ភ្នំពេញ៖ឌុច លីដា បានឆ្លើយតបទៅអ្នកដែលសង្ស័យថាស្វាមីនាងមិនមែននៅលីវនោះតាមរយៈការហ៊ានបង្ហាញមុខប្ដីជាចំហ ហើយនាងបណ្ដើរបុរសជាឪពុកកូនប្រុសរបស់នាងនោះទៅជួបសាច់ញាត្តិទាំងសងខាងតែតារាកូន១រូបនេះមិនទាន់ហ៊ាននាំម្ចាស់ចិត្តចូលរួមតាមបណ្ដារកម្មវិធីអ្នកសិល្បៈរួមអាជីពម្ដងណាឡើយ។ចំពោះហេតុផលវិញ ត្រូវបានលីដា អះអាងថាដោយសារតែម្ចាស់បេះដូងនាងមានការងារមមាញឹកច្រើនហេតុនេះហើយទើបមិនអាចទៅណាបានជាមួយគ្នាបានគ្រប់ពេលវេលាឡើយ។ប៉ុន្ដែអ្វីដែលមានចម្ងល់នោះទោះជាពេលនេះលីដា ហ៊ានបញ្ចេញមុខស្វាមីជាសាធារណៈមែន តែរាល់ពេលជួបអ្នកសារព័តមានលីដា អត់ដែលប្រាប់ពីតួនាទីឬតំណែងរបស់ប្ដីពិតប្រាកដនោះឡើយ ដោយនាងគ្រាន់តែបង្ហើបថាជាមន្រ្ដីរាជការម្នាក់ប៉ុណ្ណោះ ខណៈដែលអ្នកខ្លះថាប្ដីនាងជាមន្រ្ដីធំ និងមួយចំនួនទៀតថាជាឯកឧត្តមជាដើម រហូតមានមិត្តភក្ដិលីដា មួយចំនួនទៀតបានហៅតារាស្រអែមស្រស់រូបនេះថាជាជំទាវតូចទៀតផង។ប៉ុន្ដែលីដា ហាក់មិនក្វល់ពីការហៅតួនាទីស្វាមីនាងខុសៗគ្នានោះទេ ព្រោះនាងថាជីវិតស្នេហាសំខាន់ថាតើមនុស្ស២នាក់អាចចាប់ដៃគ្នាតទៅទៀតបានឬអត់?នាងថាមង្គលការមិនមែនសំខាន់បំផុតសម្រាប់ជីវិតនាងឡើយ តែនៅពេលដែលកូនប្រុសនាងមានអាយុ៥ឆ្នាំពោលគឺ៣ឆ្នាំទៀតឬនៅឆ្នាំ២០២៣ នាងនឹងគិតគូរឿងមង្គលការដែរដែលពេលនោះកូននាងនឹងធ្វើជាកូនអណ្ដើកឲ្យនាងតែម្ដង។

ឌុច លីដា បានភ្ជាប់ស្នេហ៍ជាមួយបុរសវ័យចំណាស់ម្នាក់ដែលចំណងស្នេហាត្រូវបានបែកធ្លាយនៅពេលដែលនាងបានសម្រាលកូនកាលពីដើមឆ្នាំ២០២០ ហើយដោយសារតែមានគេរិះគន់ថានាងជាតារាល្បីគូណាស់តែរៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវទើបយកកូនជាក្រោយនោះទើបលីដា បានសម្រេចចិត្តដឹកដៃស្វាមីរៀបការបែបលាក់លៀមកាលពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០ ដែលលីដា ចាត់ទុកថាពិធីនោះគ្រាន់តែជាការធ្វើគម្រប់កិច្ចឬសែនព្រេនប៉ុណ្ណោះ ព្រោះពេលនោះ កូដីវកំពុងផ្ទះពេកមិនអាចធ្វើធំដុំបាន។នាងថាក្រោយក្លាយទៅជាភរិយានិងម្ដាយគេនេះរូបនាងនឹងបំពេញតួនាទីជាស្រីមេផ្ទះឲ្យបានច្រើន ខណៈដែលអាជីពសិល្បៈវិញនាងទទួលថតតែការងារណាខ្លីៗសិនប៉ុណ្ណោះ ប៉ុន្ដែស្វាមីនាងអត់ចេះហួងហែងការលេងសិល្បៈរបស់នាងទេ គឺនៅលើការសម្រេចចិត្តរបស់នាងទេ។

ក្រៅពីឌុច លីដា តារាដែលយកប្ដីវ័យចំណាស់មានដូចជាអ្នកនាងចាន់ សុធារ័ត្ន,នៅ សុនិតា ,គឹម លក្ខិណា និងដាញ់ ម៉ូនីកា ជាដើម៕

