាល់ក្រោយមនាយចឺម ត្រូវបានមិត្តភក្ដិនិងអ្នកលេងបណ្ដាញសង្គមបង្អាប់រឿងយកប្រពន្ធមេម៉ាយចោលក្រមុំនេះគេឃើញនាងសុខគីម ព្យាយាមលួងលោមនិងរក្សារចំណងស្នេហាមិនឲ្យមានភាពរកាំរកូសដូចជាថ្មីៗនេះនៅពេលដែលនាងលាបក្រេបនិងផាត់មុខឲ្យនាយចឺម នោះស្រីស្រស់ថាទោះជាសង្សាររបស់នាងម្នាក់នេះមិនល្អឥតខ្ចោះសម្រាប់គេ តែនាយចឺម ល្អបំផុតសម្រាប់នាង។ការថ្លែងរបស់នាងសុខគីម បែបនេះក្រោយពីនាងនិងនាយចឺម បានទិញរថយន្ដទំនើបម៉ាកJaguar ជិះជាមួយគ្នានិងទិញផ្ទះវីឡារប្រណិត មុនពេលពួកគេដឹកដៃគ្នាចូលរោងការនាពេលខាងមុខនេះ។

គូរកត់សម្គាល់ថាអំឡុងពេលដែលនាយចឺម កំពុងផ្អែមល្ហែមស្នេហ៍ជាមួយអ្នកមេម៉ាយកូន១នាងសេង សុខគីម នេះអតីតសង្សាររបស់នាយទាំង៣រូបក៍ពួកគេមានសង្សារថ្មីរៀងៗខ្លួនអស់ទៅហើយដែរ ក្នុងនោះនាយហ្វា ហ្វា ទើបតែសម្រេចចិត្តភ្ជាប់ស្នេហ៍ជាមួយទាហ៊ានអមេរិកក្រោយនាងផ្ដាច់ស្នេហ៍នាងចឺម ជិត១ឆ្នាំ។សម្រាប់នាយចឺម វិញបានអះអាងភ្លាមៗក្រោយពីរកបានសង្សារទី៤ជាអ្នកមេម៉ាយសាច់សខ្ចីដូចបណ្ដូលចេកនាងសុខគីម នោះថានាយ សូមបញ្ចប់ការរកសង្សារថ្មីត្រឹមនេះហើយ ព្រោះថាអ្វីដែលនាងសុខគីម មានគឺធ្វើឲ្យនាយស្កប់ស្កប់។ប៉ុន្ដែទាក់ទងរឿងរៀបការវិញទាំងជួបផ្ទាល់និងតាមទូរស័ព្ទនាយចឺម នៅតែអះអាងថាមិនទាន់គិតគូរឡើយ ហើយនាយថាត្រឹមជាសង្សារអាចមានរឿងប្រែប្រួលគ្រប់ពេលវេលាទាំងអស់ ហេតុនេះហើយនាយមិនអាចមើលដឹងថាថ្ងៃក្រោយមានរឿងអ្វីកើតឡើងឡើយ។

ក្រៅពីនាយចឺម តារាដែលពូកែទាក់ញ៉ែស្រីស្អាតបានមានដូចជានាយពែកម៉ី ,នាយក្រូច និងតារាជាប់រហ័សនាមឈ្នះអស់មាសត្រូវលោកសាន្ដ ពេជ្រសុភារិទ្ធ ហៅអ៊ីណូ ឬតារាក្បាលធំ៕
