Thursday, April 25, 2024
Homeតារាខ្មែរនាយចឺម ៖សង្សារព្យាយាមរក្សារចំណងស្នេហ៍

នាយចឺម ៖សង្សារព្យាយាមរក្សារចំណងស្នេហ៍

ភ្នំពេញ៖ពាក្យចាស់ពោលថា”កកក៍បាយ មេម៉ាយក៍ស្រី កន្លុយបារីក៍ថ្នាំ”តែនាយចឺម វិញ​ហាក់​ស្រឡាំងកាំង​នៅ​ពេលដែលមានគេសួរថាហេតុអីនាយសម្រេចចិត្តចោលក្រមុំ ទៅយក​មេម៉ា​យដោយនាយ​បានរុញសំណួរ​នេះ​ទៅឲ្យនាងសង្សារថ្មីជាអ្នកឆ្លើយ។តារារួមអាជីពបានលើកឡើងថាប្រសិនបើនាយចឺម ហ៊ានតែជួប​សំណួរ​បែប​នេះច្រើនបន្ដិចនោះច្បាស់ជា​ធ្វើឲ្យ​ចំ​ណង​ស្នេហាប្រឈមហានិភ័យជាមិនខាន ព្រោះថានាយ បានផ្ដាច់ស្នេហ៍​ជាតារាស្រីស្អាត​ក្រមុំដល់​ទៅ៣នាក់មកហើយដើម្បីមកផ្សារភ្ជាប់ស្នេហ៍អ្នកមេម៉ាយនាងសុខគីម នៅពេល​នោះ​ក្នុងនោះ​មានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី,ពុធ ស្រីខួច និងហ្វា ហ្វា ហៅស្រីយី ។

 យ៉ាងណាអ្វីដែលគូរឲ្យកត់សម្គាល់ក្រោយមនាយចឺម ត្រូវបានមិត្តភក្ដិនិងអ្នកលេង​បណ្ដា​​ញ​សង្គមបង្អាប់រឿង​យកប្រពន្ធមេម៉ាយចោលក្រមុំនេះគេឃើញនាងសុខគីម ព្យា​យាម​លួង​លោម​និងរក្សារចំណងស្នេហាមិន​ឲ្យ​មាន​ភាពរកាំរកូសដូចជា​ថ្មីៗនេះនៅពេលដែល​នាង​លាប​​ក្រេបនិងផាត់មុខឲ្យនាយចឺម នោះស្រីស្រស់ថាទោះ​ជា​សង្សារ​​របស់នាងម្នាក់នេះ​មិនល្អ​ឥត​ខ្ចោះសម្រាប់គេ តែនាយចឺម ល្អបំផុតសម្រាប់នាង។ការថ្លែងរបស់នាង​សុខ​គីម បែបនេះ​ក្រោ​យ​ពីនាងនិងនាយចឺម បានទិញរថយន្ដទំនើបម៉ាកJaguar ជិះជាមួយគ្នានិងទិញផ្ទះវីឡារ​ប្រ​ណិត មុនពេលពួកគេដឹកដៃគ្នាចូលរោងការនាពេលខាងមុខនេះ។

គូរកត់សម្គាល់ថាអំឡុងពេលដែលនាយចឺម កំពុងផ្អែមល្ហែមស្នេហ៍ជាមួយអ្នកមេម៉ាយ​កូន១​នាងសេង សុខគីម នេះអតីតសង្សាររបស់នាយទាំង៣រូបក៍ពួកគេ​មានសង្សារថ្មីរៀងៗ​ខ្លួន​អស់ទៅហើយដែរ ក្នុងនោះនាយហ្វា ហ្វា ទើបតែសម្រេចចិត្តភ្ជាប់ស្នេហ៍ជាមួយទាហ៊ាន​អមេរិកក្រោយនាងផ្ដាច់ស្នេហ៍នាងចឺម ជិត១ឆ្នាំ។សម្រាប់នាយចឺម វិញបានអះអាងភ្លាមៗ​ក្រោយ​ពីរក​បានសង្សារទី៤ជាអ្នកមេម៉ាយសាច់សខ្ចីដូចបណ្ដូលចេកនាងសុខគីម នោះថា​នាយ សូមបញ្ចប់ការរកសង្សារថ្មីត្រឹមនេះហើយ ព្រោះថាអ្វីដែលនាងសុខគីម មានគឺធ្វើឲ្យ​នាយស្កប់ស្កប់។​ប៉ុន្ដែ​ទាក់ទងរឿងរៀបការវិញទាំងជួបផ្ទាល់និងតាមទូរស័ព្ទនាយចឺម នៅតែ​អះ​អាងថាមិន​ទាន់​គិតគូរឡើយ ហើយ​នាយថាត្រឹមជាសង្សារអាចមានរឿងប្រែប្រួល​គ្រប់​ពេលវេលាទាំងអស់ ហេតុនេះហើយនាយមិនអាចមើលដឹងថា​ថ្ងៃក្រោយមានរឿង​អ្វីកើត​ឡើងឡើយ។

 ក្រៅពីនាយចឺម តារាដែលពូកែទាក់ញ៉ែស្រីស្អាតបានមានដូចជានាយពែកម៉ី ,នាយក្រូច និងតារាជាប់រហ័សនាម​ឈ្នះ​អស់មាសត្រូវលោកសាន្ដ ពេជ្រសុភារិទ្ធ ហៅអ៊ីណូ ឬតារា​ក្បាល​ធំ៕

RELATED ARTICLES