Saturday, March 15, 2025
Homeតារាខ្មែរឌុច លីដា ៖ព្យាយាមលាក់តំណែងស្វាមី

ឌុច លីដា ៖ព្យាយាមលាក់តំណែងស្វាមី

ភ្នំពេញ៖ឌុច លីដា បានឆ្លើយតបទៅអ្នកដែលសង្ស័យថាស្វាមីនាងមិនមែន​នៅលីវនោះ​តាម​រយៈ​ការហ៊ាន​បង្ហា​ញមុខប្ដីជាចំហ ហើយនាងបណ្ដើរបុរសជាឪពុកកូនប្រុសរបស់​នាងនោះ​ទៅជួបសាច់ញាត្តិទាំងសងខាងតែតា​រាកូន១រូបនេះមិនទាន់ហ៊ាននាំម្ចាស់ចិត្ត​ចូលរួមតាម​បណ្ដារ​​កម្មវិធីអ្នកសិល្បៈរួមអាជីពម្ដងណាឡើយ។ចំពោះហេតុផលវិញ ត្រូវបានលីដា អះ​អាង​ថាដោយសារតែម្ចាស់បេះដូងនាងមានការងារមមាញឹកច្រើនហេតុ​នេះហើយទើបមិនអាចទៅ​ណាបានជាមួយគ្នាបានគ្រប់ពេលវេលាឡើយ។ប៉ុន្ដែអ្វីដែលមានចម្ងល់នោះ​ទោះ​ជា​ពេលនេះលីដា ហ៊ានបញ្ចេញមុខស្វាមីជាសាធារណៈមែន តែរាល់ពេលជួបអ្នកសារព័តមានលីដា អត់​ដែលប្រាប់​ពីតួនាទីឬតំណែងរបស់ប្ដីពិតប្រាកដនោះឡើយ ដោយនាងគ្រាន់តែបង្ហើបថា​ជា​មន្រ្ដី​រាជការម្នាក់ប៉ុណ្ណោះ ខណៈ​ដែលអ្នកខ្លះថាប្ដីនាងជាមន្រ្ដីធំ និងមួយចំនួនទៀតថា​ជាឯក​ឧត្តមជាដើម រហូតមានមិត្តភក្ដិលីដា មួយចំនួន​ទៀត​បានហៅតារាស្រអែមស្រស់រូបនេះ​ថា​ជាជំ​ទាវតូចទៀតផង។ប៉ុន្ដែលីដា ហាក់មិនក្វល់ពីការហៅតួនាទី​ស្វាមីនាង​ខុសៗគ្នានោះទេ ព្រោះនាងថាជីវិតស្នេហាសំខាន់ថាតើ​មនុស្ស២នាក់អាចចាប់ដៃគ្នាតទៅទៀត​បានឬអត់?នាង​ថា​មង្គល​ការមិនមែនសំខាន់បំផុតសម្រាប់ជីវិតនាងឡើយ តែនៅពេលដែលកូនប្រុសនាងមាន​អាយុ៥ឆ្នាំពោល​គឺ៣ឆ្នាំទៀតឬនៅឆ្នាំ២០២៣ នាងនឹងគិតគូរឿងមង្គលការដែរដែលពេល​នោះ​កូននាងនឹងធ្វើជាកូនអណ្ដើក​ឲ្យ​នាងតែម្ដង។

 ឌុច លីដា បានភ្ជាប់ស្នេហ៍ជាមួយបុរសវ័យចំណាស់ម្នាក់ដែលចំណងស្នេហា​ត្រូវបាន​បែកធ្លាយនៅ​ពេលដែល​នាង​បានសម្រាលកូនកាលពីដើមឆ្នាំ២០២០ ហើយដោយសារ​តែមាន​គេរិះគន់ថានាងជាតារាល្បីគូណាស់​តែរៀប​ការតាមប្រពៃណីខ្មែរត្រឹមត្រូវទើបយកកូនជាក្រោយនោះទើបលីដា បានសម្រេចចិត្តដឹកដៃស្វាមីរៀបការ​បែប​លាក់​លៀម​កាលពីថ្ងៃទី១៩​ខែ​កញ្ញាឆ្នាំ២០២០ ដែលលីដា ចាត់ទុកថាពិធីនោះគ្រាន់តែជាការធ្វើគម្រប់កិច្ចឬសែន​ព្រេន​ប៉ុ​ណ្ណោះ ព្រោះពេលនោះ កូដីវកំពុងផ្ទះពេកមិនអាចធ្វើធំដុំបាន។នាងថាក្រោយក្លាយ​ទៅ​ជា​ភរិ​យានិងម្ដាយ​គេនេះរូបនាងនឹងបំពេញតួនាទីជាស្រីមេផ្ទះឲ្យបានច្រើន ខណៈដែលអាជីពសិ​ល្បៈ​វិញ​នាងទទួលថតតែការងារ​ណា​ខ្លីៗសិនប៉ុណ្ណោះ ប៉ុន្ដែស្វាមីនាងអត់ចេះហួងហែង​ការ​លេងសិល្បៈរបស់នាងទេ គឺនៅលើការសម្រេច​ចិត្តរ​បស់នាងទេ។

 ក្រៅពីឌុច លីដា តារាដែលយកប្ដីវ័យចំណាស់មានដូចជាអ្នកនាងចាន់ សុធារ័ត្ន,នៅ សុនិតា ,គឹម លក្ខិណា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​ដាញ់ ម៉ូនីកា ជាដើម៕

RELATED ARTICLES