យោងតាមរបាយការណ៍របស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFAចេញផ្សាយកាលពីសប្តាហ៍មុន បានអោយដឹងថាក្រុមជម្រើសជាតិប្រេស៊ីលបានរក្សាចំណាត់ថ្នាក់លេខមួយក្នុងតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោកFIFA ខណៈគូប្រជែងនៅអាមេរិកខាងត្បូងក្រុមជម្រើសជាតិអាហ្សង់ទីនឡើងដល់លេខ៣។
ចំណាត់ថ្នាក់នេះបានមកពីការប្រកួតសរុបចំនួន២៨០ ចុងក្រោយ។ជាការកត់សម្គាល់កាហ្សាក់ស្ថាន ហក់ឡើង១១លេខផ្ទុយពីអេហ្ស៊ីបនិងនេប៉ាល់ធ្លាក់ចុះ៨លេខ។
ប្រេស៊ីលឈរតំណែងកំពូលតារាងនាំមុខបែលហ្ស៊ិក ខណៈដែលអាហ្សង់ទីនរបស់Lionel Messi បានឆក់យកតំណែងម្ចាស់ជើងឯកបាល់ពិភពលោកបារាំងដែលបានធ្លាក់ទៅលេខ៤បន្ទាប់ពីបរាជ័យជម្នះក្នុងការប្រកួត ពានរង្វាន់Nations League។
ចំណែកឯក្រុមជម្រើសជាតិអង់គ្លេសឈរចំណាត់ថ្នាក់លេខ៥ នាំមុខអេស្ប៉ាញចំណាត់ថ្នាក់លេខ៦ លើម្ចាស់ជើងឯកយូរ៉ូ អ៊ីតាលី ខណៈហូឡង់ឡើងធ្លាក់ដល់លេខ៨ នាំមុខព័រទុយហ្គាល់ ខណៈដាណឺម៉ាកបញ្ចប់ចំណាត់ថ្នាក់កំពូលទាំង១០។ទន្ទឹមនឹងនេះម៉ិកស៊ិកបានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំង ១០ដោយធ្លាក់ចុះពីលេខ៩ទៅលេខ១២តាមពីក្រោយប្រទេសអាល្លឺម៉ង់៕